ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប៉ះ​ពា​ល់៩​នាក់​ជាមួយ​ស្ត្រី​កង​ទ័ព​​មួក​ខៀវ ដាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​​វិទ្យាល័យ​​តា​​ខ្មៅ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​រក​ឃើញ​មាន​អ្នក​ប៉ះពាល់​ជាមួយ​ស្ត្រី​មួក​ខៀវ​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​៩​នាក់ ហើយ​អ្នក​ទាំង​៩ នាក់​នោះ​ ត្រូវ​បាន​យក​មក​ដាក់​ធ្វើច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​តា​ខ្មៅ​ហើយ ។ ពេល​នេះ​…

រាជធានី​ភ្នំពេញ ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​រក​ឃើញ​មាន​អ្នក​ប៉ះពាល់​ជាមួយ​ស្ត្រី​មួក​ខៀវ​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​៩​នាក់ ហើយ​អ្នក​ទាំង​៩ នាក់​នោះ​ ត្រូវ​បាន​យក​មក​ដាក់​ធ្វើច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​តា​ខ្មៅ​ហើយ ។ ពេល​នេះ​ ក្រសួង​កំពុងធ្វើការ​តាមដាន​អ្នក​ប៉ះ​ពាល់​ដោយ​ប្រយោល​ជា​បន្ត​បន្ទាប់​។

លោក វេជ្ជបណ្ឌិត លី សូវ៉ាន់​ ប្រធាន​នាយក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិ​បាល បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ​សីហា ​ឆ្នាំ​២០២​០ ​ថា «​យើង​គ្រាន់ តែ​យក​សំណាក​យក​ទៅ​មើល​ទេ ហើយ​កំពុង​ពិនិត្យ​តាមដាន​សុខភាព​គាត់​ទៀត (​អ្នក​ទាំង ៩​នាក់​) ។ យើង​បាន​សម្រេច​យក​គាត់​ទាំង​៩​នាក់​នេះ ​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​សុខភាព​ច​ត្តា​ឡី​ស័ក​តា​ខ្មៅ​ហើយ​» ​។

លោក​បាន​បន្ត​ថា​ មនុស្ស​៩​នាក់​នេះ​គឺជា​អ្នក​ប៉ះពាល់​ដោយ​ប្រយោល ​ដូច្នេះ​អ្វី​ដែល​ធ្វើ​នេះ គឺ​តាម​ជំនាញ​ពេទ្យ​របស់​យើង​។ ពេល​នេះ ​ក្រុមការងារ​កំពុង​តែ​ធ្វើការ​តាមដាន​ស្វែងរក​អ្នក​ដែល​ប៉ះពាល់​ជាមួយ​ស្ត្រី​រូប​នេះ​បន្ត​ទៀត​ថា​ដែល​ធម្មតា​នោះ​ធ្វើការ​តាម​ដាន​រហូត​ដល់​១៤​ថ្ងៃ​។

លោក​បាន​បញ្ជាក់​ថា «​យើង​មិន​អាច​សួរ​តែ​គាត់​មួយ​បាន​ទេ វា​មិន​គ្រប់គ្រាន់​នោះ​ទេ យើង​ត្រូវ​សួរ​អ្នក​ដែល​នៅ​ជុំវិញ​ផ្ទះ​គាត់ ពី​ណាខ្លះ ដូច្នេះ​យើង​កំពុងធ្វើការ​ងារ​ហ្នឹង​»​។

សូម​ជម្រាប​ថា​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​៩​នាក់ ត្រូវ​បាន​ដាក់​ក្នុង​ការ​តាម​ដាន​​ស្វែង​កូ​វី​ដ​-១៩ ក្រោយ​ពួក​គេ​បាន​ប៉ះពាល់​ជាមួយនឹង ស្ត្រី​កងទ័ព​មួក​ខៀវ​ដែល​វិជ្ជ​មាន​កូ​វី​ដ​១៩ នៅ​សង្កាត់​សិ​ត្បូ ខេត្តកណ្តាល​ ។

អត្ថបទសរសេរ ដោយ