ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​អ្នកមាន​ប្រៀប​ដូច​ដើម​ចេក ខណៈ​កូន​អ្នកក្រ​គេ​ប្រៀប​ដូច​ដើម​ឬ​ស្សី​មាន​ន័យ​ដូច​ម្តេច?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ម្នាក់​បាន​លើក​ឡើង​ថា កូន​អ្នកមាន​ឬ​មនុស្ស​ដែល​កើតមក​ក្នុង​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ មិនជា​សូវ​មានការ​តស៊ូ​ដូច​អ្នក​ដែល​កើតមក​ក្នុង​គ្រួសារ​មធ្យម ឬ​ក្រីក្រ​នោះ​ទេ ។ អ្នកជំនាញ​បាន​បន្ត​ថា ចំពោះ​កូន​អ្នកមាន កើតមក​អ្វី​ៗ​គ្រប់យ៉ាង…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ម្នាក់​បាន​លើក​ឡើង​ថា កូន​អ្នកមាន​ឬ​មនុស្ស​ដែល​កើតមក​ក្នុង​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ មិនជា​សូវ​មានការ​តស៊ូ​ដូច​អ្នក​ដែល​កើតមក​ក្នុង​គ្រួសារ​មធ្យម ឬ​ក្រីក្រ​នោះ​ទេ ។

អ្នកជំនាញ​បាន​បន្ត​ថា ចំពោះ​កូន​អ្នកមាន កើតមក​អ្វី​ៗ​គ្រប់យ៉ាង គឺ​ត្រូវ​បាន​រៀបចំ និង​មាន​ជា​ស្រេច​នូវ​អ្វី​ៗ​ដែល​ឪពុក​ម្តាយ​បាន​ផ្តល់​ឱ្យ សូ​ម្បី​តែ​ការ​រៀប​អាពាហ៍ពិពាហ៍​ក្តី ក៏​ឪពុក​ម្តាយ​ជា​រៀបចំ​ឱ្យ​ដែរ ។ ចំពោះ​កូន​អ្នកក្រ​វិញ​អ្វី​ៗ​គ្រប់យ៉ាង​ត្រូវ​តែ​ខំ​ដោយ​ខ្លួនឯង ហើយ​បើ​ជួប​ឧបសគ្គ​វិញ ក៏​ត្រូវ​តែ​ដោះ​ខ្លួនឯង​ដែរ​។

លោក ឌិន សុមេធា​រិ​ទ្ធ ស្ថាបនិក ភូមិ​ផ្កាត្រកួន «​អ្នកជំនាញ​ម្នាក់​បាន​ធ្វើការ​ប្រៀបធៀប​ដូចនេះ​ថា គេ​តែងតែ​ប្រៀបធៀប​មនុស្ស ២ ប្រភេទ ទៅ​និង​ដើមឈើ​ពីរ​ប្រភេទ ដូច​ជាដើម​ចេក និង​ដើម​ឬ​ស្សី ។ គាត់​បាន​និយាយ​ថា កូន​អ្នកមាន ឬ​អ្នក​ដែល​កើតមក​ក្នុង​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ច្រើន គឺ​ប្រៀប​ដូច​ជា ដើម​ចេក រីឯ​កូន​អ្នកក្រ ឬ​អ្នក​ដែល​កើតមក​ក្នុង​គ្រួសារ​ក្រីក្រ​ជាដើម គឺ​ប្រៀប​បាន​ដូច​ជា ដើម​ឬ​ស្សី​។

ងាក​មក​និយាយ​ពី​ដើម​ចេក​វិញ ដុះ​លឿន ឆាប់​ធំ មាន​ផ្លៃ​បរិភោគ ប៉ុន្តែ​ខ្យល់​បក​តែ​បន្តិច​ទេ នឹង​ដួល​ហើយ មាន​ន័យ​ថា​ធំ​មែន តែ​មិន​ប្រាកដ​ថា​រឹង​មាំ ។ រីឯ​ដើម​ឬ​ស្សី​វិញ មាន​ដើម​តូច​ជាង ដុះ​យូរ ប៉ុន្តែ​ទោះបី​មាន​ព្យុះ​ភ្លៀង​ខ្លាំង​ប៉ុណ្ណា​ក៏​មិន​ងាយ​រលំ​ដែល ហើយ​មាន​រឹស​មាំ​ទៀត​។ កូន​អ្នក​មានបាន​កើតមក ត្រូវ​បាន​ឪពុក​ម្តាយ​រៀបចំ​ជា​ស្រេច ក្នុង​ការ​សិក្សា ដំណើរ​ជីវិត មុខ​វិជ្ជា​ជំនាញ ជំនួញ​មាន​ស្រាប់ ធ្វើការ​ក៏​រៀប​ឱ្យ រហូត​ដល់​ទៅ​ទុកដាក់​ឱ្យ​មានគ្រួសារ​ទៀត ចឹ​ង​អ្វី​ៗ​ត្រូវ​បាន​ងាយស្រួល​រួច​ទៅ​ហើយ សូ​ម្បី​តែ​មាន​បញ្ហា​អ្វី​ក៏​ដោយ ក៏​ឪពុក​ម្តាយ​ដោះស្រាយ​ឱ្យ​ដែរ​។

ដូចនេះ​ពួក​គាត់ ដូច​ជាដើម​ចេក​ចឹ​ង ជួប​ឧបសគ្គ​តិច​តូច ដួល​បាត់ ។ លោក​បាន​បន្ត​ថា «​មាន​សុភាសិត​មួយ បាន​និយាយ​ថា មាន​មិន​ដែល​បី​.​ត ក្រ​មិន​ដែល​បី​ជាន់ ។ មាន​មិន​ដែល​បី​.​ត មាន​ន័យ​ថា អ្នកមាន​ភាគច្រើន​ទំរើសកូន ដល់​ពេល​ទំរើសកូន​ទៅ ធ្វើ​ឱ្យ​កូន​មិន​ពូកែ​ទេ ។ ក្រ​មិន​ដែល​បី​ជាន់ គឺ​យើង​កើតមក​ហើយ​តែ​មិន​ចង់​ក្រ ចឹ​ង​យើង​ខំប្រឹង​ធ្វើ​យ៉ាងណា​មិន​ចង់​នៅ​តែ​ក្រ​ទេ​។ ដូចនេះ​ទោះ​ជួប ឧបសគ្គ​យ៉ាងណា ក៏​នៅ​តែ​អរគុណ​ភាព​លំបាក​ឬ​ឧបសគ្គ​ដែល ហើយ​ក៏​ត្រូវ​គិត​ថា គេ​គ្រាន់តែ​ចង់​មក​សាកល្បង​យើង​ប៉ុណ្ណោះ​»​។

ក្រ​ឡែក​មក​មើល ដើម​ឬ​ស្សី​វិញ លោក ឌិន សុមេធា​រិ​ទ្ធ បាន​និយាយ​ថា កូន​អ្នកក្រ​កាន់តែ​ជួប​ឧបសគ្គ កាន់តែ​ទៅ​មុខ កាន់តែ​ខុស​កាន់តែ​ធ្វើ​ទាល់តែ​ត្រូវ កាន់តែ​ជួប​បញ្ហា កាន់តែ​ត្រូវ​ដោះស្រាយ ព្រោះ​មិន​ចង់​ក្រ​ទៀត ។ លោក​បន្ត​ថា បន្ត​ថា «​ចឹ​ង​សួរ​ថា​យើង​ចង់បាន​ជីវិត​ជួប ឧបសគ្គ​ឬ​មិន​ចង់​ជួប ខ្ញុំ​ឱ្យ​យុវជន​ទាំងអស់​វិភាគ និង​ពិចារណា​។ គ្រូ​ខ្ញុំ​បាន​ផ្តាំ​ថា ប្រសិនបើ​យើង​ជួប​ឧបសគ្គ យើង​ត្រូវ​អរគុណ​វា អរគុណ​ព្រះ ទេវតា​ដែល​បាន​សាកល្បង​ខ្ញុំ ហើយ​ដែល​បាន​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​ខ្លាំង​»​។

ភាគច្រើន​នៃ​អ្នក​ជោគជ័យ​ឬ​អ្នកមាន គឺ​តែងតែ​ធ្លាប់​ជួប​ការ​លំបាក បញ្ហា ឧបសគ្គ ភាព​បរាជ័យ និង​ការ​ជំពាក់​បំណុល​គេ​ដែរ លោក​ប្រធានាធិបតី ដុល​ណា ត្រាំ ក៏​ធ្លាប់​ជួប​បញ្ហា​ម្តង​ដែរ ដោយ​ជំពាក់​លុយ​គេ រាប់​លាន ប៉ុន្តែ​គេ​នៅ​តែ​ដោះ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ