ការងាររបស់អ្នកកាន់តែលឿនទ្វេដងជាមួយល្បឿនអុិនធឺណិតដ៏លឿនពី TODAY SimplyFast !


រាជធានីភ្នំពេញ ៖ ដោយសារបច្ចេកវិទ្យាជឿនលឿន អមជាមួយតម្រូវការការងារច្រើន ជាហេតុធ្វើអោយល្បឿនអុិនធឺណិតប្រើប្រាស់នៅតាមបណ្តាលក្រុមហ៊ុនអាជីវកម្មចាំបាច់មានទំហំធំជាងមុន ។ ដោយមើលឃើញពីតម្រូវការដូច្នេះក្រុមហ៊ុនអុិនធឺណិត TODAY បានណែនាំកញ្ចប់សេវាកម្មអុិនធឺណិត TODAY SimplyFast ដែលនឹងផ្តល់ល្បឿនរហូតដល់ 20Mbps ជាមួយតម្លៃសមរម្យ ។ កញ្ចប់អុិនធឺណិត TODAY SimplyFast គឺជាកញ្ចប់មួយក្នុងការចំណោមកញ្ចប់ផ្សេងទៀតដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់បណ្តាលក្រុមហ៊ុនអាជីវកម្មនានា ។

លោក ទើ យូសុះ ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអុិនធឺណិត TODAY មានប្រសាសន៍ថា ក្នុងរដូវកាល Covid-19 នេះក្រុមហ៊ុនអាជីវកម្មភាគច្រើនចង់ចំណាយតិច ប៉ុន្តែទទួលបានល្បឿនអុិនធឺណិតលឿន ដូចនេះហើយបានជាយើងណែនាំកញ្ចប់ TODAY SimplyFast នេះជូនគាត់ដោយសារតម្លៃសមរម្យ ហើយទទួលបានល្បឿនរហូតដល់ទៅ 20Mbps ទៀត ។

លោក យូសុះ បានបន្ថែមទៀតថា កញ្ចប់សេវាកម្មសម្រាប់អាជីវកម្មមិនមែនមានតែ TODAY SimplyFast នោះទេ នៅមានកញ្ចប់ផ្សេងៗទៀតដូចជា Business Broadband Internet (BBI), Dedicated Broadband Internet (DBI), Layer 2 VPN, Dark Fiber និង Web Hosting ជាដើម ។

ដោយសារមានការគាំទ្រច្រើនពីសំណាក់អតិថិជន បច្ចុប្បន្នក្រុមហ៊ុនបានពង្រីកខ្លួនយ៉ាង លឿន និងកំពុងគ្របដណ្តប់បណ្តាញរបស់ខ្លួននៅតាមបណ្តាលខេត្តក្រុងដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងតាខ្មៅ និងក្រុងប៉ោយប៉ែត ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរសព្ទលេខ៖ 087 21 5577 / 070 58 5577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ