ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អវិជ្ជា​ទាំង​៨​ជា​មេ​នាំអាទិ៍​ឱ្យ​មាន​ជាតិ​កំណើត

3 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ព្រះ​អភិធម្ម​បាន​ពន្យល់​ថា អវិជ្ជា​គឺជា​មេ​នាំអាទិ៍​ឲ្យ​មាន​ជាតិ កំណើត និង​ជា​តួ​ជីវិត​នេះឯង ។ អវិជ្ជា​នោះ​មាន​៨​យ៉ាង​គឺៈ ១- មិនដឹង​ក្នុង​សេចក្ដីសុខ គឺ​មិនដឹង​ក្នុង​ទុក្ខ​ទាំង​១២​កង មាន​ជាតិទុក្ខ​ជាដើម…

នៅ​ក្នុង​គម្ពីរ​ព្រះ​អភិធម្ម​បាន​ពន្យល់​ថា អវិជ្ជា​គឺជា​មេ​នាំអាទិ៍​ឲ្យ​មាន​ជាតិ កំណើត និង​ជា​តួ​ជីវិត​នេះឯង ។ អវិជ្ជា​នោះ​មាន​៨​យ៉ាង​គឺៈ

១- មិនដឹង​ក្នុង​សេចក្ដីសុខ គឺ​មិនដឹង​ក្នុង​ទុក្ខ​ទាំង​១២​កង មាន​ជាតិទុក្ខ​ជាដើម ។

២- មិនដឹង​នូវ​ធម៌​​ជាហេតុនាំ​ឲ្យ​កើតទុក្ខ គឺ​មិនដឹង​នូវ​តណ្ហា សេចក្ដី​ប្រាថ្នា​គ្រប់យ៉ាង ។

៣- មិនដឹង​នូវ​ព្រះ​និព្វាន​ជាទី​រំលត់​នូវ​សេចក្ដី​ទុក្ខ​ទាំងអស់ ។

៤- មិនដឹង​នូវ​ផ្លូវ​ជាទី​ចូល​ទៅ​រំលត់​នូវ​សេចក្ដី​ទុក្ខ ។

៥- សេចក្ដី​មិនដឹង​ក្នុង​ខន្ធ គឺ​មិនដឹង​នូវ​ជាតិ​កំណើត​ដែល​ធ្លាប់​កើត​ក្នុង​ជាតិ​មុន​ៗ ។

៦- មិនដឹង​នូវ​ជាតិ​កំណើត​ដែល​នឹង​កើត​តទៅ​ជាតិ​ខាង​មុខ​ៗ​ទៀត ។

៧- សេចក្ដី​មិនដឹង​ទាំង​ក្នុង​អតីត ទាំង​ក្នុង​អនាគត ។

៨- សេចក្ដី​មិនដឹង​ក្នុង​នាមរូប ដែល​កើតឡើង​ដោយ​អាស្រ័យ​ហេតុ​បច្ច័យ ។

អវិជ្ជា​ទាំង​៨​នេះ​រមែង​នាំ​បដិសន្ធិ​សត្វលោក​ឱ្យ​វិល​កើត​ចាស់​ឈឺ​ស្លាប់​នៅ​ក្នុង​វាលវដ្តសង្សារ​នេះ​គ្មាន​ទីបំផុត​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ