ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភាព​ចាប់​ដុត​គោ​យន្ត ស្នងការ​ខេត្ត​​សុំបដិ​សេធ​​ការ​ចោទប្រកាន់ ​

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០២០​កន្លង​ទៅ មាន​ព័ត៌មាន​ថា នា​វេលា​ម៉ោងប្រមាណ​២​និង​៣០​នាទី​រសៀល មាន​ករណី​សមត្ថកិច្ច​មួយ​ក្រុម​ស្ទាក់គោ​យន្ដ​ដឹកអុស​ចាក់​សាំង​ដុតកម្ទេច​ចោល រួច​ហើយ​ក៏​បើករថយន្ដ​បន្តដំណើរ​ទៅ​មុខ​បាត់​ទៅ ។…

ខេត្តពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០២០​កន្លង​ទៅ មាន​ព័ត៌មាន​ថា នា​វេលា​ម៉ោងប្រមាណ​២​និង​៣០​នាទី​រសៀល មាន​ករណី​សមត្ថកិច្ច​មួយ​ក្រុម​ស្ទាក់គោ​យន្ដ​ដឹកអុស​ចាក់​សាំង​ដុតកម្ទេច​ចោល រួច​ហើយ​ក៏​បើករថយន្ដ​បន្តដំណើរ​ទៅ​មុខ​បាត់​ទៅ ។ ករណី​នេះ​បាន​កើតឡើង​នៅភូមិ​ដំបូក​១០០ ឃុំ​ស្វាយស ស្រុក​ក្រគរ និង​ពុំ​មាន​អ្នក​ណា​ដឹង​ក្រៅពី​ម្ចាស់​គោ​យន្ដ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ​ឡើយ ។

ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏​មានការ​បញ្ចេញ​មតិ​យោ​បល់ចោទប្រកាន់​ទៅ​លើ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋា​ន​ថា​ធ្វើបាប​ប្រជាពលរដ្ឋ​សាហាវ​ហួស គ្មានក្ដី​មេត្តា គ្មាន​ការ​យោគយល់​អ្វី​ឡើយ ។ ប្រជាពលរដ្ឋ​ក្រីក្រ ខំ​យក​ប្លង់​ដី​ទៅ​បញ្ចាំ​នៅ​ធនាគារ​ដើម្បី​ខ្ចី​លុយ​យក​មក​ទិញ​គោ​យន្ដ​រកស៊ី​ដឹកអុស​លក់ មិន​ទាន់​ទាំង​បាន​ស្អី​ផង​ក៏​ត្រូវ​សមត្ថកិច្ច​និង​អាជ្ញាធរ​ដុត​កម្ទេច​ចោល​យ៉ាង​ឃោរឃៅ​បែប​នេះ ។

ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ ក្រោយ​ពី​បាន​ឃើញ​ការចុះ​ផ្សាយ​ដ៏​ភ្ញាក់ផ្អើល​បែប​នេះ ក៏​បាន​ចង្អុល​ការ​ចាត់​ឲ្យ​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ ជួប​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សាក្សី និង​ជន​រង​គ្រោះ ដើម្បី​ប្រមូល​ព័ត៌មាន​ជា​បន្ទាន់​។

ក្រោយ​ពី​ការ​ស្រាវជ្រាវ​បានដឹង​ថា នៅ​ថ្ងៃនោះ​​មាន​រថយន្ដ​មួយ​គ្រឿង​ជិះ​គ្នា​៤​នាក់ ក្នុង​នោះ​មាន​ជនបរទេស​ម្នាក់ និង​ស្លៀកពាក់​ឯក​សណ្ឋាន​អាវុធហត្ថ​២​នាក់ ហើយ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត ក៏​បាន​ចេញ​សេចក្ដី​បំភ្លឺ​ព័ត៌មាន ដោយ​ធ្វើការ​សន្និដ្ឋាន​ថា ការ​ដុត​កម្ទេច​គោ​យន្ដ​ដឹកអុស​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ គឺជា​សកម្មភាព​របស់​ក្រុមការងារ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ(Wild Aids) មិន​មានការ​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​នគរបាល​និង​អាជ្ញាធរ​មូលដ្ឋាន​របស់​ខេត្តពោធិ៍សាត់​នោះ​ទេ ៕​

អត្ថបទសរសេរ ដោយ