រាជធានីភ្នំពេញ៖ការផលិតអំបិលរបស់សហគមន៍អ្នកផលិតអំបិលកំពត-កែប សម្រាប់ឆ្នាំ២០២០នេះ ទទួលបានទិន្នផលច្រើនជាងបណ្តាឆ្នាំមុនៗដោយសារតែអាកាសធាតុអំណោយផល ។ ពោលនៅឆ្នាំ២០២០ កម្ពុជាផលិតអំបិលបានជាង៨ម៉ឺនតោន តែតម្រូវការទីផ្សារឬការប្រើប្រាស់ហាក់មានការថមថយទៅវិញ ។
លោកប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលកំពត-កែប មានប្រាប់ឱ្យដឹងនៅថ្ងៃទី៩ សីហានេះ ថា ឆ្នាំ២០២០នេះ ការផលិតអំបិលរបស់សហគមន៍អ្នកផលិតអំបិលកំពត និងកែប បានរហូតដល់៨៣.០០០តោន ព្រោះការផលិតមានរយៈពេលវែងជាងឆ្នាំមុន។
បើតាមលោកប្រធានសហគមន៍រូបនេះ ថា ការផលិតនៅឆ្នាំនេះហូបមិនអស់ទេ គឺនៅសល់ច្រើនទុកសម្រាប់ផ្គត់ផ្គង់នៅឆ្នាំបន្ទាប់ ខណៈការផលិតអំបិលរបស់កម្ពុជាកាលពីឆ្នាំ២០១៩បានតែ៣.០០០តោនប៉ុណ្ណោះដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផល ។
លោកបានបញ្ជាក់ថា« ការផលិតអំបិលកាលពីឆ្នាំ២០១៩ យើងផលិតបានតែជាង៣.០០០តោន តែនៅឆ្នាំនេះយើងផលិតបានច្រើន ដោយសារអាកាសធាតុអំណោយផលច្រើន ពោលមិនមែនភ្លៀងធ្លាក់ក្នុងរដូវផលិតអំបិល ។ ទោះបីឆ្នាំនេះការផលិតអំបិលបានច្រើន សម្រាប់ទីផ្សារវាមានលក្ខណៈធម្មតា តែកាលណាឬខែណាត្រូវត្រីខ្លាំងលក់បានច្រើន។តួយ៉ាងកាលខែមករា និងកុម្ភៈកន្លងទៅនេះយើងលក់បានច្រនើ តែមកដល់ខែនេះយើងលក់ធាក់ថយ យើងលក់មិនសូវបានដោយសារមានភ្លៀងធ្លាក់»។
លោកបានបន្តថា« តម្លៃអំបិលក្នុងមួយបាវទម្ងន់៥០គីឡូក្រាមថ្លៃពី១២.០០០ទៅ១៣.០០០រៀលទៅតាមប្រភេទអំបិល មិនអាចលក់ឡើងថ្លៃបាន ដោយសារទីផ្សារអំបិលខាងក្រៅវាយលុកចូលមក យើងមិនអាចលក់លើសពីតម្លៃនេះបាន»។
បើតាមប្រធានសហគមន៍រូបនេះ ផ្ទៃដីផលិតអំបិលសរុបមាន៤៥.០០០ហិកតា ហើយឆ្នាំនេះការផលិតអំបិលបានបានច្រើន។ ប្រវត្តិសាស្ត្រយើងអត់ដែលមានមែន ព្រោះយើងផលិតរាល់ដង យើងធ្វើបានត្រឹមខែមេសាគឺអស់អំបិលហើយវាត្រូវការធ្លាក់ភ្លៀង ៕
ចែករំលែកព័តមាននេះ