ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ចុះ​​ទីតាំង​ខារ៉ាអូខេ​៣​កន្លែង​ទៀត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន​ ចុះ​ត្រួតពិនិត្យ​និង​ណែនាំ​អាជីវកម្ម​ខារ៉ាអូខេ​​ចំនួន​៣​ទីតាំង ដែល​តម្រូវ​ឲ្យ​បើក​ជា​លក្ខណៈ​ភោជនីយដ្ឋាន​ ដែល​ស្ថិត​ក្នុងភូមិ ១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​យប់…

រាជធានីភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន​ ចុះ​ត្រួតពិនិត្យ​និង​ណែនាំ​អាជីវកម្ម​ខារ៉ាអូខេ​​ចំនួន​៣​ទីតាំង ដែល​តម្រូវ​ឲ្យ​បើក​ជា​លក្ខណៈ​ភោជនីយដ្ឋាន​ ដែល​ស្ថិត​ក្នុងភូមិ ១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​០៩ ​សីហា ឆ្នាំ​២០២០​។

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ​ដឹកនាំ​ផ្ទាល់​របស់​លោក កែវ សំណាង អភិ​បាល​រង នៃ​គណៈ​អភិបាល​ខណ្ឌចំការមន តំណាង លោក ថេ​ង សុ​ថុ​ល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌចំការមន និង​សហការ​ជាមួយ​កម្លាំង​ចម្រុះ បាន​ចុះ​ដឹកនាំ​កម្លាំង​ធ្វើការ​ត្រួតពិនិត្យ​អាជីវកម្ម ខារ៉ាអូខេ​ដែល​បើក​ដំណើរការ ឲ្យ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន វិញ តាម​ការ​ណែនាំ​របស់​សាលា​រាជធានីភ្នំពេញ ដើម្បី​ចូលរួម​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​។

ការ​ចុះ​ត្រួតពិនិត្យ​អាជីវកម្ម​ខារ៉ាអូខេ សរុប​បាន​ចំនួន​ទីតាំង​៣​ទីតាំង ក្នុង​នោះ​ រួម​
មាន​​ភោជនីយដ្ឋាន ត​ន្រ្តី​ពិភព​សុ​បិ​ន្ត១៦៨, ដា​វីសាច់​អាំង ១៦៨ និង​ភោជនីយដ្ឋាន សប្បាយ​សប្បាយ ។

បន្ទាប់​ពី​កម្លាំង​គណៈ​បញ្ជា​ការណ៍​ឯកភាព​បាន​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ទាំង​៣​ខាង​លើ​ ឃើញ​ថា​មាន​ម៉ាស៊ីន​វាស់​កម្ដៅ និង​ទឹក​អាល់កុល នៅ​ខាង​មុខ​ទី​ហាង និង​មាន​លិខិត​បើក​អាជីវកម្ម​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​រាជរដ្ឋាភិបាល ក្រសួង​សុខា​ភិ​បាល​។

ជា​ចុង​ក្រោយ​គណៈ​បញ្ជា​ការ​ឯកភាព​ខណ្ឌចំការមន ​បាន​​​ណែនាំ និង​ឲ្យ​បន្ថែម​សម្ភារ​មួយ​ចំនួន​ទៀត ​ដល់​ម្ចាស់​អាជីវកម្ម​ខាងលើ និង​បន្ត​គោរព​តាម​ការ​ណែនាំ​របស់ តាម​ការ​ណែនាំ​របស់​សាលា​រាជធានីភ្នំពេញ ដើម្បី​ចូលរួម​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩។

អត្ថបទសរសេរ ដោយ