ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងលុយ២ពាន់រៀលទិញពោត​ស្ងោរ​ហូប ម្តាយចុងផ្ទុះកំហឹង​វាយកូនស្រី​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្មេង​ស្រី​ជំទង់​ម្នាក់​ត្រូវ​​ស្ត្រី​ជា​ម្ដាយចុង​រើស​ដុំ​ថ្ម​គប់​ បណ្ដាល​ឲ្យ​បែក​ចិញ្ចើម​ឆ្វេង​រងរបួស​យ៉ាងដំណំ ​បន្ទាប់ពីស្ត្រីជាម្តាយ​ចុង​ឃើញ​នាង​ហូប​ពោត​ស្ងោរ ហើយ​បាន​ធ្វើការ​ចោទប្រកាន់​ថា ​នាង​លួច​លុយ​ទិញ​ ​ប៉ុន្តែនាងថា ​មិន​បាន​លួច​ទេ ដោយសារ​តែ​ចង់​ហូប​ពោត​ស្ងោរ​…

រាជធានី​ភ្នំពេញ​ ៖ ​ក្មេង​ស្រី​ជំទង់​ម្នាក់​ត្រូវ​​ស្ត្រី​ជា​ម្ដាយចុង​រើស​ដុំ​ថ្ម​គប់​ បណ្ដាល​ឲ្យ​បែក​ចិញ្ចើម​ឆ្វេង​រងរបួស​យ៉ាងដំណំ ​បន្ទាប់ពីស្ត្រីជាម្តាយ​ចុង​ឃើញ​នាង​ហូប​ពោត​ស្ងោរ ហើយ​បាន​ធ្វើការ​ចោទប្រកាន់​ថា ​នាង​លួច​លុយ​ទិញ​ ​ប៉ុន្តែនាងថា ​មិន​បាន​លួច​ទេ ដោយសារ​តែ​ចង់​ហូប​ពោត​ស្ងោរ​ នាង​គ្មាន​លុយ ​ក៏​បាន​សុំ​លុយ​ពី​ឪពុក​ចំនួន​២​ពាន់​រៀល​ទិញ​ហូប ​បែរជា​ស្ត្រីជា​ម្ដាយចុង​ចោទប្រកាន់ និង​រករឿង​វាយ​នាង​បែប​នេះ​​ទៅវិញ ​។​ បន្ទាប់ពី​​កើត​មាន​ហិ​ង្សា​បែប​នេះ​ ​ក្មេងស្រីជំទង់​​បាន​ទៅ​ប្តឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរា​គមន៍​ឃាត់ខ្លួនស្ត្រីជា​​ម្ដាយចុង​នោះ​ទៅ​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរ​បាល​ភ្លាម​ៗផង​​ដែរ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជួល ​ស្ថិត​​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្មេង​ស្រី​ជំទង់​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ​ផា​ន់​នី ម៉ា​លី អាយុ​១៦​ឆ្នាំ ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ប៉ុន្តែ​ខណៈ​នេះ រោងចក្រ​ដែល​នាង​ធ្វើការ​បស​ន​ផ្អាក​បណ្តោះអាសន្ន​ហើយ នាង​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​បងប្អូន នៅ​ក្នុងភូមិ​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​អង្គ​ក្លើ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ មាន​ឪពុក​ឈ្មោះ ភុំ ផា​នី អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ជាមួយ​ប្រពន្ធ​ក្រោយ​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ដោយឡែក​ស្ត្រី​ជា​ម្តាយចុង​​ឈ្មោះ សន ស្រី​ម៉ៅ អាយុ​២៨​ឆ្នាំ ​មានស្រុក​កំណើត នៅ​ក្នុងភូមិ​ដូន​ស ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង​។

តាម​ប្រភពពីក្មេងស្រីជំទង់​​ខាងលើនោះ​​បាន​រៀបរាប់​ថា នាង​មាន​បងប្អូន​បង្កើត​ចំនួន​៣​នាក់ (ប្រុស​២​នាក់​និង​ស្រី​១​នាក់​) ហើយ​នាង​ជា​កូន​ទី​២ ​ចំណែក​​ម្តាយបង្កើត​របស់​នាង​​បានចែកឋាន​​ចោល​ពួក​នាង​អស់​រយៈពេល​៦​ឆ្នាំ​កន្លង​មក​ហើយ ។

​នាង​​បាន​រៀបរាប់​ប​ន្ត​ថា ​ក្រោយ​ពី​ម្ដាយ​ចែកឋាន​​បាន​​១​ឆ្នាំ​ ឪពុក​របស់​នាង​​បាន​សម្រេចចិត្ត​យកប្រពន្ធ​ក្រោយ​ម្នាក់​ទៀត​ឈ្មោះ សន ស្រី​ម៉ៅ នេះ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៥​ឆ្នាំ​កន្លង​មក​ហើយ ព្រមទាំង​បង្កើត​បានកូន​ស្រី​ម្នាក់​អាយុ​២​ឆ្នាំ​ថែម​ទៀត​ផង​។

នាង​បាន​និយាយ​ទៀត​ថា ក្រោយ​ពី​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​ជាមួយ​ឪពុក​នាង​កាលណា​មក​ ម្ដាយចុង​មានចិត្ត​អន្យតិរ្ថិយ​មិន​ដែល​ស្រឡាញ់​ចូល​ចិត្ត​រូប​នាង​និង​បងប្អូន​នាង​២​នាក់​ទៀត​នោះ​ឡើយ ហើយ​នៅ​ពេល​ពួក​នាង​ខ្វះខាត​ ឪពុក​ឲ្យ​លុយ​បន្តិចបន្តួច​ចាយវាយ​ តែ​ដឹង​ដល់​ម្ដាយចុង​គឺ​ច្បាស់​ជា​មានរឿង​មិន​ខាន​ឡើយ​។​និយាយ​រួម​ម្ដាយចុង​ចិត្តខ្មៅ​ណាស់​ស្រឡាញ់​តែ​ឪពុក​នាង​ តែ​មិន​ដែល​ស្រឡាញ់​ពួក​នាង​ម្ដងណា​ឡើយ ​។ ដោយ​ឡែក​នៅ​ថ្ងៃ​កើតហេតុ​ ដោយសារ​តែ​គ្មាន​លុយ​ ហើយ​ចង់​ហូប​ពោត​ស្ងោរ នាង​បាន​សុំ​លុយ​ឪពុក​ចំនួន​២​ពាន់​រៀល​ទិញ​ពោត​ហូប​ ហើយ​ឪពុក​ក៏​បាន​ឲ្យ​លុយ​។

នាង​បាន​បញ្ជាក់​ថា ខណៈ​នាង​កំពុង​ហូប​ពោត​ស្ងោរ ស្រាប់តែ​ម្ដាយចុង​ទៅ​ទាន់​បាន​រករឿង​ចោទប្រកាន់​ថា​នាង​លួច​លុយ ​បើ​​ទោះជា​ឪពុក​នាង​ប្រាប់​ថា​ជាអ្នកឲ្យ​ទេ និង​យក​លុយ​២​ពាន់​រៀល​សង​វិញ​ ក៏​ស្ត្រីជាម្តាយចុង​មិន​ព្រម​ដែរ ព្រមទាំង​ស្រែក​ជំ​ទាល​បង្ករឿង​​ហើយ​នាង​បាន​តមាត់​២​ទៅ​៣​ម៉ាត់​ក៏​ត្រូវ​ម្ដាយចុង​ទាញ​ដុំ​ថ្ម​គប់ ​បណ្ដាល​ឲ្យ​​បែក​ចិញ្ចើម​រងរបួស​ហូរ​ឈាម​កក្លាក់​តែ​ម្ដង ដោយ​អត់​ទ្រាំង​និង​ទ​ង្វើ​នេះ​លែង​បាន​ទើប​នាង​សម្រេចចិត្ត​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ឃាត់​ម្ដាយចុង​យកទៅ​​សួរនាំ និង​​រ​ក​យុត្តិធម៌​ជូន​នាង​។

ក្រោយ​ពេល​នាំ​ទៅ​ដល់​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ស្ត្រី​ជា​ម្តាយចុង​ប្រាប់​នគរបាល​ថា ដោយសារ​តែ​កន្លង​មក​ក៏​ដូច​ជា​សព្វ​ថ្ងៃនេះ​កូនស្រី​ចុង​រូប​នេះ​ចេះ​តែ​ចូល​រើ​កកាយ​ក្នុង​បន្ទប់​គាត់​ពេក ហើយ​គាត់​បាន​បាត់​លុយ​ជា​បន្តបន្ទាប់​សរុប​អស់​៥​ម៉ឺនរៀល​ លុះ​ពេល​នេះ​បាត់​លុយ​អស់​២​ពាន់​រៀល ​នៅ​ពេល​សួរនាំ​តមាត់​ទៀត ​ទើប​ទ្រាំ​លែង​បាន​ក្លាយជា​អំពើ​ហិ​ង្សា​តែ​ម្ដង​។​

ក្រោយ​ពេល​កើតហេតុ​ បុរស​ជា​ប្ដី​ និង​ត្រូវ​ជា​ឪពុក​របស់ក្មេងស្រីជំទង់ខាងលើ​បាន​សុំ​ឲ្យ​មានការ​សម្របសម្រួល​គ្នា ដោយ​សុំ​ឲ្យ​នគរបាល​ជួយ​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​លើ​ស្ត្រី​ដែល​ជា​ប្រពន្ធ​ និងត្រូវ​​ជា​ម្ដាយចុង​រូប​នោះ​តែ​ប៉ុណ្ណោះ​៕​​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ