ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់រៀលខ្មែរមានកម្លាំងយ៉ាងណាធៀបនឹងប្រាក់ប្រទេសសំខាន់ៗទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀល ខ្មែរធៀបនឹងប្រាក់នៃបណ្តាប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ខែសីហា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀល ខ្មែរធៀបនឹងប្រាក់នៃបណ្តាប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ខែសីហា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៩៧ រៀល, ១អឺរ៉ូ ទិញចូល ៤៨៣១ រៀល លក់ចេញ ៤៨៧៩ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៣៦ រៀល ហើយលក់ចេញ ២៩៦៥ រៀល ។

ទន្ទឹមនេះសម្រាប់ប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១យន់ចិន ទិញចូល ៥៨៨ រៀល លក់ចេញ ៥៩៤ រៀល, ១០០យ៉េនជប៉ុន ទិញចូល ៣៨៧៣ រៀល លក់ចេញ ៣៩១១ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៤៥ រៀល លក់ចេញ ៣៤៨ រៀល ។

ជាមួយគ្នានៅថ្ងៃនេះដែរ គឺ ១ដុល្លារសឹង្ហបុរី ទិញចូល ២៩៨៦ រៀល លក់ចេញ ៣០១៦ រៀល, ១បាតថៃ ទិញចូល ១៣២ រៀល លក់ចេញ ១៣៣ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល ហើយលក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ