អាសូរមន្ត្រីខ្មោច…!
ប៉ុន្មានថ្ងៃមុន អាឡេវចូលផឹកកាហ្វេនៅហាងមួយ ដោយអង្គុយក្បែរតុដែលមានមនុស្សប្រុសប្រមាណ៥-៦នាក់ ទំនងជាមិត្តភក្តិគ្នា កំពុងជជែកគ្នាពីរឿងវិធានការក្តៅរបស់
ប៉ុន្មានថ្ងៃមុន អាឡេវចូលផឹកកាហ្វេនៅហាងមួយ ដោយអង្គុយក្បែរតុដែលមានមនុស្សប្រុសប្រមាណ៥-៦នាក់ ទំនងជាមិត្តភក្តិគ្នា កំពុងជជែកគ្នាពីរឿងវិធានការក្តៅរបស់
ប៉ុន្មានថ្ងៃមុន អាឡេវចូលផឹកកាហ្វេនៅហាងមួយ ដោយអង្គុយក្បែរតុដែលមានមនុស្សប្រុសប្រមាណ៥-៦នាក់ ទំនងជាមិត្តភក្តិគ្នា កំពុងជជែកគ្នាពីរឿងវិធានការក្តៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ ទៅលើមន្ត្រីខ្មោចនៅតាមក្រសួង-ស្ថាប័នរដ្ឋ ។
ស្រាប់តែឮមនុស្សម្នាក់ក្នុងចំណោមនោះមិនដឹងធ្វើការនៅក្រសួង ឬក៏ស្ថាប័នណាទេ និយាយថា ៖
– ប្រធាននាយកដ្ឋានខ្ញុំ អាឡូវនឹងហាក់កំពុងយកវិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ គាបសង្កត់មន្ត្រីក្រោមឱវាទ ក្នុងន័យដើម្បីបង្ខំឱ្យមន្ត្រីដែលមិនសូវទៅបង្ហាញមុខ ឬមិនដែលទៅធ្វើការសោះភ័យមកសូកលុយ ។
គ្រាន់តែមនុស្សនោះនិយាយមិនទាន់ចប់ផង មានមនុស្សម្នាក់ទៀតបាននិយាយតបថា ៖
– អើ…បើអ្ហែងមិនដែលទៅធ្វើការផង…យូរៗទៅអើតមុខម្តង មិនឱ្យគេធ្វើអីចឹង…បើមិនរឹតបន្តឹង ឬលាងដៃខ្លួនឯងទេ ប្រធាននាយកដ្ឋានអ្ហែងនឹង មិនជាប់ខ្លួនឯង…ពេលគេស្រាវជ្រាវ ។
និយាយដល់ចំណុចនេះ ពួកគេក៏លើកកែវកាហ្វេក្រេបតិចៗ…ស្រាប់តែមនុស្សទី៣ដែលមើលទៅទំនងជាអ្នករាជការ ប៉ុន្តែតាមសម្តីនិយាយចេញមកដូចជាមិនសូវដែលចូលក្រសួង-ស្ថាប័នរដ្ឋដែរនោះ បានលើកឡើងថា ៖
– មិនថាតែមេអ្ហែងទេវើយ…ប្រធាន…លេខាធិការដ្ឋានអញដែលមានឋានៈស្មើប្រធាននាយកដ្ឋានវិញក៏អីចឹងដែរ… អាឡូវនឹង គាត់ឱ្យមនុស្សម្នាក់ធ្វើកិច្ចការងារបុគ្គលិក ជំនួសឱ្យនាយកដ្ឋានបុគ្គលិកចំណុះអគ្គ…ដោយឱ្យមនុស្សនោះទាក់ទងតាមទូរស័ព្ទទៅបុគ្គលិកណាដែលមិនសូវទៅបង្ហាញមុខ ដោយប្រាប់ថា ត្រូវតែចូលមកក្រសួងបង្ហាញមុខត្រឹមថ្ងៃនេះ…ថ្ងៃនោះ…ដោយកំណត់តែពីរថ្ងៃប៉ុណ្ណោះ…បើមិនអីចឹងទេគេនឹងបញ្ជូនឈ្មោះទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីលុបឈ្មោះហើយ ។
គ្រាន់តែអ្នកទី៣និយាយចប់ហើយលើកកែវតែផឹកមិនទាន់ទាំងដាក់ចុះដល់តុផង មនុស្សទី៤បាននិយាយថា ៖
– អា…អើយ…ពួកអ្ហែងឈប់និយាយទៅ…អ្ហែងមិនទេអីអាហ៍…ស្រុកខ្មែរមានអីទៅឆ្ងល់អារឿងចឹងៗ…ករណីខ្លះគេគ្រាន់តែស្រែកអីណា អីណីនោះ អាពួកទទួលបញ្ជាខ្លះយកលុយដាក់ហោប៉ៅបាត់ហើយហ្នឹង…ដូចរកលុយឱ្យពួកគេហ្នឹង…អ្ហែងមិនដឹងទេអ្ហី…
ស្រាប់តែមនុស្សទី៥ដែលអង្គុយលើកកែវចុះ លើកកែវឡើងស្តាប់គេ និងមើលឆ្វេងមើលស្តាំរួចនិយាយថា ៖
– អញអត់ចង់បញ្ចេញមតិអីច្រើនទេ អញគ្រាន់តែបារម្ភនិងឆ្ងល់អីចេះទេ… បើថាអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការមន្ត្រីខ្មោចឱ្យមានតម្លាភាព សុចរិតភាពពិតប្រាកដមែន អញគាំទ្រ…តែក្រសួង-ស្ថាប័ននីមួយៗនោះត្រូវតែមានការងារឱ្យគេធ្វើ មិនមែនក្តោបការងារនិងប្រគល់កិច្ចការឱ្យតែមនុស្សរបស់ខ្លួន… រីឯបុគ្គលិកជាច្រើនទៀត អត់អីធើ…អង្គុយអានកាសែត…អង្គុយមើលគេ… ឬអង្គុយមើលគេហុចលុយនៅមុខៗអីចឹងទេ… បើអីចឹងដដែល មានតែបុគ្គលិកអត់អីធើ ទៅរកការងារខាងក្រៅ ជាពិសេសរត់ម៉ូតូឌុប… ឬរត់ម៉ូតូកង់៣…មិនអីចឹង…។
គ្រាន់តែមនុស្សទី៥និយាយចប់ភ្លាម មនុស្សចុងក្រោយដែលស្តាប់គេជជែកយូរហើយនិយាយថា អើអីចឹងតោះអញទៅដឹកម៉ូយនៅអូរឫស្សីហើយ…រវល់តែស្តាប់ពួកអ្ហែង ម៉ូយអញជេរងាប់អ្ហើយ…៕
អាឡេវ
ចែករំលែកព័តមាននេះ