ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួតនៅ​លី​គ​កំពូល​ប្រេ​ស៊ី​ល​ត្រូវ​ផ្អាក ក្រោយ​រក​ឃើញ​កីឡាករ​១០​នាក់​ឆ្លង​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ការ​ប្រកួតមួយក្នុងចំណោម ការប្រកួតបើក​រដូវ​កាល​ថ្មី នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​ប្រេ​ស៊ី​ល (Campeonato Brasileiro Série A) រវាង​ក្រុម​ម្ចាស់ផ្ទះ…

ប្រេ​ស៊ី​ល ៖ ការ​ប្រកួតមួយក្នុងចំណោម ការប្រកួតបើក​រដូវ​កាល​ថ្មី នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​ប្រេ​ស៊ី​ល (Campeonato Brasileiro Série A) រវាង​ក្រុម​ម្ចាស់ផ្ទះ Goias ទល់​នឹង​ក្រុម Sao Paulo ត្រូវ​បានផ្អាក បន្ទាប់​ពី​កីឡាករ​១០​នាក់​របស់​ក្រុម Goias បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩​។

នៅ​ប៉ុន្មាន​ម៉ោង​មុន​ចាប់ផ្តើម​ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ ស្រាប់តែ​ក្លិប Goias បាន​ប្រកាស​ថា ពួក​គេ​បាន​ទទួល​ដំណឹង​ថា ​កីឡាករ​ចំនួន១០​នាក់ ក្នុង​ចំណោម​កីឡាករ​សរុប​ទាំង២៦​នាក់​របស់​ពួក​គេ បាន​ទទួលលទ្ធផល​វិជ្ជមាន ហើយ​៨​នាក់​មាន​វីរុស​នេះ ក៏​មានឈ្មោះ​សម្រាប់​ការ​ប្រកួត​មួយ​នេះ​ផង​ដែរ​។ ខណៈក្លិប​​បញ្ជាក់​ថា ការ​ធ្វើតេស្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ត្រូវ​បាន​ចាត់​ទុក​ថា មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ស្តង់ដា ពី​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល (CBF)​។

ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ​របស់ CBF លោក Jorge Pagura បាន​ប្រាប់ SporTV ថា​នៅ​ពេល​ដែល​ដឹង​ច្បាស់​ថា​លទ្ធផល​បាន​ចេញ​មក ពួក​យើង​ចាប់ផ្តើម​ទាក់ទង​ទៅកាន់ផ្នែក​វេជ្ជសាស្ត្រ​របស់​ក្លិប Goias ភ្លាមតែម្តង។

នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ​ផង​ដែរ ការ​ប្រកួត​មួយ​ក្នុង​ចំណោម​ការ​ប្រកួត នៅ​លី​គ​លំដាប់​ទី​៣ ក៏​ត្រូវបាន​លុប​ចោល​ផង​ដែរ បន្ទាប់​ពី​កីឡាករ​ក្រុម Imperatriz ចំនួន ១២​នាក់​បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស​នេះ មុន​ពេល​ការ​ប្រកួត​របស់​ពួក​គេ​ទល់​នឹង​ក្រុម Treze​។

បច្ចុប្បន្ន​នៅ​មិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​ពី CBF ថា​​ត្រូវ​បន្ត ឬ​ផ្អាក​រាល់​សកម្មភាព ការ​ប្រកួត​លី​គ​បាល់ទាត់​ក្នុងស្រុក ឬ​យ៉ាងណា​នៅឡើយ​ទេ​៕ (​ដកស្រង់​ចេញពី ESPN)