ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​រួមរស់​បាន​៧​ឆ្នាំ Willian ប្រកាស​ដើរ​ចេញពី Chelsea ជា​ផ្លូវការ

3 ឆ្នាំ មុន

អង់គ្លេស ៖ កីឡាករ Willian បាន​បញ្ជាក់​ថា រូបគេ​នឹង​ចាក​ចេញពី​ក្លិប​តោ​ខៀវ Chelsea បន្ទាប់​ពី​ចំណាយ​ពេល ៧​ឆ្នាំ​ដ៏​អស្ចារ្យ​របស់​ខ្លួន ជាមួយ​ក្រុម​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​មួយ​នេះ។…

អង់គ្លេស ៖ កីឡាករ Willian បាន​បញ្ជាក់​ថា រូបគេ​នឹង​ចាក​ចេញពី​ក្លិប​តោ​ខៀវ Chelsea បន្ទាប់​ពី​ចំណាយ​ពេល ៧​ឆ្នាំ​ដ៏​អស្ចារ្យ​របស់​ខ្លួន ជាមួយ​ក្រុម​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​មួយ​នេះ។

ខ្សែបម្រើ​ប្រយុទ្ធ​វ័យ ៣២​ឆ្នាំ ដែល​កំពុង​ជាប់​ទាក់ទង​នឹង​ការ​ផ្ទេរ ​ទៅ​កាន់​ក្រុម​កាំភ្លើង​ធំ Arsenal បាន​បង្ហោះ​សារ​លា​អ្នកគាំទ្រ Chelsea នៅ​លើ​បណ្តាញ​សង្គម Twitter របស់ខ្លួន។

សមាជិក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រូប​នេះ បានថ្លែងយ៉ាង​ដូច្នេះ​ថា «​ពេល​នេះ ដល់​ពេល​ដែល​ត្រូវ​បន្តដំណើរ​ទៅ​មុខ​ហើយ​។ ខ្ញុំ​ពិតនឹងត្រូវ​នឹករលឹក​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​​។ ខ្ញុំ​បាន​ឈ្នះ​អ្វី​ៗ​នៅ​ទី​នេះ ហើយ​តែងតែ​ធ្វើ​បាន​ល្អ​បំផុត​ជាមួយ​អាវ Chelsea​។ ហើយ​ថ្ងៃនេះ ខ្ញុំ​ដឹង​ច្បាស់​ថា​ វា​ជា​ការ​សម្រេចចិត្ត​ដ៏​ប្រសើរ​បំផុត​។ មាន​ពេលវេលា​រីករាយ​ច្រើន​, ក្រៀមក្រំ​ខ្លះ​, ក្នុង​ការ​ប្រកួតប្រជែង​ពានរង្វាន់ ហើយ​វា​តែងតែមាន​ភាព​ខ្លាំងក្លា​បំផុត​»​។

សូម​រំលឹក​ថា Willian ដែល​បាន​ចាប់ផ្តើម​អាជីព​ជាមួយ​ក្លិប Corinthians នៅ​ប្រេ​ស៊ី​ល បាន​ផ្លាស់​ពី​ក្លិប Anzhi Makhachkala មក​ចូលរួម​ជាមួយ Chelsea ក្នុង​ឆ្នាំ​២០១៣ ដោយ​បាន​បង្ហាញខ្លួន ៣៣៩​ប្រកួត ព្រមទាំង​ឈ្នះ Premier League ២​លើក និង Europa League ផង​ដែរ​។ Willian ដែល​បាន​ផុត​កុងត្រា​នៅ​រដូវក្តៅ​នេះ បាន​បរាជ័យ​ការ​ចរចា​លើ​កិច្ចសន្យា​រយៈពេល​វែង​ថ្មី​ជាមួយ​ក្លិប​៕ (​ដកស្រង់​ចេញពី Reuters)