ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​កម្ពុជា​រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩ ចំនួន​៣​នាក់ ខណៈ​ព្យាបាល​ជា​២​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០​ថា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​ថ្មី​៣​នាក់ ខណៈ​ព្យាបាល​ជា​សះស្បើយ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២​នាក់ ។ ក្រសួងសុខាភិបាល​បាន​ប្រកាស​យ៉ាង​ដូច្នេះ​ថា អ្នក​ដែល​ព្យាបាល​ជា​សះស្បើយ​ជា​អ្នក​ធ្វើ​ដំណើរ​មក​ហោះហើរ​មក​ពី​ប្រទេស​រុ​ស្ស៊ី…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០​ថា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​ថ្មី​៣​នាក់ ខណៈ​ព្យាបាល​ជា​សះស្បើយ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២​នាក់ ។

ក្រសួងសុខាភិបាល​បាន​ប្រកាស​យ៉ាង​ដូច្នេះ​ថា អ្នក​ដែល​ព្យាបាល​ជា​សះស្បើយ​ជា​អ្នក​ធ្វើ​ដំណើរ​មក​ហោះហើរ​មក​ពី​ប្រទេស​រុ​ស្ស៊ី ហើយ​បន្ត​ហោះហើរ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មក​កម្ពុជា​ពេល​នេះ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ ។ ចំណែក​អ្នក​ដែល​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​៣​នាក់ ជា​ជាតិខ្មែរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​តាម​ជើងហោះហើរ​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​២០២០ ។

អ្នក​ទាំង​បាន​ដាក់​ធ្វើ​ច​ក្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ត្បូងឃ្មុំ ដោយ​បាន​ធ្វើតេស្ត​៤​លើក ទើប​រក​ឃើញ​មាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ ។ ពេល​បាន​ដាក់​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ព្រះ​នរោត្តម​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ