ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ OPPO ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនៅកម្ពុជា បាននិងកំពុងបន្តសកម្មភាពប្រកួតប្រជែង ដោយបន្តចេញលក់ស្មាតហ្វូនច្រើនស៊េរី ច្រើនតម្លៃ បានរៀចចំពិធីតេស្តលើកដំបូង OPPO Reno4 VIP Pre Experience នៅហាងទំនើបបេ្រនស្ត័រ (OPPO Brand…

រាជធានីភ្នំពេញ​៖ OPPO ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនៅកម្ពុជា បាននិងកំពុងបន្តសកម្មភាពប្រកួតប្រជែង ដោយបន្តចេញលក់ស្មាតហ្វូនច្រើនស៊េរី ច្រើនតម្លៃ បានរៀចចំពិធីតេស្តលើកដំបូង OPPO Reno4 VIP Pre Experience នៅហាងទំនើបបេ្រនស្ត័រ (OPPO Brand Store) ដែលមានទីតាំងនៅជាន់ទីមួយផ្សារទំនើបអីអន​ម៉លភ្នំពេញជាន់ទី 1 នាថ្ងៃទី 09 សីហា ដែលមានការចូលរួមពីតំណាងក្រុមហ៊ុន ភ្ញៀវកិត្តិយសតារាចម្រៀងវ័យក្មេង​លោក​ STEP   កញ្ញា​ រ៉េត ស៊ូហ្សាណា ពិធីករល្បីឈ្មោះលោក ជា វណ្ណារិទ្ធ និងមិត្តៗអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីផ្តល់ជាសក្ខីភាពក្នុងការតេស្តនិងប្រើ OPPO Reno4  ជាផ្លូវការដំបូងគេនៅកម្ពុជា ។
This image has an empty alt attribute; its file name is d48ba1c0e4950783000fc19d5d7761e2-1024x682.jpg

បើយោងតាមឯកសារដែលបែកធ្លាយតាមបណ្តាញសង្គម នោះគឺ OPPO Reno 4 មានលក្ខណៈពិសេសលេចធ្លោពិសេសៗថ្មី​​ 5 យ៉ាង គឺ ៖

1-កាមេរ៉ា AI​ ថ្មីប្លែកនេះ គឺបង្ហាញភាពលេចធ្លោរបស់អ្នក AI Color Portrait Camera/ Monochrome Video

2-ថតវីដេអូយឺត 960fps Slow motion និងថតវីដេអូទប់លំនឹង Ultra Steady Pro

3-បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor)​ 

4-ថាមពលថ្មធំសាកលឿន

5-សមត្ថភាពនិងអនុភាពល្បឿន​ ។

This image has an empty alt attribute; its file name is 23050eaf516cc69a7edd0cfab5946527-1024x682.jpg

ក្នុងកម្មវិធីនោះ វាគ្មិនដែលជាតំណាងឲ្យក្រុមហ៊ុន OPPO នៅកម្ពុជា ក៏បានសង្កត់ធ្ងន់ថា OPPO Reno4  គឺជាស្មាតហ្វូន លេចធ្លោគ្រប់ចំណុចរួមមាន ៖

– កាមេរ៉ា AI Color Portrait ថតរូប និងវីដេអូកាន់តែទាក់ទាញជាមួយភាពលេចធ្លោតែម្នាក់ឯង

– ថតវីដេអូកាន់តែប្លែកជាមួយភាពលេចធ្លោតែមួយពណ៌ និងផ្ទៃសខ្មៅ (Monochrome Video) 

– ថតវីដេអូយឺត (960fps AI Slow-motion): បង្ហាញសកម្មភាពលេចធ្លោរបស់អ្នកគ្រប់ប្លង់ គ្រប់ជំហាន!

– បង្កើនភាពលេចធ្លោរបស់អ្នកក្រោមពន្លឺរាត្រីដ៏ទាក់ទាញ (Night Flare Portrait)

– Ultra Steady Video 3.0 បន្ថែមភាពលេចធ្លោរបស់អ្នកជាមួយលំនឹងវីដេអូគ្រប់ស្ថានភាព ដែលអាចថតវីដេអូទប់លំនឹងបានទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ

This image has an empty alt attribute; its file name is 62252cacedc2e1392ae17987616594fc-1024x682.jpg

– រចនាបទឈានមុខ រូបរាងប្រណិត ស្តើងស្រាល បង្ហាញភាពលេចធ្លោក្នុងដៃអ្នក​ ​ជាមួយនឹងអេក្រង់ទំហំ 6.4” AMOLED និងជាអេក្រង់ទម្លុះភ្លោះ អេក្រង់ធំលាតពេញគែម​ ពេញភ្នែក 

– ប្រតិបត្តិការឈានមុខ បង្ហាញភាពលេចធ្លោក្នុងដៃអ្នក​​ រួមមានបន្ទះឈីបខ្លាំង Qualcomm Snapdragon 720G, 8GB RAM+128GBROM ជាមួយនឹងថាមពលថ្មធំ 4015mAh បន្ថែមបច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W

– បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor)​ ដែលបង្ហាញពីសមត្ថភាពដ៏លេចធ្លោ ដូចមុខងារស្គាល់ពីកាយវិការរបស់មនុស្ស មុខងារការពារការសម្ងាត់ មុខងារបញ្ជាដោយកាយវិការ ការបង្វិលតាមចលនាអូសចុះឡើងវៃឆ្លាត មុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត

– រាល់ស្មាតហ្វូន OPPO នឹងទទួលបានការធានាជាផ្លូវការរយៈពេលពេញ 1 ឆ្នាំ ជាមួយនឹងមជ្ឈមណ្ឌលសេវាកម្ម OPPO ជាច្រើននិងនៅជិតលោកអ្នក រហូតដល់ 12 កន្លែង នៅទូទាំងប្រទេស ជាមួយនឹងផ្តល់ជូនការជួសជុលរហ័សយូរបំផុតត្រឹម 1ម៉ោង ជាមួយទំនុកចិត្ត តម្លៃត្រឹមត្រូវ និងរួសរាយរាក់ទាក់ ។

This image has an empty alt attribute; its file name is 2d9b5201c31126fecb4c1cf3a71d1ca9-1024x683.jpg

ក្នុងកម្មវិធីនេះដែរ កញ្ញារ៉េត ស៊ូហ្សាណា ក៏បានបង្ហាញពីចំណាប់អារម្មណ៌ពិសេស “មុខងារកាមេរ៉ា AI ថ្មីៗប្លែក ទាំងការថតរូប ទាំងវីដេអូ រួមមាន​​​ AI Color Portrait, Night Flare Portrait ដែលជាការថតរូប Portrait បែបអាជីព តាមរយៈការកាត់ព្រាលផ្ទៃខាងក្រោយជាមួយការបំភ្លឺភ្លើងរាត្រីដ៏ទាក់ទាញ រួមទាំងមុខងារពិសេសៗមួយចំនួន ។ ពិសេសខ្ញុំបានថត Music Video បទ “សង្ស័យ“ ជាទម្រង់ថ្មី រសនិយមប្លែក ដោយប្រើមុខងារ និងបច្ចេកវិទ្យាថ្មីៗ ពី OPPO Reno4 ដោយសហការណ៌ជាមួយក្រុមហ៊ុន OPPO ដើម្បីបង្ហាញសមត្ថភាពនិងបច្ចេកវិទ្យាថ្មីប្លែកៗពិតៗ!​ អ្នកទាំងអស់គ្នានឹងប្លែកអារម្មណ៌ ។ កញ្ញាក៏បានបន្ថែមថា “ចំណុចលេខធ្លោផ្សេងៗទៀត រួមទាំងពណ៌ឆើតស្រស់ពេញនិយម រូបរាងប្រណិត វាពិតជារឿងដែលនឹងស្មានមិនដល់ថាទូរស័ព្ទស្ដើងស្រាល  តែមានបំពាក់មុខងារច្រើន និងសមត្ថភាពខ្ពស់បែបនេះ ” ។

This image has an empty alt attribute; its file name is 23097d64daa7cd800ca9b658d15db124-683x1024.jpg

ចំណែកឯ​​លោក​​ ​STEP បានចាប់អារម្មណ៌ខ្លាំងអំពីបច្ចេកវិទ្យាកាមេរ៉ាបានសម្តែងអារម្មណ៍រំភើបថា “AI Color Portrait រក្សាពណ៌នៃទិដ្ឋភាពខាងមុខឲ្យកាន់តែស្រស់ស្អាត ជាមួយការកែប្រែពណ៌ផ្ទៃខាងក្រោយជាសខ្មៅ រួមជាមួយនឹង មុខងារថតវីដេអូយឺត (960fps Smart Slow motion)​ សមត្ថភាពក្នុងការចាប់ប្លង់កាន់តែខ្ពស់ ធ្វើឲ្យអ្នកថតទុកសកម្មភាពបានកាន់តែលម្អិតជាមួយមុខងារថតវីដេអូ​ ។  ​ អ្វីដែលខ្ញុំរឹតតែត្រូវចិត្ត គឺបចេ្ចកវិទ្យាសាកថ្មលឿន 30W VOOC 4.0 ដែលអាចសាកថ្មពី 1% រហូតដល់ 50% ក្នុងរយៈពេលមិនដល់ 20 នាទីឡើយ និងសាកថ្ម 5​ នាទី មើលវីដេអូបាន 2 ម៉ោង។ គាត់បានបន្ថែមថាមាន  Reno4 មួយក្នុងដៃ មិនថាថតរូបថត​ ឬថតវីដេអូ ថតបានគ្រប់ទម្រង់ គ្រប់រូបភាព គ្រប់តម្រូវការ ។

This image has an empty alt attribute; its file name is be106cb2952b737aa10eb1bc3a98dbbe-768x1024.jpg

ក្រុមហ៊ុនក៏ដាច់ចិត្ត ប្រកាសការកក់ទុកមុនជាពិសេសដោយមិនដឹងតម្លៃ (Blind Pre Order) ចាប់ពីថ្ងៃ 10 ដល់ 15 ខែសីហា ជាមួយនឹងកាដូពិសេសដែលមានតម្លៃសរុបប្រមាណ $290​​​ រួមមាន ការធានាលើអេក្រង់បែកដូរថ្មី​ (តម្លៃ $79) ក្នុងអំឡុងពេល 6 ខែ កាបូបស្ពាយក្នុងការធ្វើដំណើរ (តម្លៃ $49)​ ដបទឹកដ៏ស្រស់ស្អាត  Power Bank 10,000 mAh (តម្លៃ $15) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ24សប្តាហ៍ (តម្លៃ $24)  និងអាចឈ្នះទូរសព្ទ័ OPPO Reno 4 ជាច្រើនរង្វាន់ ដែលបានការកក់ទុកមុនដោយមិនចាំបាច់បង់ប្រាក់ពីការចាប់រង្វាន់នាថ្ងៃសម្ពោធអនឡាញយប់ថ្ងៃទី15សីហាខាងមុខនេះ ដែលចាក់ផ្សាយតាមទូរទស្សន៍ហង្សមាសនិងផ្សាយផ្ទាល់តាមហ្វេសប៊ុកផ្លូវការ OPPO ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 45ab82c9332b1d4006acf25a112f5f9e-1024x1024.jpg
This image has an empty alt attribute; its file name is e545f3cf2fff6b3b95831df25f5a81af-1024x675.jpg

តោះទស្សនាវីដេអូស្ពត់អំពីលក្ខណៈពិសេសទាំងអស់គ្នាសិនមុននឹងកក់ក៏បាន ៖

https://youtu.be/R4ZVzih0xmw

នេះជាវីដេអូ​ឈុតឆាកខ្លីៗពិសេសអំពីពិធីសម្ពោធទូរសព្ទ័ស៊េរីថ្មី ដែលនឹងផ្សាយផ្ទាល់តាមហ្វេសប៊ុក OPPO នាថ្ងៃ 15 ខាងមុខ ៖

https://www.youtube.com/watch?v=QjOpobP9Mso

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ