ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​យក​ទូរស័ព្ទ​​អ្នក​រត់​ម៉ូតូ​កង់​បី ​តែ​មិន​បាន​​សម្រេច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​កង់​បី ខណៈ​កំពុង​ឈប់​ទិញ​បាយ​និង​ម្ហូប ស្រាប់តែ​មាន​ជន​២​នាក់​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​គាត់​ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​តែ​ម៉ូតូ រីឯ​ជនសង្ស័យ​រត់គេច​ខ្លួន​រួច ។ ហេតុការណ៍​នេះ កើត​កើតឡើង​កាលពី​វេលា​ម៉ោង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​កង់​បី ខណៈ​កំពុង​ឈប់​ទិញ​បាយ​និង​ម្ហូប ស្រាប់តែ​មាន​ជន​២​នាក់​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​គាត់​ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​តែ​ម៉ូតូ រីឯ​ជនសង្ស័យ​រត់គេច​ខ្លួន​រួច ។

ហេតុការណ៍​នេះ កើត​កើតឡើង​កាលពី​វេលា​ម៉ោង ប្រមាណ​៩​យប់​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​កែង​រវាងផ្លូវ​លេខ​១៥៤​និង​ផ្លូវ​លេខ​១៣ ផ្សារ​កណ្តាល ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ទូរស័ព្ទ​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើក​ម៉ូតូ​កង់​បី​របស់​គាត់​មកទិញ​ បាយ​ហូប​នៅ​ផ្សារ​កណ្តាល ។ ខណៈ​មក​ដល់​ចំណុ​ច​ខាងលើ គាត់​ក៏​ចុះ​ទៅ​ទិញ​បាយ​ឯ​ទូរស័ព្ទ​ដៃ​របស់​គាត់​ម៉ាក​អុ​ប​ប៉ូ ទុក​នៅ​ជាប់ដៃ​ចង្កូត​ម៉ូតូ ។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​មាន​ជន២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ​ពាក់ផ្លា​ក​លេខ​ភ្នំពេញ ១J-៦៤២៩ មក​ដល់​ក្បែរ​រួច​ធ្វើ​​សកម្ម​ភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​គាត់ ហើយបម្រុង​បើក​ម៉ូតូ​រត់គេច​ខ្លួន ។ ជា​ចៃដន្យ គាត់​ក្រឡេក​ឃើញ​ទាន់ ក៏​ស្រែ​កថា​ចោរ​ៗ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ដួលម៉ូតូ​​ហើយ​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ផ្សារ​កណ្តាល​បាត់​ទៅ ។

ភ្លាម​ៗ​នោះ នគរបាល​ខណ្ឌដូនពេញ​បាន​មកស្រាវជ្រាវ​រក​ជនសង្ស័យ​តែ​រក​មិនឃើញ រីឯ​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​យក​មក​វិញ​គឺ​ជនសង្ស័យ​យក​ទៅ​មិន​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ