ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​យោធិន​ពិការ​ជិត​200​ខ្នង​ត្រូវ​រង​គ្រោះ​​​ដោយ​ជំនន់​ទឹក​ភ្លៀង​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លំនៅ​ឋាន​យោធិន​ពិការ​ជិត​២០០​ខ្នង នៅ​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោ​ធិ​ន​ពិការ​៣១៧​តេ​ជោ​ភ្នំ​ឆត្រ ស្ថិត​ក្នុង​ឃុំ​ស្ល​ក្រាម​ស្រុក​ស្វាយចេក បាន​រង​គ្រោះ​ដោយ​ទឹកភ្លៀង​ជន់​លិច​កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ ។ យោធិន​ពិការ​ដែល​រស់នៅ​ក្នុង​មណ្ឌល​នេះ​និយាយ​ថា…

ខេត្តបន្ទាយមានជ័យ ៖ លំនៅ​ឋាន​យោធិន​ពិការ​ជិត​២០០​ខ្នង នៅ​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោ​ធិ​ន​ពិការ​៣១៧​តេ​ជោ​ភ្នំ​ឆត្រ ស្ថិត​ក្នុង​ឃុំ​ស្ល​ក្រាម​ស្រុក​ស្វាយចេក បាន​រង​គ្រោះ​ដោយ​ទឹកភ្លៀង​ជន់​លិច​កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ ។

យោធិន​ពិការ​ដែល​រស់នៅ​ក្នុង​មណ្ឌល​នេះ​និយាយ​ថា ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ចាប់តាំងពី​ម៉ោង៩​យប់​ថ្ងៃ​ទី​៧ ខែសីហា ធ្វើ​ឲ្យ​ទឹកភ្លៀង​ជន់​ហូរ​ចូល​ផ្ទះ​លិច​ចានឆ្នាំង និង​សម្ភារ​ផ្សេង​ៗ​ទៀត ដែល​ត្រូវ​ជញ្ជូន​ដាក់​លើ​គ្រែ ។

នេះ​ជា​ប្រពៃណី​ទៅ​ហើយ​ដែល​មានការ​ជន់លិច​ក្នុង​រយៈពេល​ខ្លី នៅ​ពេល​ល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តង​ៗ ហើយ​បើ​គ្មាន​ភ្លៀង​ធ្លាក់​ថែម​ទៀត​ទេ គឺ​ក្នុង​រយៈពេល​១​យប់​១​ថ្ងៃ​ទឹក​អាច​ស្រក​ទៅ​វិញ​អស់ហើយ ។ ការ​លិចលង់​នេះ ដោយ​សារ​តែ​ប្រព័ន្ធ​រំដោះ​ទឹកតូច​ៗ​ទឹក​ហូរ​មិន​ទាន់​ហើយ​ក៏​បណ្តាល​ឲ្យ​ដំណាំ​មួយ​ចំនួន​ដូច​ជា​ដំឡូង​មី​ជាដើម​រលួយ​ខូច​ដែរ ។

វរសេនីយ៍ទោ សុខ ស្រេង នាយករង​មណ្ឌលអភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​តេ​ជោ​ភ្នំ​ឆត្រ​ថ្លែង​ថា ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​លំនៅ​ឋាន​ជិត​២០០​ខ្នង​ក្នុង​ចំណោម​លំនៅ​ឋាន​យោធិន​ពិការ​ប្រមាណ​ជា​៤០០​ខ្នង ។

លោក​បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​នេះ​លិច​តែ​រយៈពេល​ខ្លី​នឹង​ស្រក​ទៅ​វិញ​ហើយ ដែល​បណ្តាល​មក​ពី​ប្រព័ន្ធ​រំដោះ​ទឹកតូច​ៗ​ហូរ​មិន​ទាន់​។

លោក​ទទូច​ស្នើ​សុំ​ឱ្យ​ថ្នាក់ដឹកនាំ មេត្តា​ជួយ​ដោះ​ស្រាយ​រឿង​ប្រព័ន្ធ​បង្ហូរទឹក​នេះ​ផង ព្រោះ​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង តែងតែ​ជន់​លិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ