ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អម្រឹត ដាក់លក់ជាផ្លូវការផលិតផលថ្មី «គណនីក្មេងឆ្លាត» ដើម្បីលើកកម្ពស់ការសន្សំសម្រាប់ឧត្តមសិក្សា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៧ខែសីហា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានដាក់លក់នូវផលិតផលសន្សំច្នៃប្រឌិតថ្មីសម្រាប់កុមារដែលមានឈ្មោះថា «គណនីក្មេងឆ្លាត» ដើម្បីលើកទឹកចិត្តមាតាបិតាក្នុងការចាប់ផ្តើមដាក់សន្សំសម្រាប់តម្រូវការអនាគតថ្នាក់ឧត្តមសិក្សារបស់កូនៗ ។…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៧ខែសីហា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានដាក់លក់នូវផលិតផលសន្សំច្នៃប្រឌិតថ្មីសម្រាប់កុមារដែលមានឈ្មោះថា «គណនីក្មេងឆ្លាត» ដើម្បីលើកទឹកចិត្តមាតាបិតាក្នុងការចាប់ផ្តើមដាក់សន្សំសម្រាប់តម្រូវការអនាគតថ្នាក់ឧត្តមសិក្សារបស់កូនៗ ។ លោក អាលែន វី (Alan Wee) នាយកអង្គភាពពាណិជ្ជកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានធ្វើការពន្យល់អំពីកត្តាមួយចំនួនដែលលោកសម្រេចចិត្តបង្កើតផលិតផលនេះ និងផលប្រយោជន៍ដែលមាតាបិតាគួរសម្រេចចិត្តប្រើប្រាស់ផលិតផលឬសេវានេះដើម្បីធានានូវសុវត្ថិភាព ផ្នែកហិរញ្ញវត្ថុសម្រាប់កូនៗ ។

១. តើអ្វីទៅជាផលិតផល «គណនីក្មេងឆ្លាត»?
គ្រួសារមួយចំនួនអាចមានផលវិបាកក្នុងការចំណាយលើការសិក្សាថ្នាក់ឧត្តមសិក្សារបស់កូនៗ ដែលរួមបញ្ចូលទាំងថ្លៃសិក្សា ការស្នាក់នៅ ការបរិភោគប្រចាំថ្ងៃរយៈពេល ៤ឆ្នាំ ដែលវាជាបន្ទុកមួយសម្រាប់ហិរញ្ញទានគ្រួសារ ដែលមិនរាប់បញ្ចូលពីចំណាយផ្ទាល់ខ្លួនរបស់កូនៗនៅឡើយ ។ ដូច្នេះផលិតផលនេះត្រូវបានបង្កើតឡើងជាពិសេសក្នុងការជួយដោះស្រាយបញ្ហាដែលបានរៀបរាប់ខាងលើ ។ ផលិតផលនេះជាប្រភេទគណនីសន្សំរួមគ្នារវាងឪពុកម្តាយ និងកូន ក្នុងគោលបំណងបង្កើនទម្លាប់សន្សំ ។ យើងសង្ឃឹមថា ផែនការសន្សំនេះនឹងជួយឪពុកម្តាយ ឬអាណាព្យាបាលឲ្យមានប្រាក់គ្រប់គ្រាន់ក្នុងការទំនុកបម្រុងការសិក្សាថ្នាក់ឧត្តមសិក្សារបស់កូនៗ ។ ទន្ទឹមនឹងនេះយើងក៏សង្ឃឹមថា វាអាចជួយកូនៗរបស់ពួកគេទទួលបានសញ្ញាបត្រដែលជាជំហ៊ានទី ១ និងបន្ទាប់មកឆ្ពោះទៅកាន់ឆាកដ៏ធំនៃវិស័យការងារ ។ អ្វីគ្រប់យ៉ាងអាចទៅរួច ប្រសិនបើមនុស្សម្នាក់ៗមានគម្រោង និងខិតខំប្រឹងប្រែងធ្វើវាឲ្យបាន ។ ដូចនេះក្មេងឆ្លាតជាផលិតផលដ៏ល្អឥតខ្ចោះមួយក្នុងការបំផុសគំនិតនៃការខិតខំប្រឹងប្រែងនោះ ។

២. តើហេតុអ្វីបានជាសម្រេចចិត្តដាក់ឈ្មោះផលិតផលថ្មីនេះថា «គណនីក្មេងឆ្លាត» ? តើវា
មានលក្ខណៈពិសេសអ្វីគួរឲ្យកត់សម្គាល់ដែរ ឬទេ?
ឈ្មោះផលិតផលថ្មី «គណនីក្មេងឆ្លាត» នេះត្រូវបានជ្រើសរើសដោយក្រុមការងារក្នុងអង្គភាពពាណិជ្ជកម្មរបស់ អម្រឹត ដើម្បីជំរុញលើកទឹកចិត្ត និងជាពាក្យជូនពរសម្រាប់មាតាបិតា ។ វាក៏ឆ្លុះបញ្ចាំងពីគុណតម្លៃនៃផលិតផលរបស់យើងក្នុងការលើកទឹកចិត្តកុមារឲ្យខិតខំរៀនសូត្រដើម្បីទទួលបានពិន្ទុល្អនៅពេលប្រលងសញ្ញាប័ត្រទុតិយភូមិ ។ ក្នុងនោះដែរ អម្រឹត នឹងផ្តល់រង្វាន់លើកទឹកចិត្តបន្ថែមរហូតដល់ ១.០០០ដុលារសម្រាប់សិស្សដែលទទួលបាននិទ្ទេស A ។

៣. តើអ្វីដែលជំរុញឲ្យ អម្រឹត ធ្វើការបង្កើតផលិត «គណនីក្មេងឆ្លាត» នេះឡើង?
ចំណុចសំខាន់ដែលជំរុញទឹកចិត្តរបស់យើងក្នុងការបង្កើតផលិតផលនេះឡើង គឺដើម្បីជួយបំពេញការរំពឹង និងក្តីស្រមៃរបស់ឪពុកម្តាយសម្រាប់កូនៗ ។ ផ្អែកលើបទពិសោធន៍ក្នុងវិសយហិរញ្ញវត្ថុរបស់យើង ប្រជាជនភាគច្រើននៅតាមតំបន់ជនបទមិនមានទម្លាប់ក្នុងការសន្សំប្រាក់គ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការថ្នាក់ឧត្តមសិក្សារបស់កូននៅឡើយ ។ ឧទាហរណ៍៖ ករណីខ្លះ ឪពុកម្តាយសម្រេចចិត្តលក់គោដើម្បីយកថវិកាទៅបង់ថ្លៃសិក្សាមួយឆ្នាំរបស់កូន ។ លើសពីនេះពួកគាត់ភាគច្រើនមិនទាន់បានគិតគូអំពីធានារ៉ាប់រងអាយុជីវិតក្នុងករណីមិនបានរំពឹងទុក ដែលវាអាចប៉ះពាល់ដល់មូលនិធិអប់រំរបស់កូនៗនៅឡើយ ។ ក្នុងនោះផងដែរ ការប្រើប្រាស់សេវាធានារ៉ារងអាយុជីវិតក្នុងប្រទេសកម្ពុជាយើង ជាពិសេសនៅតាមតំបន់ជនបទនៅមានកម្រិតទាប ។ ដូច្នេះគំនិតនៃការផ្តល់ធានារ៉ាប់រងអាយុជីវិតនេះនឹងជួយបំពេញបន្ថែមសម្រាប់អតិថិជនដែលបានរៀបរាប់ខាងលើ ។ ទាំងនេះគឺជាកត្តាដ៏សំខាន់ក្នុងការជំរុញលើកទឹកចិត្តឲ្យ អម្រឹត បង្កើតនូវផលិតផល គណនីក្មេងឆ្លាតនេះឡើងដែលបានបង្កប់នូវទំលាប់សន្សំសំចៃនៅក្នុងសហគមន៍ទូទាំងប្រទេសកម្ពុជា ។

៤. សូមលោកជួយពន្យល់ព័ត៌មានលម្អិត និងអត្ថប្រយោជន៍នៃផលិតផលនេះផង ។ តើលោកមានគម្រោងផ្សព្វផ្សាយផលិតផលគណនីក្មេងឆ្លាតនេះយ៉ាងដូចម្តេចដែរ ?
អត្ថប្រយោជន៍ពិសេសនៃគណនីក្មេងឆ្លាតនេះ គឺអតិថិជនយើងអាចចាប់ផ្តើមសន្សំប្រាក់ចាប់ពី ១.៥០០រៀលក្នុងមួយថ្ងៃ ឬ ១១ដុល្លារក្នុងមួយខែ ។ ជាមួយការបើកគណនីក្មេងឆ្លាតនេះ ឪពុកម្តាយនឹងទទួលបានកញ្ចប់ធានារ៉ារងអាយុជីវិតរហូតដល់ ៤.០០០ ដុល្លារដោយឥតគិតថ្លៃ ក្នុងកំឡុងពេលនៃការប្រើប្រាស់ផលិតផលនេះ ។ ហើយវាបានភ្ជាប់មកជាមួយនូវប្រាក់រង្វាន់លើកទឹករហូតដល់ ១.០០០ដុល្លារបន្ថែមសម្រាប់កូនៗក្រោយបញ្ចប់ការប្រលងទុតិយភូមិ (ថ្នាក់ទី ១២) ។ ម្ចាស់គណនីនឹងរីករាយជាមួយអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែងក្នុងទីផ្សារពីការសន្សំរបស់ពួកគេផងដែរ ។
យើងក៏បានបង្កើតនូវវីដេអូពាណិជ្ជកម្មសម្រាប់ផលិតផលនេះ ដែលមានចាក់ផ្សាយនៅលើបណ្តាញសង្គមហ្វ៊េសប៊ុករបស់ អម្រឹត ដែលឈ្មោះថា Amret MFI ។ បន្ថែមពីនោះ យើងក៏នឹងធ្វើការផ្សព្វផ្សាយអំពី គណនីក្មេងឆ្លាត នេះនៅតាមតំបន់នានាទូទាំងប្រទេសកម្ពុជាផងដែរ ។ ខ្ញុំសូមលើកទឹកចិត្តដល់អតិថិជនដែលមានចំណាប់អារម្មណ៍ ជាមួយគណនីក្មេងឆ្លាតនេះ ធ្វើការសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ៖ ០៩៣ ៩៩៩ ១១១ ឬ ០២៣ ៩៩៩ ០៣៣ ។ ពួកគាត់អាចធ្វើការដាក់សន្សំជាមួយសាខាទាំង ១៥៨ របស់ អម្រឹត ទូទាំងប្រទេសបានផងដែរ ។

អំពី អម្រឹត
អម្រឹត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ពនពេញលេញរបស់ Advans Group ដែលជាម្ចាស់ភាគហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ពីស្ថាប័នអន្តរជាតិដែលរួមមាន ធនាគារអភិវឌ្ឍនសហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ដែលជាសមាជិករបស់ធនាគារពិភពលោក ។

ក្នុងនាមជាស្ថាប័នឈានមុខមួយនៅកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានផ្តល់ជូនសេវាឥណទាន និងប្រាក់បញ្ញើទៅកាន់អតិថិជនជាង 500,000នាក់ ដែលមានចាប់ពី កសិករមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម ។ អម្រឹត មានសាខាចំនួន 158 ទូទាំងប្រទេស មានបុគ្គលិកជាង 4,500 នាក់ និងមានទ្រព្យសកម្មជាង 1 ពាន់លានដុល្លារអាមេរិក និង ប្រាក់បញ្ញើជាង 500 លានដុល្លារអាមេរិក ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ