ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងស្រី C.Roanldo បន្ទោស​មិត្ត​រួម​ក្រុម​ប្អូនប្រុស ​​ក្រោយ Juventus ធ្លាក់​ពី​ក្រប​ខណ្ឌ UCL

3 ឆ្នាំ មុន

អន្តរជាតិ ៖ បងស្រី​បង្កើត​កីឡាករ Cristiano Ronaldo បាន​បន្ទោស​មិត្ត​រួម​ក្រុម​ប្អូនប្រុស​ខ្លួន បន្ទាប់​ពី​ក្រុម Juventus ត្រូវ​ក្រុម​បារាំង Lyon…

អន្តរជាតិ ៖ បងស្រី​បង្កើត​កីឡាករ Cristiano Ronaldo បាន​បន្ទោស​មិត្ត​រួម​ក្រុម​ប្អូនប្រុស​ខ្លួន បន្ទាប់​ពី​ក្រុម Juventus ត្រូវ​ក្រុម​បារាំង Lyon ទម្លាក់​ចេញពី​ក្រប​ខណ្ឌ Champions League ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​កាលពី​យប់​ថ្ងៃ​សុក្រ​។

សូម​រំលឹក​ថា​កាលពី​ជើង​ទី​១ នៅ​ប្រទេស​បារាំង Lyon បាន​យកឈ្នះ​ដោយ​លទ្ធផល ១-០​។ លុះ​ជំនួប​ជើង​ទី​២ ​នៅអុីតាលី​ Juventus បាន​យកឈ្នះ​ដោយ​លទ្ធផល ២-១ ហើយ​២​គ្រាប់​នេះ ធ្វើ​បាន​ដោយ C.Ronaldo​។ ប៉ុន្តែ Lyon គឺជា​ក្រុម​ដែល​ត្រូវ​បន្ត​ឡើង​ទៅ​វគ្គ ៨​ក្រុម​ចុង​ក្រោយ ដោយសារ​តែ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​ក្រៅ​ដី​១​គ្រាប់​។

បងស្រីទី១ គឺនាង​Elma Aveiro

Elma Aveiro ដែល​ជា​បងស្រី​របស់​ខ្សែប្រយុទ្ធ និង​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ បាន​សរសេរ​លើ​បណ្តា​យ​ទំនាក់ទំនង Instagram របស់​ខ្លួន​ថា «​ប្អូន​ធ្វើ​បាន​ល្អ​ជាង​អ្នក​ណា​ទាំងអស់​! បង​ពិតជា​មាន​មោទនភាព ដែល​បានឃើញ​ការ​លេង និង​ការ​លះបង់​របស់​ប្អូន​។ ប៉ុន្តែ​ជា​ការ​សោកស្តាយ ម្នាក់ឯង​ប្អូន​មិន​អាច​ធ្វើ​អ្វី​គ្រប់យ៉ាង​លើស​ពី​នេះ ហើយ​វា​មិន​អាច​ទៅ​រួច​នោះ​ទេ !។ ប្អូន​ដឹង​ថា​បាល់ទាត់​គឺ​បែប​នោះ​។ ប៉ុន្តែ​ប្អូន​ក៏​ត្រូវ​គិត​ថា ប្អូន​បាន​ធ្វើ​អស់ពី​សមត្ថភាព​ហើយ ប្អូន​នៅ​តែ​ល្អ​បំផុត​»​។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​បងប្អូន​ស្រី​របស់ C.Roanldo បាន​ធ្វើ​លូក​មាត់​ក្នុង​វិស័យ​បាល់ទាត់ ទាក់ទង​នឹង​ប្អូនប្រុស​របស់​ខ្លួន​។ ជាក់ស្តែង​កាលពី​ពេល​កន្លង​ទៅ បងស្រី​ម្នាក់​ទៀត​របស់ C.Ronaldo នាង Katia Aveiro ដែល​ជា​តារាចម្រៀង បាន​ស្តីបន្ទោស​លើ​ខ្សែការពារ Virgil van Dijk របស់​ក្រុម Liverpool ចំពោះ​ការ​ធ្វើ​អត្ថាធិប្បាយ​ប៉ះពាល់​មួយ​ចំនួន ពី​ការ​អវត្តមាន​របស់ C.Ronaldo ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ Ballon d’Or កាលពី​ខែធ្នូ ឆ្នាំ​២០១៩៕ (​ដកស្រង់​ចេញពី The Sun)

បងស្រីទី១ គឺ​នាង Katia Aveiro
បងស្រីទី១ គឺនាង​Elma Aveiro
កីឡាករ van Dijk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ