ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ PPCBank មានសុទិដ្ឋិនិយមចំពោះវិស័យសេដ្ឋកិច្ចនៅកម្ពុជា !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ ៖ ថ្ងៃនេះធនាគារ ភីភីស៊ីប៊ែង (PPCBank)…

រាជធានីភ្នំពេញ, ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ ៖ ថ្ងៃនេះធនាគារ ភីភីស៊ីប៊ែង (PPCBank) បានធ្វើការប្រកាសជាផ្លូវការបើកសាខាពីរបន្ថែមទៀត ដែលធ្វើឲ្យចំនួនសាខាសរុបកើនរហូតដល់ ២៣ ជាមួយនឹងទូ ATM ចំនួន ៦២ នៅទូទាំងប្រទេស ។ សាខាធនាគារ PPCBank ថ្មីទាំងពីរបានត្រៀមខ្លួនរួចជាស្រេចក្នុងការដំណើរការ និងបម្រើអតិថិជនរបស់ខ្លួននៅលើមហាវិថីព្រះសីហនុ និងលើផ្លូវជាតិលេខ ៦A ។

នៅសាខាព្រះសីហនុ អតិថិជនអាចមកទទួលយកសេវាពីធនាគារដែលដំណើរចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៨យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង ៨ព្រឹកដល់ម៉ោង ៤ល្ងាចនៅរៀងរាល់ថ្ងៃសៅរ៍ ហើយសាខានេះផងដែរក៏ត្រូវបានបំពាក់ដោយ Gold Club ដែលជាមជ្ឈមណ្ឌលសម្រាប់បម្រើដល់អតិថិជន VIP ។

សាខាជ្រោយចង្វារនៅលើផ្លូវជាតិលេខ ៦A នេះ ត្រូវបានបង្កើតឡើងនៅទីតាំងដែលអំណោយផលដល់អតិថិជនទាំងតំបន់ជ្រោយចង្វារ និង ឫស្សីកែវ ។ តំបន់ជ្រោយចង្វារ និង ឫស្សីកែវ គឺជាតំបន់មួយដែលប្រមូលផ្តុំទៅដោយសហគ្រាសធនតូច និងមធ្យម ហេតុដូច្នេះហើយ ដើម្បីបំពេញតម្រូវការដល់ពួកគេ សាខាជ្រោយចង្វារថ្មីនេះក៏បានបំពាក់ទៅដោយមជ្ឈមណ្ឌលសហគ្រាសធនតូច និងមធ្យម (SME) ដែលជាមជ្ឈមណ្ឌលផ្តល់ការប្រឹក្សាយោបល់អំពីការស្នើសុំឥណទានដែលសមស្របសម្រាប់ជំនួញរបស់ពួកគេ ។

សាខាធនាគារ PPCBank ទាំងពីរនេះក៏ត្រូវបានសាងសង់ឡើងជាមួយនឹងការរចនាដែលមានលក្ខណៈស្តង់ដារទំនើប និងមានផាសុកភាពបំផុតសម្រាប់អតិថិជន ។ បើទោះបីជាវិស័យសេដ្ឋកិច្ចនៅកម្ពុជាហាក់បីដូចជាកំពុងដើរយឺតដោយសារតែវិបត្តិនៃជំងឺផ្លូវដង្ហើមថ្មីក៏ដោយ ធនាគារ PPCBank មានការជឿជាក់ចំពោះការត្រលប់មកស្ថានភាពដើមវិញនៃវិស័យសេដ្ឋកិច្ច ។ ធនាគារនៅតែបន្តយន្តការក្នុងការក្លាយខ្លួនជាធនាគារឈានមុខគេតាមរយៈការបង្កើនសាខាពីរបន្ថែមទៀត ។

This image has an empty alt attribute; its file name is e19e384da863f94491a3bd1da52b5d2b-1024x683.jpg

លោក Shin Chang Moo ដែលជានាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា ៖ «កាលពីខែមេសាកន្លងទៅនេះ ពួកយើងទាំងអស់គ្នាបានឆ្លងកាត់នូវស្ថានភាពមួយដ៏លំបាក ដែលគ្មាននរណាម្នាក់ដឹងច្បាស់ថា តើការងាររបស់យើងនឹងត្រលប់មកស្ថានភាពដើមនៅពេលណា ហើយពួកយើងក៏បានផ្លាស់ប្តូររបៀបនៃការរស់នៅរបស់យើង ដោយការអនុវត្តន៍អនាម័យឲ្យបានខ្ជាប់ខ្ជួន និងញឹកញាប់បំផុតតាមដែលអាចធ្វើទៅបាន» ។

លោកបានបន្តថា ៖ «វិធានការការពារនានាត្រូវបានដាក់ឲ្យអនុវត្តប្រកបដោយភាពជោគជ័យនៅក្នុងប្រទេសកម្ពុជា ដែលយើងមើលឃើញថា ៤ខែក្រោយមកពួកយើងក៏ទទួលបានការឈប់សម្រាកចូលឆ្នាំខ្មែរ ដែលត្រូវបានពន្យារពេលកាលពីខែមេសាកន្លងទៅនេះ ។ សម្រាប់ពួកយើង វាជាសញ្ញាបញ្ជាក់ឲ្យឃើញថា សេដ្ឋកិច្ចបានដើរយឺត ប៉ុន្តែជាមួយនឹងការគ្រប់គ្រងស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព វានឹងត្រលប់មកសភាពដើមវិញ ។ ហើយពួកយើងក៏នៅតែបន្តធ្វើឲ្យប្រាកដថា ធនាគារ PPCBank នៅតែផ្តល់សេវាធនាគារដែលងាយស្រួលដល់អតិថិជនរបស់យើង ហេតុដូច្នេះហើយបានជាយើងបន្តបង្កើនសាខាបន្ថែមទៀត» ។

លោក Shin បានមានប្រសាសន៍បន្ថែមថា ៖ «ជំនួសមុខឲ្យធនាគារ PPCBank ទាំងមូល ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនរបស់ពួកយើងទាំងអស់ដែលតែងតែផ្តល់ការគាំទ្រដល់ពួកយើង ហើយនេះជាកត្តាជំរុញឲ្យយើងអាចបង្កើនសាខាពីរបន្ថែមទៀត» ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ