ក្រុង​ហុងកុង​ បរិហារ​ទណ្ឌកម្ម​អា​មេ​រិ​ក​ប្រឆាំង​បណ្ដា​មេដឹកនាំ​ខ្លួន


ក្រុង​ហុងកុង ៖ រដ្ឋាភិបាល​ក្រុង​ហុងកុង​ថ្លែង​កាលពី​ថៃ្ង​ទី​៨ សីហា​ថា បណ្ដា​ទណ្ឌកម្ម​អា​មេ​រិ​ក​​ប្រឆាំង​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​នៃ​តំបន់​រដ្ឋបាល​ពិសេស​នោះ​ថា ជា​ទ​ង្វើ​គួរ​ឲ្យ​​អៀន​ខ្មាស់​និង​ជា​ការ​ជ្រៀតជ្រែក​ដ៏​ព្រៃផ្សៃ​មួយ​ចូល​កិច្ចការ​ផ្ទៃក្នុង​ចិន ។

ក្រុង​វ៉ា​ស៊ិ​ន​តោន​កាលពី​ថ្ងៃ​ទី​៧ សីហា​បាន​ដាក់​ទណ្ឌកម្ម​នានា ប្រឆាំង​ប្រមុខ​ប្រតិបត្តិ​ក្រុង​​ហុងកុង លោកស្រី​ការី​ឡា​ម ព្រមទាំង​តំណាង​ជាន់ខ្ពស់​ហុងកុង​ច្រើន​រូប​ទៀត ដោយ​ចោទប្រកាន់​ពួក​គេ​ថា រិ​ត​ត្បិត​សេរីភាព​នយោបាយ ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ ។ ការ​សម្រេច​នោះ​របស់​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ បង្កើន​ថែម​ទៀត​ភាព​តានតឹង​ដែល​មាន​ខ្លាំង​ស្រាប់ រវាង​សហ
រដ្ឋ​អា​មេ​រិ​ក និង​ចិន ជាង​១​ខែ​បន្ទាប់​ពី​ក្រុង​ប៉េ​កាំ​ង​ដាក់​ឲ្យ​ប្រើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នៅ​ហុងកុង ដែល​ពួក​លោក​ខាងលិច​និង​បណ្ដា​ក្រុម​សកម្មជន​បរិហារ ។

ចំណែក​ការិយាល័យ​ទំនាក់ទំនង​របស់​ក្រុង​ប៉េ​កាំ​ង​នៅ​ហុងកុង ដែល​ប្រមុខ​ការិយាល័យ​នោះ លោក LUO HUINING ក៏​ស្ថិត​ក្នុង​ចំណោមតំណាង​ក្រុង​ហុងកុង ដែល​អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​ដែរ បាន​ថ្កោលទោស​យ៉ាង​ម៉ឺ​ង​ម៉ាត់​ទណ្ឌកម្ម​អា​មេ​រិ​ក​និង​ថ្លែង​ថា អា​មេ​រិ​ក​មិន​អាច​សម្លុត​បំភ័យ​ប្រជាជន​ចិន​បាន​ឡើយ ។ ការិយាល័យ​នោះ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​៨ សីហា និយាយ​​ថា បណ្ដា​ចេតនា​របស់​ពួក​អ្នកនយោបាយ​អា​មេ​រិ​ក គឺ​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ការ​បង្ក​ភាព​ចលាចល ប្រឆាំង​ចិន​នៅ​ហុងកុង ដែល​ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​តាម​បណ្ដា​សកម្មភាព​របស់
គេ​ដែល​សកម្មភាព​ទាំងនេះ​ពិតជា​គួរ​ឲ្យ​អស់​សំណើច ។

លោក LUO HUINING ថ្លែង​ថា ទណ្ឌកម្ម​អា​មេ​រិ​ក​បង្ហាញ​ថា ធ្វើ​ឡើង​ទៅ​តាម​អ្វី​ដែល​គេ​ចង់​ធ្វើ​សម្រាប់​ប្រទេស​យើង និង​ហុងកុង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ