ចិន ​និង​អី​ុ​រ៉​ង់ ​មិន​ចង់​ឲ្យ​លោក​ត្រាំ​ជាប់​ឆ្នោត​ទៀត ​ផ្ទុយ​ពី​រុ​ស្ស៊ី


សហរដ្ឋអាមេរិក ៖ ចិន អ៊ី​រ៉​ង់ និង​រុ​ស្ស៊ី ​ចង់​គាបសង្កត់​លើ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក នា​ខែវិច្ឆិកា​ខាង​មុខ ។ នេះ​ជា​ការ​សន្និដ្ឋាន​របស់​ផ្នែក​ស៊ើ​ប​ការណ៍​អា​មេ​រិ​ក​ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​៧ សីហា ដោយ​លោក​WILLIAM EVANINA នាយក​មជ្ឈមណ្ឌល​ជាតិ​ស៊ើប​ការណ៍​និង​សន្តិសុខ​អា​មេ​រិ​ក ដែល​លើក​ពី​ការ​គំរាមកំហែង​ខណៈ​សល់​ពេល​មិន​ដល់​៣​ខែ​ទៀត​ផង​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ។ ចិន ​និង​អ៊ី​រ៉​ង់​ចង់​ឲ្យ​លោក​ច​ន​ប៊ី​ដេ​ន​ជាប់​ឆ្នោត តែ​រុ​ស្ស៊ីគាំទ្រ​លោក​ត្រាំ ។

លោក WILLIAM EVANINA ថ្លែង​ថា​យើង​យល់​ថា ចិន​ចង់​ឲ្យ​លោក​ដូ​ណា​ល់ ត្រាំ មិន​បាន​​ជាប់​ឆ្នោត​សម្រាប់​កាន់​អំណាច​អាណត្តិ​ទី​២​ទៀត ។ ចិន​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​គាប
សង្កត់​លើ​បរិយាកាស​នយោបាយ មុន​ការ​បោះ​ឆ្នោត ។

លោក​អះអាង​បែប​នេះ​ក្នុង​ពេល​ដែល​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​វ៉ា​ស៊ិន​តោន​បង្កើន​ពី​១​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នូវ​ការ​ប្រឈម​មុខ​ដាក់​គ្នា ។ លោក​ក៏​បាន​ធ្វើការ​កត់សម្គាល់​ដូច​គ្នា​នេះ​ដែរ​សម្រាប់​អ៊ី​រ៉​ង់ ដែល​សាក​ល្បង​ធ្វើ​ឲ្យ​ទន់ខ្សោយ​ដល់​បណ្ដា​ស្ថាប័ន​ប្រជាធិបតេយ្យ​អា​មេ​រិ​ក ព្រមទាំង​ដល់​លោក​ប្រធានា​ធិបតី​ត្រាំ ព្រមទាំង​បំបែកបំបាក់​អា​មេ​រិ​ក​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២០ ពិសេស​តាម​រយៈ​យុទ្ធនា​ការ ឃោសនា​តាម​អន​ឡាញ​ដោយ​បញ្ចេញ​បណ្ដា​ព័ត៌មាន​ក្លែងក្លាយ និង​មាន​ខ្លឹមសារ​ប្រឆាំង​អា​មេ​រិ​ក ។

ផ្ទុយ​ទៅ​វិញ​លោក WILLIAM EVANINA និយាយ​ថា យើង​យល់​ថា​ប្រទេស​រុ​ស្ស៊ី បាន​ប្រើ
ប្រាស់​មធ្យោបាយ​ជា​ច្រើន​ដើម្បី​បំភ្លៃ​អតីត​ប្រ​ធានា​ធិ​បតី លោក​ច​ន​ប៊ី​ដេ​ន​ដែល​ធ្លាប់​ជួយ​ការពារ​ពួក​ប្រឆាំង​រុ​ស្ស៊ី ពេល​លោក​ជា​អនុ​ប្រធានាធិបតី​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ។ បណ្ដា​មនុស្ស​នៃ​វិមាន​ក្រឹម​ឡាំង បាន​ស្វែងរក​ជួយ​ទ្រទ្រង់​ដល់​លោក​ត្រាំ តាម​បណ្ដាញ​សង្គម​និង​តាម​ទូរទស្សន៍​រុស្ស៊ី ។ តាម​ផ្នែក​ស៊ើ​ប​ការណ៍​អា​មេ​រិ​កថា ក្រុងមូ​ស្គូ​បាន​ធ្វើ​រួច​ហើយ​នូវ​យុទ្ធ​ការ​បែប​នោះ ៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ