ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្ត​ហោះ​ម្នាក់ ធ្វើតេស្ត​រក​ឃើញ​ថា មាន​កូវីដ

3 ឆ្នាំ មុន

ឥណ្ឌា ៖ លោក Pinarayi Vijayan ប្រធាន​រដ្ឋមន្ត្រី​រដ្ឋ Kerala បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ជន​រង​គ្រោះ​ម្នាក់​នៃ​ការ​ធ្លាក់​យន្ដហោះ​កាលពី​ថ្ងៃ​សុក្រ នៅ​រដ្ឋ…

ឥណ្ឌា ៖ លោក Pinarayi Vijayan ប្រធាន​រដ្ឋមន្ត្រី​រដ្ឋ Kerala បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ជន​រង​គ្រោះ​ម្នាក់​នៃ​ការ​ធ្លាក់​យន្ដហោះ​កាលពី​ថ្ងៃ​សុក្រ នៅ​រដ្ឋ Kerala នៃ​ប្រទេស​ឥណ្ឌា​ភាគ​ខាងត្បូង បានឃើញ​ថា មាន​កូ​វី​ដ​១៩ ក្រោយ​ពី​បាន​ធ្វើតេស្ត​។

លោក​ប្រធាន​រដ្ឋមន្ត្រី​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អ្នកដំណើរ​ទាំងអស់​ដែល​ស្ថិត​នៅ​លើ​យន្ដហោះ នឹង​ត្រូវ​បាន​ធ្វើតេស្ត​រក​មើល​មេរោគ​ឆ្លង​។ អ្នក​បាត់បង់​ជីវិត​ទាំង​១៨​នាក់ ដែល​បាន​ធ្លាក់ ក្នុង​នោះ​រួម​ទាំង​អ្នក​បើក​យន្តហោះ​ទាំង​ពីរ​នាក់ ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​។

យន្ដហោះ​នេះ គឺជា​ជើងហោះហើរ​មួយ​ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍ ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​រដ្ឋាភិបាល​ឥណ្ឌា ដើម្បី​នាំ​យក​ប្រជាជន​ដែល​ជាប់​គាំង​នៅ​បរទេស​មក​វិញ ដោយសារ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ពេល​មាន​កូ​វី​ដ​។ នេះ​បើ​យោង​តាម​គេហទំព័រ Air India​។

លោកស្រី​រដ្ឋមន្ត្រី Shailaja នៃ​ក្រសួងសុខាភិបាល​ក្នុង​រដ្ឋ Kerala បាន​ថ្លែងអំណរគុណ​ដល់ ក្រុម​អ្នក​ជួយ​សង្គ្រោះ​តាម​រយៈ​បណ្តាញ​សង្គម Twitter សម្រាប់​ការ​ឆ្លើយ​តប​ទាន់​ពេលវេលា បន្ទាប់​ពី​ការ​ធ្លាក់​យន្ដហោះ​កាលពី​ថ្ងៃ​សុក្រ​។

លោកស្រី​បាន​បន្ថែម​ថា អ្នក​ជួយ​សង្គ្រោះ​ខ្លះ​សុខចិត្ត​ចាក​ឆ្ងាយ​ពី​ការ​រក្សា​អនាម័យ​កូ​វី​ដ​១៩ ដោយ​សារ​តែ​ផ្តល់​អាទិភាព​ដល់​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ