ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ធំ​ទាំង​បី​នាំ​សត្វ​ទៅ​កាន់​អបា​យ

3 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ភ្លើង​៣​ប្រការ​ដែល​បុគ្គល​គួរ​លះបង់​ចេញ ហើយ​គួរ​ចៀសវាង​ឱ្យ​ឆ្ងាយ​នោះ​គឺ រាគៈ ១, ទោសៈ ១ និង​មោហៈ ១…

ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ភ្លើង​៣​ប្រការ​ដែល​បុគ្គល​គួរ​លះបង់​ចេញ ហើយ​គួរ​ចៀសវាង​ឱ្យ​ឆ្ងាយ​នោះ​គឺ រាគៈ ១, ទោសៈ ១ និង​មោហៈ ១ ។

ចុះ​ភ្លើង រាគៈ ទោសៈ មោហៈ ដែល​បុគ្គល​គួរ​លះ​ចេញ​នោះ តើ​ព្រោះ​ហេតុ​អ្វី ? ព្រោះ​បុគ្គល​ជា​រាគចរិត ត្រូវ​រាគៈ​គ្រប​សង្កត់​រួបរឹត​ចិត្ត​មិន​ឱ្យ​គិត​នឹក​រក​សេចក្តី​ល្អ​, បុគ្គល​ជា​ទោសចរិត ត្រូវ​ភ្លើង​ទោសៈ​គ្រប​សង្កត់​រួបរឹត​ចិត្ត​ហើយ ឯ​បុគ្គល​ជា​មោហ​ចរិត ត្រូវ​មោហៈគ្រប​សង្កត់​រួបរឹត​ហើយ ។

កាលបើ​ភ្លើង​ទាំង​បី​ប្រការ​នេះ​ដល់​ព្រម​ហើយ​រមែង​ញុំ​ា​ង​បុគ្គល​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​អំពើ​ទុច្ចរិត​ដោយ​កាយ ដោយ​វាចា ដោយ​ចិត្ត លុះដល់​បុគ្គល​នោះ​អស់​អាយុសង្ខារ​ទៅ​ក៏​នឹង​ទៅ​កើត​ក្នុង​អបាយភូមិ​ជាក់​ជា​មិន​ខាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ