ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​រក​ឃើញ​ករណី​កូ​វី​ដ​ថ្មី​៤៣​ករណី ភាគច្រើន​មក​ពី​វិហារ​សាសនា

3 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងត្បូង បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩​ថ្មី ចំនួន​៤៣​ករណី ក្នុង​រយៈពេល​២៤​ម៉ោង​កន្លង​មក​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​។ ករណី​ចំនួន​៣០ ជា​ករណី ឆ្លង​ក្នុងស្រុក…

កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងត្បូង បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩​ថ្មី ចំនួន​៤៣​ករណី ក្នុង​រយៈពេល​២៤​ម៉ោង​កន្លង​មក​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​។

ករណី​ចំនួន​៣០ ជា​ករណី ឆ្លង​ក្នុងស្រុក ដែល​១៦​ករណី ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ព្រះ​វិហារ​មួយ​នៅ​ក្រុង Going ខេត្ត Gyeonggi​។ នេះ​បើ​តាម លោក Kwon Joon-wook នាយករង​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​កូរ៉េ (KCDC) ដែល​បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​។

លោក Kwon បាន​និយាយ​ថា នេះ​គឺជា​ព្រះ​វិហារ​ទី​២ នៅ​ក្នុង​ទីក្រុង Going ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ឆ្លង​ថ្មី​។

ករណី​ចំនួន ១៣ ត្រូវ​បាន​នាំ​ចូល​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​២​ករណី ក្នុង​ចំណោម​នោះ គឺជា​នាវិក​មក​ពី​នាវា​ដឹក​ទំនិញ​ហ្វី​លី​ពី​ន ដែល​បាន​ចូល​ចត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ KCDC កាលពី​ថ្ងៃ​សៅរ៍ ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន ១៤,៥៦២​នាក់ ហើយ​មាន​ករណី​បាត់បង់​ជីវិត​ចំនួន ៣០៤​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ