ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនរងគ្រោះ និង​​អ្នកឃើញអះអាង​ផ្សេងគ្នា ក្រោយធ្លាក់ពីលើស្ពាន​អាកាស​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​​ម្នាក់​​ត្រូវបានគេប្រទះឃើញ​ធ្លាក់ពីលើស្ពានអាកាស​ពេទ្យលោកសង្ឃ បណ្តាល​ឱ្យរង​របួសធ្ងន់ ខណៈ​ប្រភពខ្លះ​ថា ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឡើង​ស្ពាន​អាកាស​ពេទ្យ​លោកសង្ឃ​ លុះ​ឃើញ​សមត្ថកិច្ច​មួយ​ក្រុម ​ភ័យ​ពេក​​ក៏​​លោត​ពីលើ​ស្ពាន​អាកាស ​បណ្តាល​អោយ​រង​របួសធ្ងន់ ចំណែកយុវជនរងគ្រោះបាន​អះអាង​ថា…

រាជធានីភ្នំពេញ ៖ យុវជន​​ម្នាក់​​ត្រូវបានគេប្រទះឃើញ​ធ្លាក់ពីលើស្ពានអាកាស​ពេទ្យលោកសង្ឃ បណ្តាល​ឱ្យរង​របួសធ្ងន់ ខណៈ​ប្រភពខ្លះ​ថា ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឡើង​ស្ពាន​អាកាស​ពេទ្យ​លោកសង្ឃ​ លុះ​ឃើញ​សមត្ថកិច្ច​មួយ​ក្រុម ​ភ័យ​ពេក​​ក៏​​លោត​ពីលើ​ស្ពាន​អាកាស ​បណ្តាល​អោយ​រង​របួសធ្ងន់ ចំណែកយុវជនរងគ្រោះបាន​អះអាង​ថា មានរថយន្តមួយគ្រឿងដេញបុក និងកៀរ បណ្តាល​ឱ្យ​ធ្លាក់ពីលើស្ពានអាកាស ។​

ហេតុការណ៍​ខាងលើនេះ​​បានបង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២០​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី នៅ​ចំណុច​ស្ពាន​អាកាស​ពេទ្យ​លោកសង្ឃ ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យុវជន​​រងគ្រោះ​ឈ្មោះ​រស់ សុ​ជាតិ អាយុ​ជាង២០​ឆ្នាំ ​ជាអ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ ពណ៌​ខ្មៅ​លាយ​ផ្កាឈូក ពាក់​ស្លាក​លេខ ​ភ្នំពេញ 1HL1373 ។​

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ​ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​លុះ​​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ ឃើញ​សមត្ថកិច្ច​មួយ​ក្រុម​មាន​គ្នា​៤ទៅ​៥​នាក់ ក្នុង​នោះ​មាន​ទាំងអ្នកស្លៀកពាក់​​ឯកសណ្ឋាន​ និង​ខ្លះទៀត​​ស្លៀកពាក់​ស៊ី​វិល ប៉ុន្តែ​​មិនដឹង​ថា​ខាង​ណា​នោះ​ទេ បាន​ដេញ​ជន​រង​គ្រោះ​ឡើង​ស្ពានអាកាស ។

តាម​ប្រភពព័ត៌​មានបានបន្ត​ថា ពេល​នោះ​ជន​រង​គ្រោះភ័យ​ស្លន់​​ស្លោ​ពេក​ក៏​បាន​​ផ្តួល​​ម៉ូតូ​រួច​លោត​ចុះ​​ពីលើ​​ស្ពាន ទោះបីជា​មាន​អ្នក​ចាប់​ឃាត់​មិន​ឲ្យ​លោត​ក៏ដោយ​ តែ​យុវ​ជន​រូប​នោះ​មិន​ព្រម​ទេ​ នៅ​តែ​លោតចុះ​​ បណ្តាល​អោយ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ស្រាវជ្រាវ​រក​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​ធ្លាក់​មក​ជាមួយនឹង​ជន​រង​គ្រោះ​ផង​ដែរ​។

បើ​តាម​ការ​រៀបរាប់​ពី​យុវ​ជន​រងគ្រោះ​ខាងលើនៅ​​ពេល​ដឹងខ្លួន​វិញ​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​​គាត់​​ជិះ​ម៉ូតូ​ឡើង​ស្ពាន​អាកាស​ពេទ្យ​លោកសង្ឃ​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​បើក​ដេញ​បុក​ នឹង​កៀរគាត់ ​ទើប​បណ្តាល​ឱ្យ​​ធ្លាក់​ចុះ​មក​ក្រោម​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​​មក​​ដឹក​យក​ទៅ​ព្យាបាល​​ ចំណែក​ឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​រក្សា​ទុក​នៅ​អោយ​នៅ​ប៉ុស្តិ៍​ទឹកល្អក់​១ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ