ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pirlo ត្រូវ​​តែងតាំង​ជា​អ្នកចាត់ការ​ Juventus ជំនួសតំណែង​លោក Sarri

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ ក្លិប​សេះបង្កង់ Juventus សម្រេច​តែងតាំង​លោក Andrea Pirlo ធ្វើ​ជា​អ្នកចាត់ការ​ទូទៅ​ថ្មីជា​ផ្លូវការ ដើម្បី​ជំនួស​តំណែង​លោក Maurizio…

អ៊ី​តា​លី ៖ ក្លិប​សេះបង្កង់ Juventus សម្រេច​តែងតាំង​លោក Andrea Pirlo ធ្វើ​ជា​អ្នកចាត់ការ​ទូទៅ​ថ្មីជា​ផ្លូវការ ដើម្បី​ជំនួស​តំណែង​លោក Maurizio Sarri ដែល​ត្រូវ​បណ្តេញចេញ​កាលពី​ម្សិលមិញ​។

ការ​សម្រេច​បណ្តេញ​លោក Maurizio Sarri ពោល​គឺ​នៅ​ក្រោយពេលក្រុម Juventus ជ្រុះ​ចេញពីការប្រកួត​ក្រប​ខណ្ឌ Champions League ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ចាញ់​ក្រុម​បារាំង Lyon កាលពី​ថ្ងៃ​សុក្រ​។

Pirlo បច្ចុប្បន្ន​មាន​វ័យ ៤១​ឆ្នាំ​បាន​ចុះ​កុងត្រា​រយៈពេល ២​ឆ្នាំ ដែលនឹង​ធ្វើ​ឱ្យ​បុរស​ជនជាតិ​អ៊ី​តា​លី​រូប​នេះ ដឹកនាំ​រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២២ ។ អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី​រូប​នេះ ទើបតែ​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ ​របស់​ក្លិប​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា​កន្លង​ទៅ​។

គូសបញ្ជាក់​ថា Andrea Pirlo ធ្លាប់​បាន​បង្ហាញខ្លួន​ចំនួន ១៦៤​ប្រកួត​សម្រាប់​ក្រុម Juventus នៅ​ចន្លោះ​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ និង​បាន​ឈ្នះ​ពានរង្វាន់លីគកំពូល Serie A ចំនួន ៤​រដូវ​កាល​នៅ​ទីនោះ​ផង​ដែរ​៕ (ដកស្រង់ចេញពី​ BBC)