ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជា​សរណ​វត្ថុ

3 ឆ្នាំ មុន

ព្រះពុទ្ធ​បរមគ្រូ​បាន​ត្រាស់​ថា ការ​ពឹង​លើ​វត្ថុ​ដទៃ​មិនមែន​ជាទី​ពឹង​ទីរលឹក​ពិតប្រាកដ​ទេ ពីព្រោះ​ពួក​គេ​មិន​បាន​ផ្តល់​ឲ្យ​នូវ​ភាព​សុខ​ស្រួល​និង​ទី​ជ្រក​ភ័យ​ពិត​ទេ គឺ​មាន​តែ​ការ​យក​ព្រះ​រតនត្រ័យ​ជាទី​ពឹង​ទីរលឹក​ទើប​ដល់​នូវ​សេចក្តីសុខ​ពិតប្រាកដ ។ ព្រោះថា​ការ​យក​ព្រះពុទ្ធ​ជាទី​ពឹង គឺជា​ការ​ទទួលយក​ដោយ​ជឿ​ទុកចិត្ត​នូវ​ហេតុការណ៍​ដែល​មនុស្ស​ម្នាក់​អាច​ក្លាយជា​អ្នក​ត្រាស់​ដឹង​និង​សុក្រឹតភាព​យ៉ាង​ពេញលេញ ហើយ​ដឹកនាំ​សត្វលោក​ឱ្យ​បាន​សេចក្តីសុខ ។ ការ​យក​ព្រះធម៌​ជាទី​ពឹង​ទីរលឹក​មាន​ន័យ​ថា…

ព្រះពុទ្ធ​បរមគ្រូ​បាន​ត្រាស់​ថា ការ​ពឹង​លើ​វត្ថុ​ដទៃ​មិនមែន​ជាទី​ពឹង​ទីរលឹក​ពិតប្រាកដ​ទេ ពីព្រោះ​ពួក​គេ​មិន​បាន​ផ្តល់​ឲ្យ​នូវ​ភាព​សុខ​ស្រួល​និង​ទី​ជ្រក​ភ័យ​ពិត​ទេ គឺ​មាន​តែ​ការ​យក​ព្រះ​រតនត្រ័យ​ជាទី​ពឹង​ទីរលឹក​ទើប​ដល់​នូវ​សេចក្តីសុខ​ពិតប្រាកដ ។

ព្រោះថា​ការ​យក​ព្រះពុទ្ធ​ជាទី​ពឹង គឺជា​ការ​ទទួលយក​ដោយ​ជឿ​ទុកចិត្ត​នូវ​ហេតុការណ៍​ដែល​មនុស្ស​ម្នាក់​អាច​ក្លាយជា​អ្នក​ត្រាស់​ដឹង​និង​សុក្រឹតភាព​យ៉ាង​ពេញលេញ ហើយ​ដឹកនាំ​សត្វលោក​ឱ្យ​បាន​សេចក្តីសុខ ។

ការ​យក​ព្រះធម៌​ជាទី​ពឹង​ទីរលឹក​មាន​ន័យ​ថា យល់​នូវ​អរិ​សច្ច​៤ ហើយ​អាស្រ័យ​លើ​ជីវិត​មនុស្ស​ម្នាក់ ដែល​ស្ថិត​លើ​អរិយ​មគ្គ​ប្រកបដោយ​អង្គ​៨ ។

ការ​យក​ព្រះសង្ឃ​ជាទី​ពឹង​ទីរលឹក​មាន​ន័យ​ថា បាន​ដល់​ការ​ជួយ​ណែនាំ ការ​អប់រំ និង​ការ​ដឹកនាំ​របស់​ព្រះសង្ឃ​ទាំងឡាយ ដែល​បដិបត្តិ​ទៅ​តាម​មាគ៌ា​ដ៏​ត្រឹមត្រូវ ។

ការ​ធ្វើ​ដូច្នេះ​មនុស្ស​ម្នាក់​ៗ​អាច​ក្លាយជា​ពុទ្ធសាសនិក ហើយ​បដិបត្តិ​តាម​ផ្លូវ​ព្រះធម៌​រហូត​ឈាន​ទៅ​រក​ព្រះ​និព្វាន​បាន​សុខ រលត់ទុក្ខ​ភ័យ​តរៀង​ទៅ ។ ​សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ