ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​រក​ឃើញ​អ្នក​កើត​កូ​វី​ដ​-១៩​ថ្មី​ចំនួន​២១​នាក់​ទៀត ក្នុង​នោះ​ឆ្លង​ក្នុង​សហគមន៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វៀតណាម​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២០ បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩​ថ្មី ចំនួន​២១​នាក់​ទៀត ក្នុង​នោះ​ឆ្លង​ក្នុង​សហគមន៍ នៅ​ទីក្រុង​ដា​ណា​ង ១៥​នាក់…

រាជធានី​ភ្នំពេញ ៖ វៀតណាម​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២០ បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩​ថ្មី ចំនួន​២១​នាក់​ទៀត ក្នុង​នោះ​ឆ្លង​ក្នុង​សហគមន៍ នៅ​ទីក្រុង​ដា​ណា​ង ១៥​នាក់ ខេត្ត​ក្វា​ង​ណា​ម ២​នាក់ បាក់​ហ្សា​ង​២​នាក់ ខា​ញ់​ហ៊រ ១​នាក់​និង​មក​ពី​អា​មេ​រិ​ក ១​នាក់ ចូល​ហាណូយ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ចេញផ្សាយ​នា​ម៉ោង​៧​ជាង​យប់​ថ្ងៃ​ទី​៨ ខែសីហា​នេះ ។

ចំនួន​អ្នក​ឆ្លង​សរុប ៨១០ នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ៤០៥ នាក់ និង​ស្លាប់ ១០​នាក់ ។ ករណី​ជា​សះស្បើយ​សរុប ៣៩៥​នាក់ ។

រហូត​ដល់​ពេល​នេះ ករណី​ឆ្លង​ក្នុង​សហគមន៍​សរុប ៣៥៣ នៅ​១៥​ខេត្ត និង​ក្រុង ក្នុង​នោះ​ដា​ណា​ង​មាន​ករណី​ឆ្លង​សរុប​ចំនួន ២៥០ ខេត្ត​ក្វា​ង​ណា​ម ៦៤​ទីក្រុង​ហូ​ជី​មិ​ញ ៨ ទីក្រុង​ហាណូយ ៥ ក្វា​ង​ង៉ៃ ៥ បាក់​ហ្សា​ង ៥ ឡា​ង​សឺ​ន​៤ ខេត្ត​ដាក់​ឡាក់ ៣ ដុ​ង​ណៃ ២ ក្វា​ង​ទ្រី ២ ខេត្ត​ថៃ​ប៊ិ​ញ ១ ហា​ណា​ម ១ ថា​ញ់​ហ៊រ ១ ហៃ​ហ្សឺ​ង ១ និង​ខា​ញ់​ហ៊រ​១ ៕