ខេត្តឧត្តរមានជ័យ ៖ បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិត ២២៣,២ មម នាថ្ងៃទី០៦-០៨ ខែសីហា ឆ្នាំ២០២០ នៅតំបន់ផ្ទៃរងទឹកភ្លៀងក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង បានបណ្ដាលឲ្យមានជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួន ជាផ្លូវលំនៅឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តែពុំបង្កឲ្យមានផលប៉ះពាល់ដល់ផលដំណាំ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនោះទេ ។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយនាវេលា៧ជាង យប់ថ្ងៃទី៨ ខែសីហានេះ ។
សូមបញ្ជាក់ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០៥-១១ ខែសីហា ឆ្នាំ២០២០ កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។
ក្រសួងបានបញ្ជាក់ថា នៅថ្ងៃទី០៥-០៦ ខែសីហា អាចនឹងមានភ្លៀងខ្លាំងកើតឡើង ហើយជាមួយគ្នានេះ ក្រសួងអំពាវនាវសូមប្រជាពលរដ្ឋ បន្ដប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ដែលនៅបន្តកើតមាន ៕
ចែករំលែកព័តមាននេះ