ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​សិន​គ្មាន​ការ​ដេញថ្លៃ

9 ឆ្នាំ មុន

រៀង​រាល់​ឆ្នាំ នៅ​ទូ​ទាំង​ប្រទេស​ពី​ដើម​មក ឱ្យ​តែ​ដាច់​ឆ្នាំ​ចាស់ ​ចូល​ឆ្នាំ​ថ្មី​ម្តង​ៗ អាជ្ញាធរ​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស តែងតែ​ដាក់​ឱ្យ​ដេញថ្លៃ​ នូវ​សេវាកម្ម​នានា​ របស់​រដ្ឋ​ឱ្យ​ឯកជន​គ្រប់គ្រង

រៀង​រាល់​ឆ្នាំ នៅ​ទូ​ទាំង​ប្រទេស​ពី​ដើម​មក ឱ្យ​តែ​ដាច់​ឆ្នាំ​ចាស់ ​ចូល​ឆ្នាំ​ថ្មី​ម្តង​ៗ អាជ្ញាធរ​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស តែងតែ​ដាក់​ឱ្យ​ដេញថ្លៃ​ នូវ​សេវាកម្ម​នានា​ របស់​រដ្ឋ​ឱ្យ​ឯកជន​គ្រប់គ្រង សម​ទៅ​នឹង​សេដ្ឋកិច្ច​ទីផ្សារសេរី​…​ ដូច​ជា​ដេញថ្លៃ​កំពង់ចម្លង​… ​ដេញថ្លៃ​ភា​ស៊ី​ផ្សារ​តូច​-​ធំ​…​ ចំណតរថយន្ត​…​ ឡូត៍​នេសាទ​…​ ស្ថាបនា​ផ្លូវ​គ្រប់​ប្រភេទ​ខ្លះ​…​ ស្លាក​យីហោ​ប៉ាណូ​…​ ជាដើម ។​ល​។

ប៉ុន្តែ​ចូល​ឆ្នាំ​២០១៥​នេះ ការ​ដេញថ្លៃ​សេវាកម្ម​ទាំងឡាយ​នោះ ដូច​ជា​ឃ្សុ​យ​…​ ដូច​ជា​អស់​ថាមពល​…​ ស្ទើរ​អស់​ទៅ​ហើយ​…​ ដែល​ខេត្ត​-​ក្រុង​ខ្លះ​និយាយ​ថា គេ​ធ្វើ​វិនិយោគ​អស់​ទៅ​ហើយ​…​ ដេញថ្លៃ​ខ្មោចលង​អី​…​ ឱ្យ​ស្ងាត់​ៗ​ ទៅ​អ្នកមាន​លុយ ទៅ​អ្នកមាន​អំណាច វា​ប្រសើរ​ជាង​…​ ការ​ដាក់​ដេញថ្លៃ​ម្តង​ៗ ​គេ​នាំ​គ្នា​ផឹក​ទឹកតែ​…​ ទឹកត្រី​… លើកគ្នា​ក្លែម​អស់​…​ ឥតប្រយោជន៍ ។

តាម​ពិត​ទៅ​អ្វី​ក៏​ដោយ ប្រសិនបើ​គ្មាន​ការ​ប្រកួតប្រជែង​ដេញថ្លៃ​ជា​សាធារណៈ​ទេ អាច​បង្កប់​ដោយ​អំពើ​ពុក​រលួយ​គួរ​ឱ្យ​សង្ស័យ​ណាស់​…​ កុំ​បាច់​ប្រកែក ។
ហេតុ​អី​បានជា​មិន​ដេញថ្លៃ​…​ ដូច​ជា​ការ​លក់​ដោះ​ដូរ​អគារ​សម្បត្តិ​រដ្ឋ​ជាដើម ។​ល​។ មហាជន​ចង់​ដឹង​ណាស់ ហេតុអី​………???
គ្មាន​ហេតុ​អី​ធំ​ជាង​រឿង​រលេះរលួយ​ហ្នុ​ង​ឡើយ​…​ ប៉ុន្តែ​ទៅ​រក​ឯកសារ​ឯណា​ឃើញ​ទៅ សម្រាប់​ជូន​ទៅ​អង្គភាព​កំចាត់​ពុក​រលួយ​នោះ ?
បក្ស​កាន់​អំណាច​ត្រូវ​កែទម្រង់​រឿង​នេះ​ឡើង​វិញ បើ​ចង់​ឈ្នះ​ឆ្នោត​លើក​ក្រោយ​…!
រឿង​មិន​ដេញថ្លៃ គេ​ចេះ​តែ​ឆ្លើយ​ដាក់​ថ្នាក់លើ​…​ ថ្នាក់លើ​…​ ឆ្លើយ​ដាក់​ថ្នាក់​កំពូល​ក៏​មាន​ដែរ​…​ កោត​គេ​ហ៊ាន​ម្ល៉េះ !!!
                     អា​ឡេវ