កម្ពុជា​បាន​បង្ហាញ​នំ​បញ្ចុក​ខ្មែរ​យើង​ក្នុង​ទិវា​អាស៊ាន លើក​ទី​៥៣ នៅ​ប្រទេស​ថៃ


រាជធានី​ភ្នំពេញ ៖ នេះ​ជា​មោ​ទ​ន ភាព​កម្ពុជា​! តប​តាម​ការ​អញ្ជើញ​របស់​ក្រសួង​វប្បធម៌​ថៃ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៨ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​នាំ​យកនំ​បញ្ចុក​សម្លប្រហើរ​ខ្មែរ​យើង​ដែល​បាន​បន្សល់​ទុក​តាំងពី​ដូនតា មក​ចូលរួម​តាំង​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ទិវា​អាស៊ាន (ASEAN Day) ដែល​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​វប្បធម៌​អាស៊ាន ស្ថិត​ក្នុង​សង្កាត់​ប្រាក់​ណា​ខន រាជធានី​បាងកក ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ចេញផ្សាយ​នា​ថ្ងៃ​ទី​៨ ខែសីហា​នេះ ។

ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​នំ​បញ្ចុក​ខ្មែរ​យើង​ក្នុង​ទិវា​អាស៊ាន​នេះ នៅ​ប្រទេស​ថៃ ក្នុង​គោលបំណង​នៃ​ការ​ចូលរួម​កម្មវិធី​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​មុខម្ហូប​ប្រពៃណី​ខ្មែរ និង​ចូលរួម​អបអរ​ខួប​អនុស្សាវរីយ​លើក​ទី​៥៣ នៃ​ថ្ងៃ​ប​ង្តើ​ត​អាស៊ាន (០៨ សីហា ១៩៦៧ – ២០២០) ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ