វីតាល់ និងមីជាតិ ចូលរួមប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម និងចែកអំណោយដល់ប្រជាពលរដ្ឋនៅកំពង់ស្ពឺ !


ខេត្តកំពង់ស្ពឺ ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ បានចូលរួមជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម និងគ្រុនឈីក ដោយចូលរួមអប់រំ និងដាក់ថ្នាំអាល់បែតក្នុងពាងទឹកប្រជាពលរដ្ឋក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២០ ។

This image has an empty alt attribute; its file name is 029fc0ff1c96a74c8fb2bf3cd13aab4e-1024x683.jpg

ក្នុងកម្មវិធីនេះ វីតាល់ និងមីជាតិ ក៏បានចែកអំណោយសប្បុរសធម៌ឲ្យប្រជាពលរដ្ឋចំនួន ១០០គ្រួសារផងដែរ ដោយមួយគ្រួសារទទួលបាន មុង ១ វីតាល់ ១កេស មីជាតិ ១កេស ត្រីខ ១យួរ និងថវិកា ៤ម៉ឺនរៀល។

This image has an empty alt attribute; its file name is 9a58c8faa6dca3cb5f232d56875fa214-1024x683.jpg

លោក តិច មិញ ប្រធានគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ បានមានប្រសាសន៍ថា «យើងចូលរួមទប់ស្កាត់ការរីករាល់នៃជំងឺគ្រុនឈាម និងគ្រុនឈីក ជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដោយយើងបានមើលឃើញថា រដូវភ្លៀវបានឈានចូលមកដល់ ដែលរដូវនេះ ជារដូវមានហានិភ័យនៃការរីរាលដាល់នៃជំងឺគ្រុនឈាម គ្រុន ឈីក និងជំងឺផ្សេងៗដែលបង្ករដោយមូសខ្លា ។ ទន្ទឹមនឹងការការពារខ្លូនពីកូវីដ ១៩ យើងក៏ត្រូវការពារខ្លូនពីជំងឺគ្រុនឈីក និងគ្រុនឈាមផងដែរ ពីព្រោះជំងឺនេះអាចកើតមានឡើងលើមនុស្សគ្រប់វ័យ ហើយក៏អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតផងដែរ» ។

This image has an empty alt attribute; its file name is 3c77deb3b58554124f0bc2bc6eefddb1-1024x683.jpg

លោកបន្តថា «ការចូលរួមក្នុងថ្ងៃនេះ គឺបានសបញ្ជាក់ជាថ្មីម្តងទៀត អំពីការចូលរួមក្នុងសកម្ម ភាពសង្គមយ៉ាងសកម្មរបស់វីតាល់ និងមីជាតិ ពិសេសក្នុងវិស័យសុខាភិបាល» ។ ការចូលរួមជាមួយវិស័យសុខាភិបាលនេះ មិនមែនជាលើកទី ១ របស់វីតាល់ និងមីជាតិទេ ដោយកន្លងមក ក្រុមហ៊ុនទាំងពីរ ក៏បានជួយដល់មន្ទីរពេទ្រគន្ធបុប្ផា ហើយថ្មីៗនេះបានឧបត្ថម្ភអង្ករ ១០តោនទៅកាន់មន្ទីរពេទ្រកុមារអង្គរខេត្តសៀមរាប និងចូលរួមជាមួយគ្រូពេទ្រស្ម័គ្រចិត្ត ពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៣០០ គ្រួសារនៅសាលាដូង នៅគីរីរម្យផងដែរ ។

This image has an empty alt attribute; its file name is e84a4bd714275228fecadebcd0c4e4ac-1024x683.jpg

លោកជំទាវ ឡុង បូណារ៉េត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានស្ងើចសរសើរដល់ក្រុមហ៊ុនវីតាល់ និងមីជាតិ ដែលបានចែកអំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋទាំង ១០០គ្រួសារ និងចូលរួមទប់ស្កាត់ការរីករាលដាល់ជំងឺគ្រុនឈាមក្នុងខេត្ត ។ លោកជំទាវ ក៏បានអំពាវនាវប្រជាពលរដ្ឋឲ្យការពារខ្លូនកុំឲ្យមូសខ្លាខាំ និងរួមគ្នាបំបាត់ប្រភពមូសខ្លា និងមូសខ្លា តាមរយៈការដាក់ថ្នាំអាល់បែតក្នុងពាងទឹក និងកំចាត់ប្រភពទឹកដក់នៅជុំវិញផ្ទះជាដើម ។

This image has an empty alt attribute; its file name is 152e70948fbb26cf28daaa7286abd21a-1024x683.jpg

គួរបញ្ជាក់ផងដែរថា វីតាល់ ជាក្រុមហ៊ុនរបស់ខ្មែរ ដែលបានដំណើរកាលអស់រយៈពេល ១០ ឆ្នាំមកហើយ និងបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ។ តាមរយៈមូលនិធិ ២៥រៀល កន្លងមក វីតាល់ តែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម នានាដោយផ្តោតលើវិស័យ ៤ធំៗ រួមមាន៖ ១. វប្បធម៌ និងសាសនា, ២. កីឡា និងសុខភាព, ៣.បរិស្ថាន និង ៤ អប់រំ ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 2850eef55a3ee11f6aaa1dfecd68c061-1024x683.jpg
Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ