មណ្ឌលគិរី​ត្រូវភ្ញៀវ​កក់​បន្ទប់​ពេញ​អស់​ នា​ថ្ងៃសម្រាកខាងមុខ


ខេត្តមណ្ឌលគិរី ៖ ដោយ​ទទួល​បាន​ថ្ងៃ​ឈប់​សម្រាក​ពេញ​មួ​យស​ប្តា​ហ៍ជំនួស​ថ្ងៃ​បុណ្យ ចូលឆ្នាំ​ប្រពៃណី​ខ្មែរ នា​ពេល​ខាង​មុខ​នេះ ​បន្ទប់​ស្នាក់​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវបាន​​ភ្ញៀ​វ​ទេសចរ​កក់​ពេញ​អស់​ហើយ ។

លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី គិត​ត្រឹម​ថ្ងៃ​ទី​០៨ ​សីហា ថា ភ្ញៀវ​ទេសចរ​​បាន​កក់​បន្ទប់​ផ្ទះសំណាក់ សណ្ឋាគារ​នៅ​ខេត្តមណ្ឌលគិរីជាង​៨០%​ហើយ​ក្នុង​ឱកាស​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាតឲ្យ​មន្ត្រីរាជការ កម្មករ និ​យោ​ជិ​ក បាន​​ឈប់​សម្រាកសង​ជំនួស​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ឡើង​វិញ​ មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧-២១ ខែសីហា ឆ្នាំ​២០២០​ខាង​មុខ​នោះ​។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ចំពោះអាជីវកម្ម​លើ​សេវាកម្ម​ទេសចរណ៍ មាន​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ក្នុង​ខេត្តមណ្ឌលគិរី បាន​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ក្នុងអំឡុងពេល​ឈប់​សម្រាក់​សង់​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ ។

លោកក៏​បាន​ណែនាំ​ដល់​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ភោ​ជនីយ​ដ្ឋា​ន រមណីយដ្ឋាន និង​​ប្រតិករ​ទាំងអស់ ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង សុខាភិបាល ក្នុង​ការ​ទប់ស្កាត់ ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ រលក​ទី​២ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ម្ចាស់​សេវាកម្ម​ទាំងអស់ ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ប្រកបដោយ​សុវត្ថិភាព​។

លោក ងិ​ន សុ​វិមាន ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទាំងអស់ សូម​ឱ្យ​មានការ​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា ក្នុង​ការ​លាង​សម្អាត​ដៃ​របស់​ខ្លួន​ឱ្យ​បាន​ស្អាត​ជា​និច្ច តាម​ការ​ណែនាំ​របស​ក្រសួងទេសចរណ៍ ក្នុង​ការ​បង្ការ ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

សូម​បញ្ជាក់​ថា នៅ​ទូ​ទាំង​ខេត្ត​មាន​សេវាកម្ម​ទេសចរណ៍ ក្នុង​នោះ សណ្ឋាគារ១១​កន្លែង ស្មើនឹង៤២៨បន្ទប់​, ផ្ទះសំណាក់៤៦​កន្លែង ស្មើនឹង៦៧៩​បន្ទប់​, ម៉ូ​តែ​ល០១​កន្លែង ស្មើ​នឹង៣៩​បន្ទប់ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន៤៨​កន្លែង ស្មើនឹង៤២៥​តុ និង២.១២៩​កៅអី និង​ខារ៉ាអូខេ០៩​កន្លែង ស្នើ​នឹង៤៥​បន្ទប់ ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ