ខឹង​តាម​សុំ​ស្នេហ៍​អ្នកគ្រូ​ពេទ្យ​មិន​បាន ហេតុ​អី​ចាំ​ធ្វើ​ដល់​ថ្នាក់​នេះ


ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់ត្រាច ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់​ពី​បាន​ប្រើ​ហិង្សា​វាយ​ទៅ​លើ​នារី​ម្នាក់​ដែល​ជា​គ្រូពេទ្យ​រង​របួស​ធ្ងន់ធ្ងរ​មូលហេតុ​ភ្លើង​គុំនុំ តាម​សុំ​ស្នេហ៍​នាង​មិន​ព្រម​ស្រលាញ់ ។

ករណី​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ។

បើ​តាម​មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​រមាស​ហែក​បានអោយ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ព្រាប ភារ​ម្យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​តា​វាំង ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ ចំណែក​នារី​រង​គ្រោះ ជា​គ្រូពេទ្យ​បម្រើ​ការងារ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​រមាស​ហែក រស់នៅ ស្រុក​រមាស​ហែក ។

បើ​តាម​ការ​បំភ្លឺ​ពី​នារី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​កើត ហេតុ​នាង​បាន​ជិះ​ម៉ូតូ​ចេញ ពី​កន្លែងធ្វើការ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​រមាស​ហែក គោលបំណង​ត្រឡប់​មក​ផ្ទះ​ដូច​សព្វដង ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​ដែល​រស់​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា​បាន​តាម​សុំ​ស្នេហ៍ រូប​នាង ប៉ុន្តែ​នាង​បាន​បដិសេធន៍​មិន​ព្រម​ស្រឡាញ់ បាន​ជិះ​ម៉ូតូ​មក​ស្ទាក់​ឈប់​អែប​ពីមុខ​ម៉ូតូ​នារី​រង​គ្រោះ រួច​វាយ​ទៅ​លើ​នាង​មួយ​ដៃ​ចំ​ផ្ទៃមុខ ហើយ​បាន​បើក​ម៉ូតូ​បុក​ម៉ូតូ​នាង​ផ្តួល​ទៅ​លើ​ចិញ្ចើម​ផ្លូវ រួច​ចាប់​នាង​ច្របាច់​.​ក​អូស ទៅ​ខាងត្បូង​ថ្នល់ វាយ​ជា​ច្រើន​ដៃ បណ្តាល​ឲ្យ​នាង​របួស​ធ្ងន់ធ្ងរ ក្រោយមក​នាង​បាន​សំពះ​អង្វរ​ទេ​ី​ប​ជនសង្ស័យ​ព្រម​ឈប់​វាយ ហើយ​ជនសង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​យ៉ាង​រំភើយ ទុក​នាង​ចោល​ឲ្យ​អង្គុយ​ឈឺចាប់​តាម​ផ្លូវ​កន្លែង​កើតហេតុ ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​មក​ក្រុម​គ្រួសារ និង​បាន​មក​យក​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​និង​ដាក់​ពាក្យបណ្ដឹង​មក​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​រក​យុត្តិធម៌ ។ សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម​ក៏​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គរ​គីរ ។

ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​ហិង្សា​ទៅ​លើ​នារី​រង​គ្រោះ​ពិតប្រាកដ​មែន មូលហេតុ​ខឹង​នាង​រឿង​តាម​សុំ​ស្នេ​ហ៌​នាង​ជាង​១​ឆ្នាំ​ហើយ នាង​ប្រកែក​បដិសេធន៍​មិន​ព្រម​ស្រឡាញ់​ខ្លួន​ទើប​ស្ទាក់​វាយ​តែ​ម្តង​ទៅ ។ ក្រោយ​ពី​ជនសង្ស័យ​បាន​សារភាព​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​មក​អធិការដ្ឋាន​នគ​បាល​ស្រុក​រមាស​ហែក រួច​បញ្ជូន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​បន្ត​តាម​ច្បាប់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ