ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​សិប្បកម្ម​ផលិត និង​វេច​ខ្ចប់​ផលិតផល​សម្ភារៈ​សំណង់ GCS ទាំង​កណ្តាល​យប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិប្បកម្ម​ផលិត និង​វេច​ខ្ចប់​ផលិតផល​សម្ភារៈ​សំណង់​យីហោ​គ្លូ​ប៊​ល ខេ​ម​ស្តារ (GCS) មាន​ដូច​ជា ក្ដារបន្ទះ ម្នាងសិលា ថ្នាំ​បៀក…

រាជធានី​ភ្នំពេញ ៖ សិប្បកម្ម​ផលិត និង​វេច​ខ្ចប់​ផលិតផល​សម្ភារៈ​សំណង់​យីហោ​គ្លូ​ប៊​ល ខេ​ម​ស្តារ (GCS) មាន​ដូច​ជា ក្ដារបន្ទះ ម្នាងសិលា ថ្នាំ​បៀក និង​ខ្សែ​ភ្លេ​ី​ង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដែល​សង្ស័យ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​រំលង​អធ្រាត្រ ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចេញ​អន្តរាគមន៍ និង​មាន​រថយន្ត​ពន្លត់​បាញ់​ទឹក​អស់​ចំនួន​៣៣​គ្រឿង ទើប​រលត់​ទៅ​វិញ​ទាំងស្រុង ។

ប៉ុន្តែ​ការ​សង្ស័យ​ខាងលើ​មិន​ទាន់​អាច​យក​ជា​ការ​បាន​ឡើយ ព្រោះ​បើ​តាម​តំណាង​សិប្បកម្ម​រង​គ្រោះ​នេះ​ប្រាប់​សមត្ថកិច្ច មុន​ពេល​ឈប់​សម្រាក​បាន​បិទ​ប៉ា​រ៉ែត​ភ្លើង​រួច​អស់ហើយ​មិន​ទំនងជា​ទុ​ស្សេ​បាន​នោះ​ទេ ។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០២​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២០ នៅ​ក្នុង​សិប្បកម្ម​ខាងលើ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សន្តិសុខ​ដែល​យាម​នៅ​ទីនោះ​បាន​និយាយ​ថា អគារ​រោងចក្រ​មាន​ទំហំ​ប្រ​ហ​ជាង​៣០​ម៉ែត្រ​គុណ និង​ជាង​៧០​ម៉ែត្រ សង់​ឡើង​ដោយ​ជញ្ជាំង​ថ្ម និង​ប្រក់​ដំបូល​ស័ង្កសី ហើយ​នៅ​មុន​ពេល​កេ​ី​ត​ហេតុ ខណៈ​ដែល​គាត់​កំពុង​យាម​ស្រាប់តែ​ឮ​ស្នូរ​ផ្ទុះ​នៅ​ខាងក្នុង​អគារ​សិប្បកម្ម​នេះ ។ ពេល​នោះ​គាត់​បាន​រក​មើល ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែង​យ៉ាង​ឃ្មួ​ល​ខ្មាញ់ ដែល​សង្ស័យ​ជា សំឡេង​ផ្ទុះ​ចរន្តអគ្គិសនី ហើយ​បណ្ដាល​ឲ្យ​មានការ​ឆាប​ឡើង​បែប​នេះ ។

បន្ទាប់​មក​គាត់​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​អស់​ជា​ច្រើន​បំពង់​តែ​មិន​រលត់​សោះ ហើយ​ភ្លើង​បាន​ឆេះ​កាន់តែ​ខ្លាំង​ឡើង ទើប​រាយការណ៍​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្ដង ។ នគរបាល​បាន​និយាយ​ថា នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣៣​គ្រឿងក្នុង​នោះ​រួម​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​៦​គ្រឿង ,​រថយន្ត​ពន្លត់អគ្គីភ័យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២០​គ្រឿង​,​រថយន្ត​ពន្លត់​អគ្គិភ័យ​កងពលតូច​លេខ​៧០ ចំនួន​៥​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​កោះ​ពេជ្រ ចំនួន​២​គ្រឿង ។

មិនតែប៉ុណ្ណោះ​ក៏​មានការ​ប្រើប្រាស់​គ្រឿងចក្រ ដើម្បី​កាយ​ទម្លាយ​ជញ្ជាំង​អគារ និង​គំនរ​បាក់បែក​សម្រាប់​ឲ្យ​រថយន្ត​បាញ់​ទឹក​ចូល​ដល់​បាត​ក្រោម​ផង​ដែរ ហើយ​ហេតុការណ៍​នេះ​ជំ​ហ៊ាន​ដំបូង​មានការ​សង្ស័យ​ថា ផ្ដើម​ចេញពី​ការ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ចេញពី​កន្លែង​ស្តុក​ជ័រ​ថ្នាំ​បៀក​ជ​ញ្ញាំ​ង ក្ដារ​កុង និង​សម្ភារៈ​សំណង់​ផ្សេង​ទៀត ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយមក​ក៏​បាន​រាល​ដល់​ពេញ​ទាំង​អគារ​ដែល​មាន​ម៉ា​សុ​ី​ន​សង្វា​ក់​ផលិតកម្ម រួម​ជាមួយ​រថយន្ត​សម្រាប់​បម្រើ​ការ​ដឹក​ជញ្ជូន​ឲ្យ​សិប្បកម្ម​នេះ ចំនួន​២​គ្រឿង និង​ម៉ូតូ​កង់​បី​មួយ​គ្រឿង ចំណែក​អគារ​សិប្បកម្ម​ទាំងមូល​បាន​រង​ការ​ខូចខាត​ទាំងស្រុង ហើយ​មិន​ទាន់​ដឹង​ថា ទំហំ​នៃ​ការ​ខូចខាត​ប៉ុន្មាន​នៅឡើយ​ទេ ហើយ​ការ​ពន្លត់​រហូត​ដល់​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃខែ​ឆ្នាំ​ដដែល​ទើប​រលត់​ទៅ​វិញ​ទាំងស្រុង ។

មិនតែប៉ុណ្ណោះ​កម្លាំង​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ថែម​រក​មូលហេតុ​នៃ​ការ​ឆេះ​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​បើ​តាម​តំណាង​សិប្បកម្ម​រង​គ្រោះ​នេះ​ប្រាប់​សមត្ថកិច្ច មុន​ពេល​ឈប់ សម្រាក​បាន​បិទ​ប៉ា​រ៉ែត​ភ្លើង​រួច​អស់ហើយ មិន​ទំនងជា​ទុ​ស្សេ​បង្ក​ឲ្យ​មានការ​ឆាបឆេះ​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ