ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឡាន​ ! សូម​ប្រយ័ត្ន​បងប្អូន​កុំ​ឲ្យ​ដូច​ករណី​នេះ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០១​និង​១០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២០ នេះ មាន​ករណី​ឆេះ​រថយន្ត​០១​គ្រឿង នៅ​ចំណុច​ភូមិ​ជ្រៃ​ធំ…

ខេត្តស្វាយរៀង ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០១​និង​១០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២០ នេះ មាន​ករណី​ឆេះ​រថយន្ត​០១​គ្រឿង នៅ​ចំណុច​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បា​វិត ។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​៨ ខែសីហា​នេះ ។

ព័ត៌មាន​បាន​បន្ត​ថា ករណី​ឆេះ​រថយន្ត​០១​គ្រឿង​ខាងលើ ម៉ាក Camary​ឆ្លាម ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2X 2578 កម្មសិទ្ធិ​ឈ្មោះ សេក សុ​ខុន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ
។ ចំពោះ​មូលហេតុ​គឺ​មក​ពី​ឆ្លង​ប្រ​ព​ន្ធ័​ភ្លេី​ង ។

កម្លាំង​នគរបាល​ក្រុង​បា​វិត​សហការ​ជាមួយ​កម្លាំង​កង​អាវុធហត្ថ បាន​អន្តរាគមន៍​ជួយ​ពន្លត់​អគ្គិភ័យ​ដោយ​ប្រេី​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០២​គ្រឿង (​អាវុធហត្ថ​០១​គ្រឿង​) ប្រេី​ទឹក​អស់​០២​ឡាន ទេី​បរ​លត់​ទៅ​វិញ​ទាំងស្រុង ៕