ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច កំពុង​តែ​ឆេះ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​មួយ​នៅ​ស្រុក​ទឹកឈូ

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​មាន​ករណី​អគ្គិភ័យ​កំពុង​ឆេះ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​មួយ​កន្លែង នៅ​ស្រុក​ទឹកឈូ នា​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២០​នេះ ។ នេះ​បើ​យោង​តាម…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​មាន​ករណី​អគ្គិភ័យ​កំពុង​ឆេះ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​មួយ​កន្លែង នៅ​ស្រុក​ទឹកឈូ នា​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២០​នេះ ។ នេះ​បើ​យោង​តាម នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចេញផ្សាយ​មុន​បន្តិច ។

សេចក្តីរាយការណ៍​បា​បន្ត​ថា ខណៈ​ពេល​នេះ​ដែរ​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​កំពុង​តែ​នាំ​គ្នា​ជួយ​ពន្លត់ យា​៉​ង​សស្រាក់​ស្រាំ និង​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​កំពុង​តែ​ឆ្លងកាត់​បាន​ឈរ​មើល និង​អ្នក​នៅ​ក្បែរ​នោះ​មានការ​ភ័យ ខ្លាច​ឆេះ​ដល់​ផ្ទះ​របស់​ខ្លួន ។

ពាក់ព័ន្ធ​ករណី​អគ្គិភ័យ​កំពុង​តែ​ឆេះ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ស្រុក​ទឹកឈូ ខេត្តកំពត​ខាងលើ​នេះ ខាងយើង​មិន​ទាន់​ដឹង​ថា មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។ ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត ៕