ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ព្រឹក​តែ​ម្តង​! ឡើង​ក្រឡាប់​បះ​ផ្ងារជើង​ភីង

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង ព្រោះតែ​ប្រឹង​បើក​វ៉ា​ជែង​ខ្លាំង​ពេក​បាន ជ្រុល​ចង្កូត​ធ្លាក់​ចូល​ស្រះ​ក្រឡាប់​បះជើង​ច្រ​ង៉ាង​ផ្អើល​ដល់​អ្នកស្រុក​ទាំង​ព្រលឹម តែ​សំណាងល្អ គ្មាន​អ្នក​រង​បួស ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨…

ខេត្តព្រៃវែង ៖ រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង ព្រោះតែ​ប្រឹង​បើក​វ៉ា​ជែង​ខ្លាំង​ពេក​បាន ជ្រុល​ចង្កូត​ធ្លាក់​ចូល​ស្រះ​ក្រឡាប់​បះជើង​ច្រ​ង៉ាង​ផ្អើល​ដល់​អ្នកស្រុក​ទាំង​ព្រលឹម តែ​សំណាងល្អ គ្មាន​អ្នក​រង​បួស ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​កំណាត់​ផ្លូវ លេខ​៣១២ ស្ថិត​នៅ​ក្នុងភូមិ​សំរោង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

រថយន្ត​ខាងលើ​ម៉ាក់ Hyundai​កូរ៉េ ៤,៥​តោន ពណ៌​សរ ស្នាក់​លេខ​ព្រៃវែង 3A-1248 ដឹក​ទឹកកក​ដើម ។

ប្រភព​ពី​ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​មាន​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង​បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ។ លុះដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​ប្រឹង​បើក​វ៉ា​ជែង ជាមួយ​រថយន្ត​ធុន​ធំ ដឹកស្រូវ​មួយ​គ្រឿង​ទៀត​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ស្រះ​ក្រឡាប់​បះជើង​ច្រ​ង៉ាង ខ្ចាយ​ទឹកកក​ចូល​ស្រះ​រលាយ​អស់ ។ តែ​សំណាងល្អ​ពុំ​មាន​មនុស្ស​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ