ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈី​ក​ចំនួន​២០៤៧​នាក់​ហើយ ខណៈ​មាននៅ ១៥​ខេត្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​បាន​រក​ឃើញ​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈី​ក សរុប​ចំនួន​២០៤៧ នាក់ ដែល​បាន​រាយការណ៍​តាម​រយៈ​ប្រព័ន្ធ​ឃ្លាំមើល​ជំងឺគ្រុនឈាម​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​ចំនួន​១៥ ខេត្ត…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​បាន​រក​ឃើញ​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈី​ក សរុប​ចំនួន​២០៤៧ នាក់ ដែល​បាន​រាយការណ៍​តាម​រយៈ​ប្រព័ន្ធ​ឃ្លាំមើល​ជំងឺគ្រុនឈាម​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​ចំនួន​១៥ ខេត្ត រួម​មាន ៖ ប៉ៃលិន បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ ព្រះ​វិហារ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្ទឹង​ត្រែង កំពត ពោធិ៍សាត់ កណ្ដាល កំពង់ធំ តាកែវ កំពត និង​ខេត្ត​ព្រះ​សីហ​នុ ។

នៅ​ក្នុង​ចំនួន​សរុប​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈី​ក​ខាងលើ​មាន ៥៨% (​ស្មើនឹង​១១៨៤​នាក់​) កើត​មាន​លើ​មនុស្ស​ពេញវ័យ ចំនួន ៣០.៣% ជា​កុមារ​អាយុ​លើស​ពី​ប្រាំ​ឆ្នាំ និង​ចំនួន​១១.៧% ជា​កុមារ​មាន​អាយុ​ក្រោម​ប្រាំ​ឆ្នាំ ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ក្នុង​ចំណោម​មនុស្ស​ធំ អ្នកជំងឺ​ភេទ​ស្រី​មាន ៥៨.២% (​ស្មើនឹង ៦៨៩​នាក់​) និង​អ្នកជំងឺ​ភេទ​ប្រុស​មាន ៤១.៧% (​ស្មើនឹង​ចំនួន ៤៩៤​នាក់​)​។ ចំនួន​អ្នក​ឈឺ​ជាង ៨០% នៃ​ករណី​សង្ស័យ​សរុប គឺ​មក​ពី​ខេត្តបន្ទាយមានជ័យ កំពង់ចាម សៀមរាប និង​ខេត្តតាកែវ​។ អ្នកជំងឺ​ប្រមាណ​ជា ៩០% ក្នុង​ចំណោម​អ្នកជំងឺ​សរុប​ទាំងអស់ បានជា​សះស្បើយ ហើយ​នៅ​សល់​១០% កំពុង​បន្ត​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ។

កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម បាន​បញ្ជាក់​ផង​ដែរ​ថា អ្នកជំងឺ​ប្រមាណ​ជា ៧២.៤០% នៃ​ករណី​សង្ស័យ​សរុប​ខាងលើ គឺ​មាន​ជំងឺ​គ្រុន​ឈី​ក​។ លទ្ធផល​ធ្វើការ​សិក្សា​បាណក​សាស្ត្រ របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម ក៏​បាន​បង្ហាញ​ដែរ​ថា នៅ​ក្នុង និង​ជុំវិញ​ផ្ទះ ត្រូវ​បាន​គេ​ពិនិត្យ​មើល​វត្តមាន​របស់​ដង្កូវទឹក បង្កើត​ជា​មូស ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុន​ឈី​ក និង​គ្រុនឈាម គឺ​ចំនួន ៦៦.៧% មាននៅ​ក្នុង​សំបក​កង់​ឡាន និង​ម៉ូតូ សំបក​ដប កំប៉ុង ត្រឡោក​ដូង ចាន​បាយ​សម្ល ជ័រ កំប៉ុង​កាហ្វេ​ជ័រ និង​ចំនួន ៣៣.៣% មាននៅ​ក្នុង​ពាង​មូល ពាង​ស៊ីម៉ងត៍ អាង​ទឹក និង​កុងតឺន័រ ៕