ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​! កើត​កូ​វី​ដ​១៩ មាន​៣​នាក់ ខណៈ​ជា​សះស្បើយ​មាន​តែ​០១​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា​នេះ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី ៣​នាក់ ខណៈ​ករណី​ជា​សះស្បើយ​អ្នកជំងឺ​កូ​វី​ដ​១៩ ម្នាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា​នេះ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី ៣​នាក់ ខណៈ​ករណី​ជា​សះស្បើយ​អ្នកជំងឺ​កូ​វី​ដ​១៩ ម្នាក់ ។

ក្រសួង​បាន​បញ្ជាក់​ថា អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ថ្មី គឺ​បុរស​ជនជាតិ​ខ្មែរ​ចំនួន​០៣​នាក់ គឺ​ទី​១- មាន​អាយុ​២៤​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ភូមិ​កងមាស ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម , ទី​២- អាយុ​២៦​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ភូមិ​ព្រែ​កក់ ឃុំ​ឈូកសរ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង​ទី​៣- អាយុ ២៧​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ភូមិ​កាញ​ចុង ឃុំ​ក្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

បុរស​ទាំង​០៣​នាក់​ខាងលើ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ប៉ា​គី​ស្ថាន ដោយ​ឆ្លងកាត់​ប្រទេស​ម៉ា​ឡេ​ស៊ី មក​ប្រទេស​កម្ពុជា ដោយ​ការ​ធ្វើតេស្ត​លើក​ទី​ពីរ​នៃ​ថ្ងៃ​ទី​០៧ នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​គាត់​ស្ថិត នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​បុរី​១០០​ខ្នង រាជធានី​ភ្នំពេញ ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស កូ​វី​ដ​-១៩ ត្រូវ​បាន​បញ្ជូន​ឱ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ។

ដោយឡែក​ករណី​ជា​សះស្បើយ​អ្នកជំងឺ​០១​នាក់ ជា​បុរស​ជនជាតិ​ខ្មែរ​អាយុ ២៩​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្តក្រចេះ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មក​កម្ពុជា បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០២​ដង និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ​ផង​ដែរ ៕