ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ស្រុក​កោះ​ញែក បាន​រង​ការ​ខូចខាត​អស់​ជា​ច្រើន​កន្លែង

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​ជាប់​គ្នា​ប្រមាណ​ជិត​មួ​យស​ប្តា​ហ៍​មកនេះ បាន​ធ្វើ​ឲ្យ​ខេត្តមណ្ឌលគិរី មាន​តំបន់​ខ្លះ​ក្នុងស្រុក​កោះ​ញែក មានទឹក​ជន់​លិច​ផ្លូវ​ច្រើន​កន្លែង នេះ​បើ​យោង​តាម​របាយការណ៍​របស់​មេឃុំ​ណ​ង​ឃី​លឹ​ក ដែល​ទើប​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ សីហា…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​ជាប់​គ្នា​ប្រមាណ​ជិត​មួ​យស​ប្តា​ហ៍​មកនេះ បាន​ធ្វើ​ឲ្យ​ខេត្តមណ្ឌលគិរី មាន​តំបន់​ខ្លះ​ក្នុងស្រុក​កោះ​ញែក មានទឹក​ជន់​លិច​ផ្លូវ​ច្រើន​កន្លែង នេះ​បើ​យោង​តាម​របាយការណ៍​របស់​មេឃុំ​ណ​ង​ឃី​លឹ​ក ដែល​ទើប​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ សីហា ២០២០​។

តាម​របាយការណ៍​របស់​មេឃុំ​ណ​ង​ឃី​លឹ​ក លោក ផៃ ខាំ​ផុត បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​៣១ កក្កដា ២០២០ រហូត​ដល់​ថ្ងៃ​ទី​០៥ សីហា ២០២០ មាន​ភ្លៀង​ធ្លាក់​ជា​ខ្លាំង​ជាប់​គ្នា​ផ្ទួន​ៗ​បណ្ដាល​ឲ្យ​មាន​ជំនន់ ទឹកភ្លៀង​លិច​ផ្លូវ និង​លូ​ចំនួន​៣​កន្លែង​ក្នុង​ឃុំ​ក្នុង​នោះ​អូរ​ណ​ង​វែង លិច​ផ្លូវ​ប្រវែង​១០​ម៉ែត្រ អូរ​អ៊ី​ឆុ​យ​លិច​ផ្លូវ ប្រវែង​១៥​ម៉ែត្រ និង​អូរ​ឡាំ​កុក លិច​ផ្លូវ​ប្រវែង​១០​ម៉ែត្រ​ម៉ែត្រ ចំណែក​ទឹក​ទន្លេស្រែពក​បាន​ហក់​ឡើង កម្ពស់​ប្រមាណ​២​ម៉ែត្រ​ផង​ដែរ​។

អភិបាលស្រុក​កោះ​ញែក លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៧ សីហា ថា សម្រាប់​ស្រុក​កោះ​ញែក​មាន​ឃុំ​ចំនួន​ពីរ ដែល​បាន​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ប៉ុន្មាន​ថ្ងៃនេះ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ ក្នុង​នោះ​មាន​ឃុំ​សុខសាន្ត និង​ឃុំ​ណ​ង​ឃី​លឹ​ក​។ សម្រាប់​ឃុំ​សុខសាន្ត មានការ​លិចលង់​ស្រូវ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ប៉ុន្តែ​មិន​ខូចខាត​នោះ​ទេ​៕ ដោយ ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ