ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​យុវជន​-​អង្គការ​សង្គម​ស៊ី​វិល នាំ​គ្នា​រក​អន្តរាគមន៍​ឱ្យ​មានការ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២០ នេះ​ក្រុម​យុវជន និង អង្គការ​សង្គម​ស៊ី​វិល…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២០ នេះ​ក្រុម​យុវជន និង អង្គការ​សង្គម​ស៊ី​វិល ប្រុស​ស្រី មាន​គ្នា​ប្រមាណ​ជា​ជាង ៣០​នាក់ បាន​នាំ​គ្នា​ធ្វើការ​ដង្ហែ​យក​ញត្តិ ទៅ​កាន់​ស្ថានទូត របស់​ប្រទេស​អា​មេ​រិ​ក និង​បារាំង ដើម្បី​សុំ​ការ​អន្តរាគមន៍​ឲ្យ​មានការ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។ ក្រោយ​ពី​កម្លាំង​មាន សមត្ថកិច្ច​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​រូប​លោក​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ព្រំដែន​រវាង ប្រទេស​កម្ពុជា និង​វៀតណាម ហើយ​ត្រូវ​បាន​សាលាដំបូង ធ្វើការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​នោះ​។

យោង​ទៅ​តាម​ខ្លឹមសារ​ញត្តិ​បាន បញ្ជាក់​ថា យើងខ្ញុំ​ទាំងអស់​គ្នា​ជា​ថ្នាក់ដឹកនាំ​សមាគម​ន៍ សហព័ន្ធ​និស្សិត សហព័ន្ធ​សហជីព តំណាង​យុវជន និង​ពលរដ្ឋ​ខ្មែរ ដែល​ស្អប់ខ្ពើម និង​ភាព​អយុត្តិធម៌ សូម​អំពាវនាវ​ចំពោះ ឯកឧត្តម លោក​ជំទាវ តំណាង​ឱ្យ ឯកអគ្គរដ្ឋទូត អង្គការ ILO UNHCR សូម​មេត្តា ជួយ​អន្តរាគមន៍​ឱ្យ​មានការ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន ដែល​លោក​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី ០១ ខែសីហា ឆ្នាំ​២០២០ នៅ​ពន្ធនាគារ​ព្រៃ​ស​(​ម​១) ក្រោម​បទចោទប្រកាន់ ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជា​អាទិ៍​។

ការ​សម្រុកចូល​ទៅ​ចាប់ខ្លួន លោក រ៉ុ​ង ឈុ​ន នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ ២០២០ និង​សម្រេច​ឃុំខ្លួន​លោក​នៅ​ពន្ធនាគារ នេះ គឺជា​ទ​ង្វើ​ដ៏​អ​យុ​ត្តិ​ធ៌​ម​ជាទី​បំផុត ដោយសារ​តែ​លោក រ៉ុ​ង ឈុ​ន បាន​បំពេញការងារ ដើម្បី​ការពារ​ផលប្រយោជន៍​សង្គម ជាតិ ដូច​ជា​ឈឺឆ្អាល​រឿង​ព្រំដែន ចូលរួម​តវ៉ា​ជាមួយ​កម្មករ និយោជិត នៅ​ក្រសួង​ការងារ ខុទ្ទកាល័យ​សម្តេច​តេ​ជោ និង​ដាក់​ញត្តិ​ទៅ​ក្រសួងការបរទេស​កម្ពុជា អំពី​បញ្ហា​ច្បាប់​សន្តិសុខ​ជាតិ ហុង កុង ជាដើម​។ ទាំងនេះ​គឺជា​សិទ្ធ​សេរីភាព​របស់​គាត់ ជា​ថ្នាក់ដឹកនាំ​សហជីព ដែល​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ ហើយ​ការ​បញ្ចេញមតិ និង​សិទ្ធ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្ប​ធ៌​ម គឺជា​កត​ព្វ​កិច្ច​របស់​ប្រជាពលរដ្ឋ​ទូទៅ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា ណា​ច​កម្ពុជា​។

យើងខ្ញុំ​ទាំងអស់​គ្នា​សង្ឃឹមថា ឯកឧត្តម លោក​ជំទាវ និង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ ទាំងអស់​នឹង​ជួយ​អន្តរាគមន៍ ដើម្បី​ឱ្យ​មានការ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ​។ ក្នុង​ការ​ដើរ​ដាក់​ញត្តិ​សុំ​ការ​អន្តរាគមន៍​ឲ្យ​មានការ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន របស់​ក្រុម​យុវជន និង អង្គការ​សង្គម​ស៊ី​វិល នេះ​ដែរ បាន​ធ្វើការ​ជួបជុំ​គ្នា​ដាក់​ញត្តិ​ជូន​ស្ថានទូត​សហរដ្ឋអាមេរិក រួច​ហើយ​ក៏​មាន​បំណង​ដង្ហែ​ជា​ក្បួន​ដើរទៅ​កាន់​ស្ថាន ទូត​បារាំង ជា​បន្ត​ទៀត តែ​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌ ដូនពេញ មិន​អនុញាត​ដោយ​ជួល​កង់​បី​ឥណ្ឌា ពី ៦​ទៅ​៧​គ្រឿង ជួយ​ដឹក​ទៅ​ដាក់​ញត្តិ​ជា​បន្ត និង​ធ្វើការ​រំសាយ​ទៅ​វិញ​ផង​ដែរ ដោយ​មិន​មានការ​រុញច្រាន ឬ​ក៏​ប៉ះទង្គិច​គ្នា​អ្វី​ឡើយ​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ