ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ខែកក្កដា​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ជាង ៧៤​ម៉ឺន​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា សម្រាប់​ខែកក្កដា ឆ្នាំ​២០២០​នេះ ភ្ញៀវ​ទេសចរណ៍​ផ្ទៃក្នុង​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប ៧៤០,០២៨​នាក់…

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា សម្រាប់​ខែកក្កដា ឆ្នាំ​២០២០​នេះ ភ្ញៀវ​ទេសចរណ៍​ផ្ទៃក្នុង​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប ៧៤០,០២៨​នាក់ កើនឡើង ១៥.២% ធៀប​នឹង​ខែមិថុនា ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ​មាន ៧២៣,២៣៨​នាក់ កើនឡើង ១៥.៣៥% និង​ភ្ញៀវ​បរទេស​មាន ១៦,៧៩០​នាក់ កើនឡើង ៩.៩៩%​។

ជា​ការ​កត់សម្គាល់​ក្នុង​ខែកក្កដា​នេះ ចំនួន​ភ្ញៀវ​ទេសចរណ៍​ផ្ទៃក្នុង​បាន​កើនឡើង​ដល់​ជាង ៧៤​ម៉ឺន​នាក់ គឺ​ស្មើនឹង​ប្រមាណ ៧៥% នៃ​ភ្ញៀវ​ទេសចរណ៍​ផ្ទៃក្នុង​មុន​កូ​វី​ដ​-១៩ ដែល​លើស​ពី​បណ្តា​ខែ កន្លង​មក ដែល​មាន​ចំនួន​ត្រឹមតែ ៦០-៦៥% ដែល​នេះ​បង្ហាញ​ពី​សញ្ញា​កាន់តែ​វិជ្ជមាន នៃ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ខណៈ​ដែល​អាជីវកម្ម​ទេសចរណ៍​កាន់តែ​ច្រើន ពិសេស​សណ្ឋាគារ និង​សេវា​ស្នាក់​នៅ​នានា បាន​បើក​ដំណើរការ​ឡើង​វិញ​ជា​ហូរហែ​។

ប៉ុន្តែ​ចំនួន​ភ្ញៀវ​ហាក់​មាន​ភាព​ថមថយ នៅ​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ខែកក្កដា​នេះ ដោយសារ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ស្ទើរ​ទូ​ទាំង​ប្រទេស ព្រម​ជាមួយ​ព័ត៌មាន​នៃ​ការ ផ្ទុះ​ឡើង​វិញ​មួយ​ចំនួន​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ប្រទេស​ជិតខាង​។ នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ទូ​ទាំង​ប្រទេស មានការ​យកចិត្តទុកដាក់​ខិតខំ​ជំរុញ​ការ​អនុវត្ត​នូវ គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​សុវត្ថិភាព​របស់​ក្រសួងទេសចរណ៍ ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​មានការ​ចុះ​ណែនាំ និង​តាមដាន​ការ​អនុវត្ត ជា​ប្រចាំ​ពី​គណៈ​អភិបាលខេត្ត និង​មន្ទីរ​ជំនាញ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ