​អស់​លក្ខណ៍​1​ម៉ោង​ ក្រោយ​ពី​គាស់​ដំបូល​តូប​ជួសជុល​ទូរស័ព្ទ​


ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យបាន​គាស់​ដំបូល​តូប​ជាង​ជួសជុល​ទូរស័ព្ទ លួចយក​ទូរស័ព្ទ​បានជា​ច្រើន​គ្រឿង ប៉ុន្តែ​ប្រមាណ១​ម៉ោង​ក្រោយមក ក៏​ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន និង​ដកហូត​ទូរស័ព្ទ​ដៃ​១៦​គ្រឿង និង​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២០ ។

ជនសង្ស័យ​ឈ្មោះ គាត ពិសី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ សង្កាត់
ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ថ្លែង​ថា បុរស​ឈ្មោះ ស្ងួន ពិសិដ្ឋ អាយុ​២៧​ឆ្នាំ ជា​ជាង​ជួស​ជុល​ទូរស័ព្ទ​ដៃ រស់នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ សង្កាត់​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ថា​មាន​ចោរ​គាស់​ដំបូល​តូប​កន្លែង​ជួសជុល​ទូរស័ព្ទ​ចូល​លួច​យក​ទូរស័ព្ទ នៅ​ពេល​គាត់​បិទទ្វារ​មិន​នៅ កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ ។

នៅ​ពេល​ទទួល​ពាក្យបណ្តឹង​នេះ កម្លាំង​អាវុធហត្ថ​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ហើយ​ប្រមាណ​១​ម៉ោង​ក្រោយមក​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន ព្រមទាំង​ដកហូត​បាន​ទូរស័ព្ទ​ចំនួន​១៦​គ្រឿង និង​គ្រឿងបន្លាស់​ទូរស័ព្ទ​មួយ​ចំនួន​ដែល​ជន​នេះ​លួច​យក​ទៅ ។

លោក​មេបញ្ជាការ​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចំណែក​វត្ថុ​តាង​ទូរស័ព្ទ​ដៃ​ត្រូវ​បាន​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ