ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិ​ជំនួយ​ដៃ​អា​មេ​រិ​ក​កាំ​ង​សហការ​ជាមួយ​សមាគម​សុខាភិបាល​ខ្មែរ​អា​មេ​រិ​ក​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មាន​ម្ចាស់​មូលនិធិ​ជំនួយ​ដៃ​អា​មេ​រិ​ក​កាំ​ង​សហការ​ជាមួយ​សមាគម​សុខាភិបាល​ខ្មែរ​អា​មេ​រិ​ក​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន​៦០​អង្គ​/​នាក់ មក​ពី​សហរដ្ឋអាមេរិក និង​៣៩​អង្គ​/​នាក់

ខេត្តស្វាយរៀង  ៖ មាន​ម្ចាស់​មូលនិធិ​ជំនួយ​ដៃ​អា​មេ​រិ​ក​កាំ​ង​សហការ​ជាមួយ​សមាគម​សុខាភិបាល​ខ្មែរ​អា​មេ​រិ​ក​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន​៦០​អង្គ​/​នាក់ មក​ពី​សហរដ្ឋអាមេរិក និង​៣៩​អង្គ​/​នាក់ មក​ពី​រាជធានី​ភ្នំពេញ ធ្វើការ​មនុស្សធម៌​លើ​វិស័យ​សុខាភិបាល​ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​។

ការ​ពិនិត្យ​ព្យាបាល​នេះ បាន​ចាប់ផ្តើម​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​0២ កុម្ភៈ ២០១៥ នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​បង្អែក ខេត្តស្វាយរៀង ស្ថិ​នៅ​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត Teri K tano អ្នកដឹកនាំ​ក្រុម​គ្រូពេទ្យ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា  កម្មវិធី​នេះ មាន​២​ផ្នែក ទី​១-​អំណោយ​មនុស្សធម៌​របស់​មូលនិធិ​ជំនួយ​ដៃ​អា​មេ​រិ​ក​កាំ​ង​ជំនួយ​ដៃដល់​ជន​ពិការ​ចំនួន​៦០​ប្រទេស​ជុំវិញ​ពិភពលោក ហើយ​មូលនិធិ​នេះ បង្កើត​ឡើង​ដោយ​លោក​វិស្វករ​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់​ដែល​មានកូន​ស្រី​ម្នាក់​គ្រោះថ្នាក់​ចរាចរណ៍​បាក់ដៃ​ពិការ​ដៃ​ទាំង​ពីរ កាលពី​២៥​ឆ្នាំ​មុន លោក​វិស្វករ​បាន​បង្កើត​មូលនិធិ​ជួយ​ផ្តល់​ដៃ​ឲ្យ​ជន​ពិការ រហូត​ដល់​បច្ចុប្បន្ន​ចំនួន​៦០​ប្រទេស​ហើយ​។ 

ទី​២-​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សមាគម​សុខាភិបាល​ខ្មែរ​អា​មេ​រិ​កមក​ពីរ​អា​មេ​រិ​ក​មាន​៦០​អង្គ​/​នាក់ គឺ​ព្រះសង្ឃ​២​អង្គ ហើយ​ក្នុង​នោះ​មាន​វេជ្ជបណ្ឌិត​៣០​នាក់ និង​វេជ្ជបណ្ឌិត​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៅ​ភ្នំពេញ ៣៩​អង្គ​/​នាក់ ព្រះសង្ឃ​៤​អង្គ មក​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​នៅ​កម្ពុជា ដោយ​ឥត​គិតថ្លៃ ក្នុង​គម្រោង​៥​ម៉ឺន​នាក់​ទៅ​១​សែន​នាក់ ហើយ​ការ​ពិនិត្យ​ព្យាបាល​៥​ខេត្ត​ខាងលើ បាន​ជាង​២​ម៉ឺន​នាក់​ហើយ ដោយឡែក​ខេត្តស្វាយរៀង គម្រោង​២​ពាន់​នាក់ គឺ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ ផ្តល់​សេវា​វះកាត់ និង​មាន​ពិនិត្យ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ផ្តល់​វ៉ែនតា​។​ល​។ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​0២ កុម្ភៈ ២០១៥ ដល់​ថ្ងៃ​ទី​០៧ កុម្ភៈ ២០១៥ ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៤​រសៀល​។  

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព