ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទុះ​បាតុកម្ម​​ និង​ចាប់ខ្លួន​មន្ត្រី​កំពង់​ផែ​១៦​នាក់ ក្រោយ​ផ្ទុះ​ឆេះ​​កំពង់​ផែ​​បេ​រូត​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​លី​បង់ ៖ នៅ​ប្រទេស​លី​បង់ការ​ផ្ទុះ​ដ៏ខ្លាំង​បំផុត​២ កាលពី​ថ្ងៃ​ទី​៤ សីហា បណ្ដាល​ឲ្យ​មានការ​បំផ្លាញ​ដ៏​មហាសាល និង​បង្ក​សោកនាដកម្មខ្លោចផ្សារ​បំផុត នាំ​ឲ្យ​ប្រជាជន​ផ្ទុះ​កំហឹង​ចំពោះរដ្ឋាភិបាល ហើយ​លើកគ្នា​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​៦ សីហា…

ប្រទេស​លី​បង់ ៖ នៅ​ប្រទេស​លី​បង់ការ​ផ្ទុះ​ដ៏ខ្លាំង​បំផុត​២ កាលពី​ថ្ងៃ​ទី​៤ សីហា បណ្ដាល​ឲ្យ​មាន
ការ​បំផ្លាញ​ដ៏​មហាសាល និង​បង្ក​សោកនាដកម្មខ្លោចផ្សារ​បំផុត នាំ​ឲ្យ​ប្រជាជន​ផ្ទុះ​កំហឹង​ចំពោះ
រដ្ឋាភិបាល ហើយ​លើកគ្នា​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​៦ សីហា ដោយ​បរិហារ​ពី​អំពើ​ពុក​រលួយ ។

បាតុកម្ម​ជា​ច្រើន​កើត​មាននៅ​ក្រុង​បេ​រូត ខណៈ​ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នុយអែ​ល​ម៉ា​ក្រុង​បាន​មក​កាន់​កន្លែង​រង​គ្រោះ សម្រាប់ទស្សនកិច្ច​ពិសេស​មួយ ។ ពួក​បាតុករ​បាន​សម្ដែង
ការ​ប្រឆាំង​ចំពោះ​វ​ណ្នៈ​នយោបាយ​លី​បង់ ។ ពួកបាតុករ​នាំ​គ្នា​ស្រែក​ពាក្យ​ថា គេ​ត្រូវ​ជួយ​យើង​កម្ចាត់​វណ្ណៈ​នយោបាយ​នោះ​ចេញ ព្រោះ​ពួក​គេសុទ្ធតែ​ជា​ភេរវ​ករ ។ ពួក​គេ​ស្រែក​បែប​នេះ​ទៅ
កាន់​ប្រធានាធិបតី​បារាំង ។ ពួក​បាតុករ​បាន​បរិហារទៀត​ថា ពួក​គេ​បាន​បំផ្លាញ​ប្រទេស យើង​ហើយនឹង​សម្លាប់​យើង​នា​ពេល​ខាង​មុខ ។

សម្រាប់​ពួក​អ្នក​តវ៉ា​ភាគច្រើន​យល់​ថា គ្រោះ​មហន្តរាយ​ថ្ងៃ​ទី​៤ សីហា ជា​សញ្ញា​និង​ជា​ផលវិបាក​នៃ​វិបត្តិ​នយោបាយ និង​សង្ក​ម​ដែល​ធ្វើ​ឲ្យ​កក្រើក​លី​បង់ និង​ការ​មិនសូវ​យកចិត្ត​គិតគូរ​ដល់​​ប្រជា​ជន​ពី​សំណាក់​បណ្ដា​មេដឹកនាំ​ប្រទេស ។ ពលរដ្ឋ​លី​បង់​បាន​បរិហារ​ចំពោះ​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល និង​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ជាមួយ​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ។

គ្រោះ​មហន្តរាយ​នៃ​ការ​ផ្ទុះ​ឆេះ​ដ៏​ខ្លាំង​កំពង់​ផែក្រុង​បេ​រូត ក្រៅពី​ការ​បំផ្លិចបំផ្លាញ​ដ៏​មហាសាល
តាម​តុល្យការ​ចុង​ក្រោយ​ថា​មនុស្ស​ដល់​១៤៥​នាក់​ហើយ​បាន​ត្រូវ​ស្លាប់ និង​មនុស្ស​ជាង​៥.០០០
នាក់​រង​របួស ។ មន្ត្រី​កំពង់​ផែ​និង​គយ​នៅ​ទីនោះ​យ៉ាងតិច​១៦​នាក់​បាន​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន ក្នុង
ក្រប​ខណ្ឌ​នៃ​ការ​ស៊ើ​ប​អង្កេត​លើ​ការ​ផ្ទុះ ដែល​បណ្ដាល​មក​ពី​ការ​ស្តុក​សារធាតុ​ផ្ទុះ​ច្រើន​ពាន់​តោន​នៅ​ទីនោះ ។

ពួក​អ្នក​ត្រូវ​ចាប់ខ្លួន​ទាំងនេះ​មាន​បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​ក្រុមប្រឹក្សា​រដ្ឋបាលកំពង់​ផែ និង​រដ្ឋ​បាល​គយ​ព្រមទាំង​បណ្ដា​អ្នក​ទទួលខុសត្រូវ​ការងារ​ថែរក្សា ព្រមទាំង​បណ្ដា​កម្មករ​ដែល​បំពេញ​ការងារ​នៅ​ឃ្លាំង​ស្តុក​លេខ​១២ ជា​កន្លែង​ស្តុក​សារធាតុ​នីត្រាត​អា​ម៉ូ​នី​ញ៉ូ​ម​ដល់​ជាង​២.៧៥០​តោន ចាប់តាំងពី​៦​ឆ្នាំ​មក​ហើយដោយ​គ្មាន​វិធានការ​ប្រុង​ប្រយ័ត្ន ។

បែប​នេះ​ជាការ​សារភាព​របស់​នាយក​រដ្ឋមន្ត្រី​លី​បង់​លោក​ហា​សាន់​ឌី​អាប ។ អាជ្ញាធរ​លី​បង់​អះ​អាង​​ថា ឃ្លាំង​នោះ​បាន​ផ្ទុះ​បន្ទាប់​ពី​មាន​ភ្លើង​ឆាបឆេះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ