ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុនខ ១៥ ក្បាល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ទី​សត្តឃាត​ឆ្កែ​មួយ​កន្លែង​នៅ​ខេត្តកំពង់ធំ

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ​៖ អង្គការ​សុខុមាលភាព​សត្វ​សកល​ឈ្មោះ FOUR PAWS បាន​បិទ​ទីកន្លែង​សំលាប់សត្វ​ឆ្កែ​មួយ​នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី ៥ ខែសីហា​និង​បាន​ជួយ​សង្គ្រោះ​សត្វ​ឆ្កែ​សរុប ១៥…

ខេត្តកំពង់ធំ​៖ អង្គការ​សុខុមាលភាព​សត្វ​សកល​ឈ្មោះ FOUR PAWS បាន​បិទ​ទីកន្លែង​សំលាប់សត្វ​ឆ្កែ​មួយ​នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី ៥ ខែសីហា​និង​បាន​ជួយ​សង្គ្រោះ​សត្វ​ឆ្កែ​សរុប ១៥ ក្បាល ដែល​នេះ​ត្រូវ​បាន​ចាត់ទុកជា​ជោគជ័យ​ថ្មី​មួយទៀត បន្ទាប់​ពី​អង្គការ​មួយ​នេះ​បាន​បិទ​កន្លែង​ផ្គត់ផ្គង់​សាច់សត្វ​ឆ្កែ​ដ៏​ធំ​មួយ​កាលពី​ចុងឆ្នាំ ២០១៩ ។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​អង្គការ FOUR PAWS ចុះ​ថ្ងៃ​ទី ៦ ខែសីហា ឆ្នាំ​២០២០ ។

ការ​សម្រេច​ឈាន​ដល់​ការ​បិទ​ទីកន្លែង​សម្លាប់សត្វ​ឆ្កែ​នេះ​គឺ​អាច​ធ្វើ​ទៅ​បាន បន្ទាប់​ពី​ការ​ហាមឃាត់​ការ​សម្លាប់​និង​ជួញដូរ​សាច់​ឆ្កែ​ដែល​ត្រូវ​បាន​អនុវត្ត​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​រដ្ឋាភិបាល​ខេត្តសៀមរាប​។

អង្គការ FOUR PAWS បាន​លើក​ឡើង​ថា យ៉ាង​ហោច​ណាស់​មាន​សត្វ​ឆ្កែ​ប្រមាណ ៣ លាន​ក្បាល​ដែល​ក្នុង​នោះ​រួម​ទាំង​សត្វ​ឆ្កែ​ដែល​ត្រូវ​បាន​គេ​លួច​ចេញពី​កន្លែង​នានា ត្រូវ​បាន​សម្លាប់​សម្រាប់​យក​សាច់​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ​។

ទន្ទឹម​នឹង​ការ​បិទ​ទីកន្លែង​សម្លាប់សត្វ​ឆ្កែ​ធំ​មួយ​នេះ​នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ អង្គការ FOUR PAWS កំពុង​អំពាវនាវ​ឱ្យ​មានការ​ហាមឃាត់​ជា​ដាច់ខាត​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​សាច់​ឆ្កែ ​និង​សាច់​ឆ្មា​យ៉ាង​សាហាវ​នៅ​កម្ពុជា ក៏​ដូច​ជា ​នៅ​អាស៊ី​អាគ្នេយ៍​ផង​ដែរ ព្រោះ​វា​ជា​ការ​គំរាមកំហែង​ដល់​សុខុមាលភាព​សត្វ​ និង​សុខភាព​សាធារណៈ​។

បើ​តាម​ការ​លើក​ឡើង​របស់​អង្គការ FOUR PAWS បាន​ឲ្យ​ដឹង​ថា ទី​សត្តឃាត​ដែល​ត្រូវ​បាន​បិទទ្វារ​កាលពី​ថ្ងៃ​ទី ០៥ ខែសីហា​កន្លង​ទៅ​នៅ​ខេត្តកំពង់ធំ គឺ​បាន​សម្លាប់​ឆ្កែ​រហូត​ដល់ ៣,០០០ ក្បាល​ជា​រៀង​រាល់​ឆ្នាំ ដែល​ភាគច្រើន​ត្រូវ​បាន​គេ​ជួញដូរ​ពី​ខេត្តសៀមរាប​និង​បម្រើ​ការ​ជា​អ្នក​ផ្គត់ផ្គង់​សាច់​ឆ្កែ​ធំ​ជាងគេ​នៅ​ក្នុង​តំបន់ ​។ ដោយសារ​តែ​ទីតាំង​សត្តឃាត​ដែល​ត្រូវ​បាន​បិទ​នៅ​កំពង់ធំ​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​សំខាន់​រវាង​ខេត្តសៀមរាប​និង​ភ្នំពេញ​សម្រាប់​ជំនួញ​ជួញដូរ​សាច់​ឆ្កែ​នោះ ដូច្នេះ​ការ​បិទ​ទី​សត្តឃាត​មួយ​នេះ នឹង​ជះ​ឥទ្ធិពល​យ៉ាង​ធំធេង ដល់​ការ​ផ្គត់ផ្គង់​សាច់​ឆ្កែ​ចូល​ខេត្ត​ជិតខាង​និង​រាជធានី​ភ្នំពេញ ។

ក្នុង​កំឡុង​ពេល​ចុះ​បិទ​ទីតាំង​សត្តឃាត​ឆ្កែ​ខាងលើ អង្គការ FOUR PAWS បាន​ជួយ​សង្គ្រោះ​សត្វ​ឆ្កែ​ទាំង ១៥ ក្បាល​នៅ​នឹង​កន្លែង​ដែល​កំពុង​រង់ចាំ​ការ​សម្លាប់​និង​ដឹក​ពួក​គេ​ទៅ​កាន់​អង្គការ​សប្បុរសធម៌​ដៃគូ​ក្នុងស្រុក​របស់​ពួក​គេ​គឺ «​សង្គ្រោះ​សត្វ​កម្ពុជា​» ។ នៅ​ទីនោះ​សត្វ​ឆ្កែ​បាន​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ​ហើយនឹង​ត្រូវ​បាន​មើលថែ​ទាំ​រហូត​ដល់​ពួក​គេ​រក​ឃើញ​ផ្ទះ​ដែល​គួរ​ឱ្យ​ស្រឡាញ់​ និង​ចិញ្ចឹម​។

«​វា​មាន​សន្ទុះ​ខ្លាំងក្លា​មួយ​មិន​គួរ​ឱ្យ​ជឿ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​សង្គ្រោះ​សត្វ​ឆ្កែ​និង​ការបញ្ចប់​ការ​ធ្វើ​ពាណិជ្ជកម្ម​សាច់​ឆ្កែ ។ ហើយ​យើង​មាន​អារម្មណ៍​ធូរស្បើយ ​និង​រីករាយ នៅ​ពេល​ឃើញ​ទី​សត្តឃាត​ដែល​យក​ជីវិត​ឆ្កែ​រាប់​ពាន់​ក្បាល​ក្នុង​មួយ​ឆ្នាំ​ៗ​ត្រូវ​បានបិទ ​។ ការ​បិទ​ទី​សត្តឃាត​ឆ្កែ​មួយ​នេះ យើង​មិន​ត្រឹម​ផ្តល់​ជីវិត​សត្វ​ឆ្កែ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ថ្ងៃ​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ជួយ​ដល់​ទាំង​ឆ្កែ​រាប់​ម៉ឺន​ក្បាល​ផ្សេង​ទៀត ដែល​នឹង​ត្រូវ​រួច​ផុត​ពី​សេចក្តីស្លាប់​ដ៏​គួរ​ឱ្យ​រន្ធត់ ។ យើង​ក៏​អាច​ធ្វើការ​នេះ​បាន​ដោយ​ជោគជ័យ ដោយ​ម្ចាស់​ទីតាំង​ផ្ទាល់​បាន​សហការ​និង​សម្រេចចិត្ត​ឈប់​ចូលរួម​ក្នុង​ពាណិជ្ជកម្ម (​សម្លាប់សត្វ​ឆ្កែ​) ទៀត​ទេ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត Katherine Polak ប្រធាន​អង្គការ FOUR PAWS ទទួល​បន្ទុក​ផ្នែក​ថែរក្សា​សត្វ​នៅ​អាស៊ី​អាគ្នេយ៍ ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា «​ប៉ុន្តែ​ការងារ​មិន​ត្រឹមតែ​បញ្ចប់​ដោយ​ការ​បិទ​ទីតាំង​មួយ​នេះ​ទេ​។ ប៉ុន្មាន​ស​ប្តា​ហ៍​ទៅ​ទៀត ឬ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ គឺជា​ដំណាក់កាល​ដ៏​មាន​សារសំខាន់​មួយទៀត ក្នុង​ការ​ផ្តល់​ការ​ព្យាបាល​ដល់​សត្វ​ឆ្កែ​ដែល​បាន​ជួយ​សង្គ្រោះ និង​ការ​មើលថែ​ពួក​គេ​ដោយ​ក្តី​ស្រឡាញ់​និង​ការ​យកចិត្តទុកដាក់​ដែល​ត្រូវការ​ដើម្បី​ជួយ​ពួក​គេ​ឱ្យ​រួច​ផុត​ពី​បទ​ពិសោធន៍​ដ៏​ឈឺចាប់​នេះ​» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ