ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រ​នឹង​បានឃើញ​រូប​បដិមា​ថ្មគោល​បែប​នេះ​ណាស់

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្រុម​អភិរក្ស​ប្រាសាទព្រះខ័ន រួម​សហការ​ជាមួយ​នគរបាល​បេតិកភណ្ឌ នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ ២០២០​នេះ បាន​ចុះ​ពិនិត្យ​មើលរូប​បដិមាថ្មគោល​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ចំការ​ប្រជាពលរដ្ឋ…

ខេត្តព្រះវិហារ ៖ ក្រុម​អភិរក្ស​ប្រាសាទព្រះខ័ន រួម​សហការ​ជាមួយ​នគរបាល​បេតិកភណ្ឌ នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ ២០២០​នេះ បាន​ចុះ​ពិនិត្យ​មើលរូប​បដិមាថ្មគោល​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ចំការ​ប្រជាពលរដ្ឋ ស្ថិត​នៅ​ក្នុងភូមិ ខ្នារ​ថ្មី ឃុំ រណសិរ្ស ស្រុក សង្គម​ថ្មី ខេត្តព្រះវិហារ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០​នេះ ។

ចំពោះ​ទីតាំង​រូប​បដិមា ថ្មគោល​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុង​ចំការ​ប្រជាពលរដ្ឋ​ខាងលើ​នោះ​គឺ​មាន​ចម្ងាយ​ពី​ប្រាសាទព្រះខ័ន ប្រហែល ១០ គីឡូម៉ែត្រ ។

ដោយឡែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ក៏​បាន​នាំ​គ្នា​មក​មើល​ជា​ច្រើន រួម​ជាមួយនឹង​នគរបាល​បេតិកភណ្ឌ ដែល​កំពុង​តែ​ធ្វើការ​វាស់វែង សំអាត និង​ថែរក្សា​ទុក​ផង​ដែរ ៕