ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆេះជាន់ទី​៦ក្នុង​អគារខុនដូ​​ ​នៅ​សង្កាត់​បឹង​កក់​ទី​២​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រអប់​ភ្លើង​នៅជាន់ទី​៦​ក្នុង​ខុន​ដូរ DE CASTLE បាន​ឆ្លង​ចរន្ត​អគ្គិសនី​ បណ្តាល​ឱ្យ​ទុ​ស្សេ​បង្កជា​អគ្គិភ័យ​ឆាប​ឆេះ​ និង​​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​នៅ​ក្នុង​អគារ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ដល់​ក្រុម​សន្តិសុខ និង​សមត្ថកិច្ច​អាជ្ញាធរ​ចុះ​អន្តរាគមន៍​នាំ​គ្នា​ជួយ​ពន្លត់​ទាន់…

រាជធានី​ភ្នំពេញ​៖ ប្រអប់​ភ្លើង​នៅជាន់ទី​៦​ក្នុង​ខុន​ដូរ DE CASTLE បាន​ឆ្លង​ចរន្ត​អគ្គិសនី​ បណ្តាល​ឱ្យ​ទុ​ស្សេ​បង្កជា​អគ្គិភ័យ​ឆាប​ឆេះ​ និង​​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​នៅ​ក្នុង​អគារ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ដល់​ក្រុម​សន្តិសុខ និង​សមត្ថកិច្ច​អាជ្ញាធរ​ចុះ​អន្តរាគមន៍​នាំ​គ្នា​ជួយ​ពន្លត់​ទាន់ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ២០២០ នៅ​ចំនុច​ជាន់​ទី​៦​និង​៧ ក្នុង​អាគារ​ខុន​ដូរ DE CASTLE លេខ TK 24 ផ្លូវ​លេខ ៣១៥ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

តាម​ប្រភពពី​​សន្តិសុខ​បានអោយ​ដឹង​ថា ​មុន​ពេល​កើតហេតុ គេ​ឃើញ​ប្រអប់​ភ្លើង​នៅ​ជាន់​ទី​៦ បាន​ទុ​ស្សេ​ឆ្លង​ចរន្ត​អគ្គិសនី​បង្កជា​អគ្គី​ភ័យឆាបឆេះ និង​មាន​ផ្សែងហុយ​ទ្រលោម បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​អ្នក​ស្នាក់​នៅ​ផ្អើល​រត់គេច​ចេញ ។ ​ភ្លាម​ៗនោះ​ ក្រុម​សន្តិ​សុខ​ក៍​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​បាញ់​ពន្លត់ ហើយ​ចរន្តអគ្គិសនី​ ក៍បាន​ឆ្លង​ចរន្ត​ឆេះ​រហូត​ទៅ​ដល់​ជាន់​ទី​៧​ទៀត ក្រោយមក​ក៍បាន​រលត់​វិញ​។

ទោះបីជា​យ៉ាងណា​ ភ្លើង​ពុំ​បាន​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​នោះ​ទេ ​គី​គ្រាន់តែ​ខូចខាត​ប្រអប់​ភ្លើង ព្រមទាំង​មាន​​ការ​ភ័យ​ស្លន់ស្លោ​ពី​សំណាក់​អ្នក​ស្នាក់​នៅ​តែ​ប៉ុណ្ណោះ ។ នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ​ អាជ្ញាធរ និង​សមត្ថកិច្ច ក៍បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​បាន​ទាក់ទងហៅ​​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​ចុះ​ទៅជួយ​​អន្តរាគមន៍ តែ​ពុំ​បាន​បាញ់​ពន្លត់​នោះ​ទេ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ទូប្រអប់​ភ្លើង​ចំនួន​៤ ដែល​ប្រអប់​នីមួយ​ៗ​មាន​ទំហំ​ប្រមាណ​១​ម៉ែត្រ​គុណ​១​ម៉ែត្រ​កន្លះ ស្ថិត​នៅ​ជាន់​ទី​៦​និង​ទី​៧ ត្រូវ​ភ្លើង ឆេះ​រង​ការ​ខូចខាត ប្រមាណ​៨០​ភាគរយ​ ។ ​ទាក់ទិន​ការ​កើត​មាន​អគ្គី​ភ័យខាងលើនេះ​ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ