ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អគ្គ​សាវក​ស្តាំ​អាច​រាប់​តំណក់ទឹកភ្លៀង​បាន

3 ឆ្នាំ មុន

ព្រះ​សារីបុត្រ​ជា​អគ្គ​សាវក​ស្តាំ​ជា​អ្នកមាន​បញ្ញា​លើស​សាវក​ទាំងអស់​នា​សម័យ​ពុទ្ធកាល ដូចដែល​ព្រះពុទ្ធ​ត្រាស់​សរសើរ​ថា​វៀរលែងតែ​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ចេញ មិន​មាន​អ្នក​ណា​នឹង​អាច​មាន​សមត្ថភាព​ប្រៀបផ្ទឹម​នឹង​បញ្ញា​របស់​ព្រះ​សារីបុត្រ​បាន​ឡើយ ។ មានរឿង​ទាក់ទង​នឹង​ការ​រាប់​តំណក់ទឹកភ្លៀង​ដែល​មាន​ចារ​ក្នុង​គម្ពីរ​ធម្មបទ​បញ្ជាក់​ថា សម័យមួយ​ព្រះ​សារីបុត្រ​បាន​ឈរ​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​សាស្តា ហើយ​បន្លឺ​វាចា​ថា បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​កាល​ភ្លៀង​ធ្លាក់​រហូត​អស់​កប្ប​នៃ​ផែនដី​ក៏​ដោយ ខ្ញុំព្រះអង្គ​ក៏​អាច​រាប់​គណនា​បាន​ថា​ភ្លៀង​ធ្លាក់​ក្នុង​មហាសមុទ្រ​ប៉ុណ្ណេះ​តំណក់ ធ្លាក់​លើ​ផែនដី​ប៉ុណ្ណេះ​តំណក់…

ព្រះ​សារីបុត្រ​ជា​អគ្គ​សាវក​ស្តាំ​ជា​អ្នកមាន​បញ្ញា​លើស​សាវក​ទាំងអស់​នា​សម័យ​ពុទ្ធកាល ដូចដែល​ព្រះពុទ្ធ​ត្រាស់​សរសើរ​ថា​វៀរលែងតែ​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ចេញ មិន​មាន​អ្នក​ណា​នឹង​អាច​មាន​សមត្ថភាព​ប្រៀបផ្ទឹម​នឹង​បញ្ញា​របស់​ព្រះ​សារីបុត្រ​បាន​ឡើយ ។

មានរឿង​ទាក់ទង​នឹង​ការ​រាប់​តំណក់ទឹកភ្លៀង​ដែល​មាន​ចារ​ក្នុង​គម្ពីរ​ធម្មបទ​បញ្ជាក់​ថា សម័យមួយ​ព្រះ​សារីបុត្រ​បាន​ឈរ​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​សាស្តា ហើយ​បន្លឺ​វាចា​ថា បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​កាល​ភ្លៀង​ធ្លាក់​រហូត​អស់​កប្ប​នៃ​ផែនដី​ក៏​ដោយ ខ្ញុំព្រះអង្គ​ក៏​អាច​រាប់​គណនា​បាន​ថា​ភ្លៀង​ធ្លាក់​ក្នុង​មហាសមុទ្រ​ប៉ុណ្ណេះ​តំណក់ ធ្លាក់​លើ​ផែនដី​ប៉ុណ្ណេះ​តំណក់ លើ​កំពូលភ្នំ​ប៉ុណ្ណេះ​តំណក់ ។

ព្រះ​បរម​សាស្តា​ត្រាស់​នឹង​សារីបុត្រ​ថា ម្នាល​សារីបុត្រ តថាគត​ក៏​ដឹង​ថា​អ្នកមាន​បញ្ញា​អាច​រាប់​តំណក់ទឹកភ្លៀង​ដែល​ធ្លាក់​រហូត​ទូ​ទាំង​ផែនដី​នេះ​បាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ